សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ពិគ្រោះយោបល់លើគម្រោងបង្កើតនិងសកម្មភាពសហព័ន្ធសហករណ៍ស្រូវអង្កតំបន់វាលទំនាបទន្លេគឺវឡុង

ថ្ងៃបង្ហោះ 25/12/2023 |

រសៀលថ្ងៃទី ២២ ខែធ្នូ សម្ព័ន្ធភាពសហករណ៍វៀតណាមបានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ជាមួយមន្ទីរ ផ្នែកនានានៃខេត្ត អានយ៉ាង និងសម្ព័ន្ធភាពសហករណ៍នៃខេត្ត ក្រុងក្នុង តំបន់ វាលទំនាបទន្លេគឺវឡុង ស្តីពីគម្រោងសាកល្បងបង្កើត និងសកម្មភាពរបស់សហព័ន្ធសហករណ៍ស្រូវអង្ករនៅតំបន់វាលទំនាបទន្លេគឺវឡុង។

ប្រតិភូចូលរួមសិក្ខាសាលា

លោកស្រី កាវស្វឹនធូវ៉ាន ប្រធានសម្ព័ន្ធភាព​សហករ​ណ៍​វៀត​ណាម ថ្លែងសុន្ទរកថាបើកសិក្ខា​សាលា

គណៈប្រតិភូបានចូលរួមមតិក្នុងសិក្ខាសាលា

ថ្លែងមតិបើកសិក្ខាសាលា លោកស្រី កាវ​ស្វឹន​ធូ​វ៉ាន​ ប្រធានសម្ព័ន្ធភាពសហករណ៍វៀតណាម បានអះ​អាង​​អំ​ពី​​សារៈសំខាន់នៃការបង្កើត និងការធ្វើសកម្ម​ភាព​របស់សហព័ន្ធសហករណ៍ស្រូវអង្ករនៅតំបន់​វាល​ទំនាប​ទន្លេគឺវឡុង។

ទន្ទឹមនិងនោះ ពិគ្រោះជាមួយប្រតិភូអំពី​ខ្លឹម​សារ​ស្តីពី៖​ សមត្ថកិច្ចអនុម័តគម្រោង លក្ខន្តិកៈនិង​បទបញ្ជា​គ្រប់​គ្រង អាជ្ញា ធនធានក្នុងការបង្កើតនិង​សកម្មភាព​ក្បាលម៉ាស៊ីនចំពោះសហព័ន្ឋសហករណ៍ស្រូវអង្កតំបន់វាល​ទំនាបទន្លេគឺវឡុង។ស្ថានភាពផលិតកម្ម​អាជីវកម្ម​ស្រូវអង្ករបស់សហករណ៍និងសហភាពសហករណ៍នៅមូលដ្ឋាន។ តម្រូវការតភ្ជាប់ការកសាងតំបន់​វត្ថុធាតុ​ដើម​ ការកែច្នៃស៊ីជម្រៅ និងការប្រើប្រាស់អង្ករ។ តម្រូវ​ការ​ចូលរួមសហព័ន្ធរបស់សហករណ៍ និងសម្ព័ន្ធភាព​សហ​ករណ៍ និងផ្តល់យោបល់ទៅលើការបង្កើត​សហ​ព័ន្ធ​សហករណ៍ស្រូវអង្ករថ្នាក់តំបន់។ល។

ទៅទន្ទឹមនិងប្រតិភូចូលរួមសិក្ខាសាលាក៏បាន បញ្ចេញ​មតិទាក់ទងនឹងការអភិវឌ្ឍន៍វិស័យស្រូវអង្ករ ឱ​កាស​ និងបញ្ហាប្រឈម​នានាដែល​ទាក់ទង​នឹង​សំណើ​បង្កើត​​សហព័ន្ឋសហករណ៍​ស្រូវអង្ករនៅតំបន់​វាលទំ​នាប​​ទន្លេគឺវឡុង។ តួនាទីរបស់សហព័ន្ធសហករណ៍​ស្រូវអង្កក្នុងការអភិវឌ្ឍន៍សហករណ៍កសិកម្មឯកទេសស្រូវអង្ក។ល។

​សន្និដ្ឋានថា សហព័ន្ធស្រូវអង្ករតំបន់វាល​ទំនាប​ទន្លេ​គឺវឡុង នឹងមានទីស្នាក់ការនៅខេត្ត អានយ៉ាង ជាមួយ​នឹងវិសាលភាពអនុវត្តនៅក្នុងខេត្ត ក្រុងទាំង ១៣ នៃតំបន់វាលទំនាបទន្លេគឺវឡុង ជាមួយនឹង​គោល​ដៅ​វិភាគ វាយតម្លៃយ៉ាងទូលំទូលាយ និងស៊ីជម្រៅអំពី​ស្ថាន​ភាពផលិតកម្មអាជីវកម្មស្រូវអង្ករ នៅតំបន់វាល​ទំនាប​ទន្លេគឺវឡុង។ ​ឈរលើមូលដ្ឋាននោះ រួមចំណែក​បង្កើត​ជាសន្ទុះសម្រាប់សកម្មភាពផលិតកម្មស្រូវអង្ករ លើកកម្ពស់កម្រិតគ្រាប់អង្ករតំបន់វាលទំនាបទន្លេគឺវឡុងនៅលើទីផ្សារក្នុងប្រទេស និងអន្តរជាតិ៕ ​

ប្រែ៖ ណារីពៅ


មាតិកា

e02672dd-da7c-42e2-b536-bfb8da825080

Tham vấn Đề án thành lập và hoạt động Liên đoàn Hợp tác xã lúa gạo vùng Đồng bằng sông Cửu Long

/wps/wcm/connect/baad4e3b-86f4-400e-8940-f14736ae20e0/A3.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-baad4e3b-86f4-400e-8940-f14736ae20e0-oPeoqjh