សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

អានយ៉ាង៖ សហករណ៍ធ្វើសកម្មភាពមានប្រសិទ្ធភាពសម្រេចបានជាង ៧១%

ថ្ងៃបង្ហោះ 09/01/2024 |

រយៈពេលថ្មីៗនេះ អានយ៉ាងបានអនុវត្តផ្លាស់ថ្មី ទម្រង់រៀបចំផលិតកម្ម អភិវឌ្ឍន៍ទាំងបរិមាណ គុណភាព និងលើកកម្ពស់ប្រសិទ្ធភាពធ្វើសកម្មភាពជាបណ្តើរៗ។ ផ្សព្វផ្សាយយ៉ាងសកម្ម និងមានប្រសិទ្ធភាពអំពីការអភិវឌ្ឍន៍សហករណ៍ និងក្រុមសហករណ៍ ដែលផ្សារភ្ជាប់នឹងការរៀបចំផលិតកម្មកសិកម្មតាមខ្សែចង្វាក់តម្លៃនៃទំនិញសំខាន់ៗក្នុងខេត្ត អានយ៉ាង។

មកដល់ពេលនេះ ខេត្តទាំងមូលមានសហករណ៍​កសិ​កម្មចំនួន ២២០ ដែលមានសមាជិកចំនួន ១៣.​១២​០។ លើកកម្ពស់គុណភាពសហករណ៍ ០២ នេះ ជា​មួយសមាជិកចំនួន ២០។ មានក្រុមសហករណ៍​កសិក​កំពុងធ្វើសកម្មភាព ចំនួន ១.១៩៣ ជាមួយ​សមា​ជិក​ ១៦.៦៦៧នាក់។ ចំនួនសហករណ៍កសិកម្ម​ដែល​ដំ​ណើរការប្រកបដោយប្រសិទ្ធភាពសម្រេចជាង ៧១,​២៦%​ ក្នុងនោះរៀបចំណាត់ថ្នាក់ល្អ និងល្អបង្គួរជាង ៣៧,​៣៥%។  កម្រិតវិជ្ជាបុគ្គលិក និងការគ្រប់​គ្រង​ប្រ​តិ​​​បត្តិ​ការសហករណ៍ត្រូវបានពង្រឹងកាន់តែខ្លាំងឡើង ដោយ​​មានការកែលម្អយ៉ាងច្រើនអំពីផ្នែកភិបាល ការ​ងារ​​​គណនេយ្យ និងបង្កើតផែនការផលិតកម្មអាជីវកម្ម​ប្រ​ចាំឆ្នាំក៏មានការវឌ្ឍនភាពច្បាស់លាស់ផងដែរ។ គាំ​ទ្របើកប្រាក់បៀវត្សរ៍សម្រាប់ធនធានមនុស្សវ័យក្មេង

មក​ធ្វើការនៅសហករណ៍កសិកម្ម និងផ្សព្វផ្សាយគោល​នយោបាយគាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈចាប់ពីកម្រិត​មធ្យមដល់កម្រិតសកលវិទ្យាល័យ។

អានយ៉ាង ក៏យកចិត្តទុកដាក់ដល់ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដើម្បីជួយសហករណ៍​មានឱកាស​ផ្លាស់​ប្តូរ សិក្សា និងចែករំលែកបទពិសោធន៍​ក្នុង​ការ​កសាង​ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព និង​សហ​ក​រ​ណ៍​។ ទន្ទឹមនឹងនោះ កសាងទម្រង់សហប្រតិបត្តិ​ការ​អភិ​វឌ្ឍន៍សេដ្ឋកិច្ច ចែករំលែកបទពិសោធន៍ល្អៗ វិធី​ធ្វើ​ច្នៃ​ប្រឌិត និងមានប្រសិទ្ធភាពក្នុងដំណើរការផ្សព្វ​ផ្សាយ​ផលិត​កម្ម និងអាជីវកម្ម។ រៀបចំ​ផែនការ​រំសាយ​សហ​ក​រ​ណ៍​លើភូមិសាស្ត្រ​ខេត្ត​សម្រាប់​ឆ្នាំ​២០២២-២០២៣ យ៉ាង​​សកម្ម។

តាមរយៈនោះ សឲ្យឃើញ ពីមួយថ្ងៃទៅមួយ​ថ្ងៃ​កាន់​តែមាន សហករណ៍កសិកម្ម និងក្រុមសហករណ៍​ជា​ច្រើន​អនុវត្តបច្ចេកវិជ្ជាខ្ពស់ និងផ្លាស់ប្តូរឌីជីថល​ក្នុង​ផលិត​កម្ម អាជីវកម្ម ដោយសារការទទួលបាន​ប្រភព​ទុន​ចម្រុះ ដូចជាគោលនយោបាយគាំទ្រកម្ចី​អនុ​គ្រោះ​ក្នុង​វិស័យកសិកម្ម យោងតាមអនុក្រឹត្យលេខ ៥៧ របស់​រដ្ឋាភិបាល គោលនយោបាយគាំទ្រវិទ្យាសាស្ត្រ និង​បច្ចេកវិជ្ជា គោលនយោបាយឧបត្ថម្ភដល់កសិករ​ដាំ​ស្រូវ​ជាដើម។

ការងារព័ត៌មាន ឃោសនា និងលើកទឹក​ចិត្ត​សហ​ក​រណ៍ ក្រុមសហការ ឲ្យអនុវត្តដំណើរការ​ផលិត​កម្ម​​ជឿនលឿនក្នុងវប្បកម្ម និងអនុវត្តកសិកម្មបានល្អ (Viet GAP, Global GAP...) បានអនុវត្ត​មាន​ប្រសិទ្ធ​ភាព​។អនុវត្តដំណោះស្រាយគ្រាប់ពូជស្របគ្នា។ បច្ចេក​ទេសចិញ្ជឹម វប្បកម្ម វិនិយោគវប្បកម្ម​ដើម្បីធានា​ផលិត​ភាព​ និងគុណភាពនៃវត្ថុធាតុដើមកសិផល។

បច្ចុប្បន្នមានសហករណ៍កសិកម្មចំនួន ០៤ បាន​គណៈកម្មាធិការប្រជាជនខេត្តអនុម័តវិនិយោគក្នុងដំណាក់​កាលទី ២ នៃការជ្រើសរើស បញ្ចប់ និងបើក​ទូលាយទម្រង់សហករណ៍បែបថ្មីប្រសិទ្ធភាពនៅតាមមូល​ដ្ឋានទូទាំងប្រទេសក្នុងដំណាក់កាល ២០២១-២០​២៥​ យោងតាមសេចក្តីសម្រេចលេខ ១៦៧/QD-TTg ចុះ​ថ្ងៃទី ៣ ខែកុម្ភៈ។ ឆ្នាំ ២០២១ របស់​នាយករដ្ឋ​មន្ត្រី​រដ្ឋា​ភិបាល ជាមួយទុនវិនិយោគសរុបគឺ ៨.៣២៣ លាន​ដុង (ក្នុងនោះ ទុនថវិកាខេត្តមាន ៧.៩៩៧ លាន​ដុង​ ទុនបដិភាគរបស់សហករណ៍ ៣២៦ លានដុង)។

ក្រៅពីនេះ ខេត្ត អានយ៉ាង បាន​បង្កើត​តំបន់​វត្ថុ​ធាតុ​ដើម​ផលិតកម្ម​ស្រូវ​ប្រមូលផ្តុំ​ បិទ​ជិត ដែល​គ្រប់​គ្រង​​ដោយ​សហករណ៍​កសិកម្ម រៀបចំ​ផលិតកម្ម ចូល​រួម​​ផ្គត់ផ្គង់​សម្ភារៈក្បាលចូល អនុវត្តបណ្តា​សេវាកម្ម​បម្រើ​​ដល់​ផលិតកម្មកសិកម្មនិងចុះហត្ថលេខា​លើ​កិច្ច​សន្យា​​ប្រើប្រាស់​ជាមួយ​អាជីវកម្ម។ ជំរុញបង្កើន​ការ​ទំ​នាក់​​​ទំនងតភ្ជាប់រឹងមាំរវាងកសិករ - សហករណ៍ - ធុរ​កិច្ច​ តាមរយៈនោះជួយសហករណ៍ និងកសិករដែល​មិន​មែនជាសមាជិកបង្កើនប្រាក់ចំណូល។ គាំទ្រ​សហ​ក​​រណ៍​ក្នុងខេត្តចូលរួមសកម្មភាពលើកកម្ពស់។

មកដល់ពេលនេះ បានទទួលឯកសារគាំទ្រការ​បណ្តុះ​​បណ្តាល​រយៈពេលវែងសម្រាប់សមាជិក និង​កម្ម​ករ​​ចំនួន ១៣ នាក់ ដែលធ្វើការនៅសហករណ៍កសិកម្ម និងឧបត្ថម្ភសហករណ៍ក្នុងការបើកប្រាក់បៀវត្សរ៍ដល់បុគ្គ​លិកវ័យក្មេងចំនួន ១៦នាក់ដែលមាន​សញ្ញា​បត្រអ​នុ​ម​ហាវិទ្យាល័យ និងសកលវិទ្យាល័យ មកធ្វើការក្នុង​រយៈ​ពេលកំណត់នៅសហករណ៍កសិកម្មចំនួន ១៦ យោង​តាមសេចក្តីសម្រេចចិត្តលេខ ១៥/២០២២/NQ-HDND ចុះថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ របស់​ក្រុម​ប្រឹក្សា​​ប្រជាជនខេត្ត។

​គិតដល់ខែតុលា ឆ្នាំ ២០២៣​ប្រឹក្សាឧបត្ថម្ភ​បង្កើត​សហករណ៍ថ្មីបានចំនួន ១០ (សហករណ៍​កសិ​កម្ម​​ចំនួន ០៨ និង សហករណ៍មិនមែនកសិកម្មចំនួន ០២)។ បានបញ្ចប់នីតិវិធីរំសាយសហករណ៍ចំនួន ០៦ ក្នុង​​ចំណៅម ០៩(ស្មើ ៣១,៥៨%) កំពុងដំណើរ​ការ​នីតិ​​វិធី​រំសាយចោលសហករណ៍ចំនួន ០៤ ក្នុងចំ​ណោម​​​ ១៣ (៣០,៧៧%)។ មិនទាន់អនុវត្ត​នីតិ​វិធី​រំសាយ​​​ចោលចំនួន ០៩ ក្នុងចំណោម ១៣(៦៩,​២៣%​)។

ក្រៅពីនេះ សមាគមនារីខេត្តគ្រប់លំដាប់ថ្នាក់ បានបង្កើតក្រុមនិងទម្រង់តភ្ជាប់ផលិតកម្មអាជីវកម្មរបស់សហករណ៍ ក្រុមសហការ ក្រុមតភ្ជាប់ មាន​សន្យា​ក្នុង​ការ​ផលិត អាជីវកម្មកសិផល ស្បៀងអាហារកែច្នៃ និង​ប្រើប្រាស់ធានាបានសុវត្ថិភាព៕

 ប្រែ៖ ណារីពៅ

 


មាតិកា

a15d7cd6-1584-4022-8cbe-243a0c9a1296

An Giang: Hợp tác xã hoạt động hiệu quả đạt trên 71%

/wps/wcm/connect/4620f3db-95db-461a-9ad6-2a513e6adc2a/image044.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-4620f3db-95db-461a-9ad6-2a513e6adc2a-oQl4jHt