សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ច្នៃប្រឌិត និងផ្តើមអាជីពពីនំក្រៀបផ្សិតចំបើង

ថ្ងៃបង្ហោះ 18/12/2023 |

នាពេលថ្មីៗនេះ ចលនាយុវជនផ្តើមអាជីពបានរីករាលដាលយ៉ាងទូលំទូលាយ តាមរយៈនោះជួយឲ្យយុវជននៅតាមជនបទអនុវត្តគំនិតយល់ដឹងពីការផ្តើមអាជីពទៅក្នុងភាពជាក់ស្តែង អនុវត្តបច្ចេកវិជ្ជាខ្ពស់ទៅក្នុងការផលិត រួមចំណែកបង្កើនប្រាក់ចំណូល ធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។

នៅស្រុក ភូតឹន មានយុវជនជាច្រើនបានចាប់ផ្តើមអាជីពដោយទម្រង់ល្អៗជាច្រើន ជំហានដំបូងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ក្នុងនោះមានលោកស្រី ង្វៀន ហ្វាងង៉ុកអៀន នៅឃុំ ភូហ៊ឹង ផងដែរ។

បងស្រី ង្វៀន ហ្វាង ង៉ុកអៀន ទទួលបានជ័យ​លាភី​លេខ ​១ ក្នុងកម្មវិធីប្រកួត​ប្រជែង​គំនិតច្នៃ​ប្រឌិត​ផ្តើម​អាជីព​ខេត្ត អានយ៉ាង លើកទី ៧ ឆ្នាំ ២០២៣ ជាមួយ​គម្រោង​ នំក្រៀបផ្សិតចំបើង” (រូបភាព - គេហ​ទំព័រ​អេឡិច​ទ្រូនិចខេត្ត)

នំក្រៀបផ្សិតចំបើងរបស់បងស្រី ង្វៀនហ្វាង​ង៉ុក​អៀន​ នៅឃុំ ភូហ៊ឹង បានទាក់ទាញចំណាប់​អារម្មណ៍​អ្នក​ប្រើប្រាស់ជាច្រើន។នេះគឺជាផលិតផល ទទួល​បាន​​ពាន​រង្វាន់លេខ ១ ក្នុងការប្រឡងគំនិតច្នៃប្រឌិត​ផ្តើម​អាជីព​របស់ខេត្ត អានយ៉ាង លើកទី ៧ ឆាំ្ន ២០២៣។ ផលិត​ផលនេះថ្មីប្លែកចាប់តាំងពីឈ្មោះហៅ និង​មាន​ភាពច្នៃប្រឌិតក្នុងពេលជ្រើសរើសវត្ថុធាតុដើមដើម្បីបង្កើត​ចេញផលិតផលថ្មី។

បងស្រី ង្វៀនហ្វាងង៉ុកអៀន ឃុំ ភូហ៊ឹង ស្រុក ភូតឹន បានឲ្យដឹងថា, “ទោះបីជាផ្សិតចំបើងត្រូវ​បាន​ប្រ​ជា​​ជន​នៅទីនេះប្រើប្រាស់ច្រើនក៏ដោយ ក៏មានពេលខ្លះ ការ ផ្គត់ផ្គង់លើសពីតម្រូវការ។ ផ្សិតចំបើង​បន្ទាប់ពី​ប្រ​មូល​​ផលក្នុងបរិមាណច្រើន គឺមានការកកស្ទះច្រើន តម្លៃ​​​លក់តែងតែត្រូវឈ្មួញគៀបសង្កត់ បងប្អូន​ដាំផ្សិត​លក់​ថោក ដូច្នេះបានជាខ្ញុំមានគំនិតប្តូរទៅសម្ងួតស្ងួត ប៉ុន្តែ​ពេលចាប់ផ្តើមធ្វើ ឃើញថាថ្លៃ​ចំណាយ​ខ្ពស់​ណាស់​។​ ចាប់ពីនោះ ខ្ញុំមានគំនិតចង់ប្តូរទៅ ធ្វើនំក្រៀប​ផ្សិត​ចំ​បើង​ អ្វីដែលពិសេសរបស់នំប្រភេទនេះគឺ​អ្នកហូប​បួស​ក៏អាច​ហូបបានដែរ”។

ក្នុងដំណើរទៅសិក្សា និងទស្សនាទម្រង់​ផលិត​កម្ម​នៅខេត្តមិត្ត អៀន បានដឹងថា នៅលើទី​ផ្សារមាន​នំ​ក្រៀប​ត្រី នំក្រៀបមឹក នំក្រៀបបង្គា និងនំក្រៀប​ដំឡូង​ជា​ដើម​ ប៉ុន្តែមិនទាន់មានផលិតផលណា​ផលិត​ពីផ្សិត​ចំ​បើង​​នៅឡើយ។បងស្រី ង្វៀន ហ្វាងង៉ុកអៀន នៅ​ឃុំ​ភូ​ហ៊ឹង​ ស្រុកភូតឹន បានឲ្យដឹងបន្ថែមថា “អ្វីដែលពិសេស​ចំពោះ​នំក្រៀបផ្សិតចំបើងរបស់មូលដ្ឋានខ្ញុំ គឺខុសពី​នំ​ក្រៀប​ផ្សេងៗត្រង់ថា នៅពេល​ដែលបំពង ឃើញវារី​ក​ឆ្អិន​​ល្មម​ហើយគឺត្រូវស្រង់ចេញភ្លាម បើ​មិន​ដូច្នោះ​ទេ វា​នឹង​​​លឿងខ្លាំង ហូបមិនឆ្ងាញ់និង​បាត់អស់​ក្លិន​ផ្សិត​ចំ​បើង”។

គំនិតរបស់បងស្រី អៀន បានក្រុមប្រឹក្សា​វាយ​តម្លៃ​​ថាជាគំនិតច្នៃប្រឌិត និងថ្មីទាំងស្រុងដែលមិន​ធ្លាប់​មាន​​នៅលើទីផ្សារ។ គម្រោងនំក្រៀបផ្សិត​ចំបើង​របស់​ក្មេង​​​ស្រី ស្រុកកោះ ភូតឹន បានឈ្នះរង្វាន់លេខ ០១ ក្នុង​​កម្មវិធីប្រកួតប្រជែង “គំនិតច្នៃប្រឌិត​ផ្តើមអាជីព​លើក​​​ទី ៧  ឆាំ្ន ២០២៣" ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ២០​​ ខែវិច្ឆិកា ឆ្នាំ ២០២៣ ទើបកន្លង។ បច្ចុប្បន្ននេះ ផលិត​​ផល នំក្រៀបផ្សិតចំបើង កំពុងបានប្រធាន​កម្ម​ជំ​រុញ​​​ការចុះបញ្ជីផ្តាច់មុខសម្រាប់ផលិតផល និង​ផលិត​សម្រាប់​លក់យ៉ាងទូលំ​ទូលាយ​នៅលើទី​ផ្សារ៕

ប្រែ៖ ណារីពៅ


មាតិកា

0c64a38b-e6d2-47ae-9831-a86a635b6ef2

Sáng tạo, khởi nghiệp từ bánh phòng nấm rơm

/wps/wcm/connect/e85b6b19-5691-4f7c-8b47-5a8f24e5e797/image006.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-e85b6b19-5691-4f7c-8b47-5a8f24e5e797-oOB4nPk