សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

អានយ៉ាង៖ ហ្វឹកហាត់ “លើកកម្ពស់ចំណេះដឹង ការពារសិទ្ធិប្រយោជន៍អ្នកប្រើប្រាស់ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុនិងធនាគារ”

ថ្ងៃបង្ហោះ 17/04/2024 |

ដើម្បីបង្កើនការសហការរវាងស្ថាប័នគ្រប់គ្រងរដ្ឋ និងធុរកិច្ច អង្គការសង្គមនានា ចូលរួមសកម្មភាពការពារសិទ្ធិប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកកសាងបរិយាកាសអាជីវកម្ម និងប្រើប្រាស់ប្រកបដោយសុខភាពល្អ នៅថ្ងៃទី ១៧ មេសា មន្ទីរឧស្សាហពាណិជ្ជកម្មខេត្តអានយ៉ាង បានសហការជាមួយនឹងគណៈកម្មាធិការប្រជាជនទីក្រុងឡុងស្វៀន។ ធនាគាររដ្ឋវៀតណាមសាខាខេត្ត អានយ៉ាង និងសមាគមការពារសិទ្ធិប្រយោជន៍អ្នកប្រើប្រាស់ខេត្ត អានយ៉ាង រៀបចំវគ្គហ្វឹកហាត់ “លើកកម្ពស់ចំណេះដឹងការពារសិទ្ធិប្រយោជន៍អ្នកប្រើប្រាស់ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុនិងធនាគារ”។

ប្រតិភូបានចូលរួមវគ្គហ្វឹកហាត់

លោកស្រី វ៉ធីលៀន ប្រធាន​សមាគម​ការ​ពារ​សិទ្ធិ​ប្រ​យោជន៍​អ្នកប្រើប្រាស់ខេត្ត អានយ៉ាង ផ្សព្វ​​ផ្សាយ​​មាតិកាវគ្គហ្វឹកហាត់

ចូលរួមក្នុងវគ្គហ្វឹកហាត់នេះ មានប្រតិភូ​ជាង​១០​០​​នាក់ តំណាងឲ្យមន្ទីរ និងផ្នែកថ្នាក់ខេត្ត។ ការិយា​ល័យ​ជំ​នាញថ្នាក់ស្រុក ទីរួមខេត្ត និងទីក្រុង និងបណ្តាធុរកិច្ច សហ​ករណ៍ បណ្តាមូលដ្ឋានផលិតកម្ម អាជីវកម្មនៅ​លើ​ភូមិ​សាស្ត្រខេត្ត។ នៅទីនេះ លោកស្រី វ៉ធីលៀន ប្រ​ធាន​​សមាគមការពារសិទ្ធិប្រយោជន៍​អ្នក​ប្រើប្រាស់ខេត្ត អាន​យ៉ាង បានផ្សព្វផ្សាយលិខិតបទដ្ឋាន​គតិ​យុត្ត​ពាក់​ព័ន្ធ​ដល់ច្បាប់ការពារសិទ្ធិប្រយោជន៍អ្នកប្រើប្រាស់ គោ​ល​​ការណ៍ការពារអ្នកប្រើប្រាស់ សិទ្ធិ និងកាតព្វកិច្ច​របស់​​​អ្នក​ប្រើប្រាស់។ទន្ទឹម​នឹងនោះ តំណាងធនាគារ​រដ្ឋ​វៀត​ណាមសាខាខេត្តអានយ៉ាង បានផ្សព្វ​ផ្សាយ​នូវ​ចំ​ណេះ​​ដឹង និងជំនាញមួយចំនួនក្នុងការប្រើ​ប្រាស់​សេវា​កម្ម​ហិរញ្ញវត្ថុរបស់ធនាគារ ដើម្បីបង្ការ​ទប់ស្កាត់ហា​និ​ភ័យ​​ត្រូវបាត់បង់ប្រាក់នៅក្នុងគណនីធនាគារ ក៏ដូចជា ជៀស​វាងការមានបំណុលអាក្រក់ ត្រូវបង់ការប្រាក់ និង​បង់ថ្លៃពិន័យនៅពេលសងបំណុលមិនទាន់ពេលវេលា។ ក្រៅពីនេះ ប្រតិភូដែលចូល​រួមវគ្គហ្វឹក​ហាត់​បាន​ពិ​ភា​ក្សា​លើខ្លឹមសារពាក់ព័ន្ធមួយចំនួនទៀត។

តាមរយៈវគ្គហ្វឹកហាត់ គឺដើម្បីផ្សព្វផ្សាយ និង​បង្កើន​​ចំណេះដឹង និងជំនាញសម្រាប់កម្មាភិបាល រដ្ឋ​ការ​ បុគ្គលិកនិយោជិត និងអ្នកប្រើប្រាស់​នៅ​លើភូមិ​សាស្ត្រ​​ខេត្ត ក្នុងការប្រើប្រាស់សេវាកម្ម​ធនាគារ​និយាយ​រួម​ និងសេវាកម្មកាតឥណទាននិយាយដោយឡែក។ តាម​​រយៈនេះ ពង្រឹងទំនុកចិត្តរបស់អ្នកប្រើប្រាស់​ក្នុង​ទម្រង់​​​សេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ រួមចំណែក​អភិ​វឌ្ឍ​ន៍​​ល្អនិង និរន្តរភាពទីផ្សារ​ហិរញ្ញវត្ថុ​នៃខេត្ត​អាន​យ៉ាង​៕​

ប្រែ៖ ណារីពៅ


មាតិកា

080791ae-1614-4527-a649-da1d3073bf17

An Giang: Tập huấn “Nâng cao kiến thức bảo vệ quyền lợi người tiêu dùng trong sử dụng dịch vụ tài chính ngân hàng”

/wps/wcm/connect/deeda0b7-d976-449f-b7fe-0823ecd578b8/image007.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-deeda0b7-d976-449f-b7fe-0823ecd578b8-oYP4xUS