សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ទីក្រុង ឡុងស្វៀន ត្រូវតែឆ្លៀតឱកាស និងធនធានដើម្បីបង្កើតនូវសន្ទុះថ្មី

ថ្ងៃបង្ហោះ 17/04/2024 |

នាព្រឹកថ្ងៃទី ១៧ មេសា គណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អានយ៉ាង បានរៀបចំសន្និបាតបូកសរុបអនុវត្តសេចក្តីសម្រេចចិត្តលេខ ០២-NQ/TU ចុះថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ ស្តីពីការកសាងនិងអភិវឌ្ឍន៍ទីក្រុង ឡុងស្វៀន ដល់ឆ្នាំ ២០២៥ និងតម្រង់ទិសដល់ឆ្នាំ ២០៣០។

ប្រតិភូចូលរួមសន្និបាត

លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំ​ការបក្ខ​ភាគ​ខេត្ត​ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អានយ៉ាង។ បណ្តា​សមមិត្ត សមាជិកគណៈអចិន្ត្រៃយ៍បក្ខ​ភាគ​ខេត្ត​។​ ប្រចាំការក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការ​ប្រជា​ជន​ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម គណៈ​ប្រតិភូរដ្ឋសភាខេត្ត។ ថ្នាក់ដឹកនាំស្ថាប័ន​នានា​ដែល​ធ្វើសេនាធិការ ជួយការងារបក្ខភាគខេត្ត អង្គការ​នយោ​បាយសង្គម មន្ទីរ និងផ្នែកខេត្ត។ ប្រចាំការ​បក្ខ​ភាគ​ទីក្រុងឡុងស្វៀន បក្ខភាគស្រុកចើម៉ើយ ចូវថាញ់​និង​ថ្វយ​សឺន ក៏បានចូលរួមផងដែរ។

យោងតាមសេចក្តីសម្រេចចិត្តលេខ ០២-NQ/​TU​ គណៈអចិន្ត្រៃយ៍បក្ខភាគខេត្តតែង​តែយកចិត្ត​ទុក​ដាក់​ និង​គាំទ្រ ទីក្រុងឡុងស្វៀន លើខ្លឹមសារចំនួន ៦៖ ផ្តោតលើដំណោះស្រាយធ្វើឲ្យច្បាស់​និងធ្វើ​អាជីវ​កម្ម​ធន​ធានប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺ​ធន​ធាន​ដីធ្លី និងទីតាំងកណ្តាលខេត្ត។ លើក​​កម្ពស់​គុណ​ភាព​អប់រំ និងបណ្តុះបណ្តាល ធ្វើល្អការងារបណ្តុះ​បណ្តាល​ បំប៉ន់ និងទាក់ទាញអ្នកទេពកោសល្យ ធន​ធាន​​មនុស្សគុណភាពខ្ពស់។ ជំរុញខ្លាំងការអភិវឌ្ឍន៍​វិស័យ​វប្បធម៌-សង្គម និងធានា របបសន្តិសុខសង្គម បង្កើនការងារការពារសន្តិសុខជាតិ។កសាងខឿនរដ្ឋបាលជំនាញ ថាមវន្ត ប្រសិទ្ធភាព និងដើម្បីប្រជាជន បង្កើត​បរិយាកាសវិនិយោគ ធ្វើអាជីវកម្មអំណោយផល ស្អាត​ស្អំ ញ៉ាំងឲ្យទីក្រុងឡុងស្វៀន ក្លាយទៅជា​មជ្ឈ​មណ្ឌ​ល​ចាប់ផ្តើមអាជីពរបស់ខេត្ត។  លើកកម្ពស់​សមត្ថ​ភាព​ដឹកនាំ និងកម្លាំងប្រយុទ្ធរបស់បក្ខភាគ និងកសាង​ប្រ​ព័ន្ធ​នយោបាយរឹងមាំ។

អាស្រ័យហេតុនេះហើយ បានជាង សេដ្ឋកិច្ច​របស់​​ទីក្រុងមានកំណើនលឿន និងនិរន្តរភាព ហើយ​រចនាសម្ព័ន្ធសេដ្ឋកិច្ចបានផ្លាស់ប្តូរក្នុងទិសដៅត្រឹមត្រូវ។ ទីក្រុង ឡុងស្វៀន បច្ចុប្បន្នគឺជាទីក្រុង​ដែល​មាន​សមា​មាត្រពាណិជ្ជកម្ម និងសេវាកម្មខ្ពស់​បំផុត​នៅក្នុង​ប្រ​ព័ន្ធ​ទីក្រុងខេត្តចំនួន ១២ នៅក្នុងតំបន់​ដែល​មាន​ជាង​ ៨០%។ រចនាសម្ព័ន្ធកសិកម្មកំពុង​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័សតាមទិសអនុវត្តបច្ចេកវិជ្ជាសម្រេចបានតម្លៃខ្ពស់​។ ក្រៅពីនេះ បក្ខភាគខេត្ត បានផ្តោតលើ​ធន​ធាន​សម្រាប់​វិនិយោគអភិវឌ្ឍន៍ទីក្រុង កសាងប្រព័ន្ធ​ហេដ្ឋា​រច​នាសម្ព័ន្ធស្របគ្នាជាបណ្តើរៗ បើក​ទូលាយលំ​ហរ​អា​កាស​ទីក្រុង ជាមួយនឹងសំណង់​សេវា​សាធា​រណៈ​ជា​ច្រើន​។ ​លទ្ធផល ទីក្រុង ឡុងស្វៀន ​បាន​លោក​នា​យក​​​រដ្ឋមន្ត្រីរដ្ឋាភិបាល​ទទួល​ស្គាល់​ជាទីក្រុងប្រភេទ ១ ក្រោមការគ្រប់គ្រងរបស់​ខេត្ត ងានយ៉ាង។

លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការ​ប្រ​ជា​ជនខេត្ត អានយ៉ាង ថ្លែងមតិក្នុងសន្និបាត

នៅក្នុងសន្និបាត គណៈប្រតិភូបានផ្តោតលើការ​ពិភា​​ក្សាអំពីគុណសម្បត្តិ ការលំបាក និង​ដំណោះ​ស្រាយ​ ដើម្បីពង្រីកសក្តានុពល និងគុណ​សម្បត្តិ​នៃ​ពាណិ​ជ្ជ​កម្ម និងសេវាកម្ម បង្កើតគំនាស់ក្នុងការ​អភិ​វ​ឌ្ឍ​ន៍​​សេដ្ឋកិច្ចរបស់ទីក្រុង ឡុស្វៀន។ តម្រង់ទិស​អភិ​វឌ្ឍ​ន៍​​ទេសចរណ៍ក្នុងមូលដ្ឋានដល់ឆ្នាំ ២០៣០។ សង្គ​មូ​ប​នីយកម្មទុនវិនិយោគសម្រាប់ការអភិវឌ្ឍន៍និងទាញយក​ផល​ពីទ្រព្យសម្បត្តិសាធារណៈ និងដីសាធារណៈ ដើ​ម្បីធ្វើ​ឲ្យមានតុល្យភាពចំណូល និង​ចំណាយ​ថវិកា​រដ្ឋ​។ការគ្រប់គ្រងផែនការ ការគ្រប់គ្រងទីក្រុង ហេដ្ឋា​រចនា​សម្ព័ន្ធដឹកជញ្ជូន និងការផ្លាស់ប្តូរឌីជីថល។ល។

លោក ឡេវ៉ាន់នឹង អនុលេខា​ប្រចាំ​ការ​បក្ខ​ភាគ​ខេត្ត​ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អានយ៉ាង ថ្លែងមតិបញ្ចប់សន្និបាត

ថ្លែងមតិបញ្ចប់សន្និបាត លោក ឡេវ៉ាន់នឹង អនុ​លេ​ខា​​ប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សា​ប្រជា​ជន​ខេត្ត អានយ៉ាង បានកត់ត្រាទទួលស្គាល់ កោត​សរ​សើរ​ និងអបអរសាទរចំពោះលទ្ធផលបក្ខភាគ និង​ប្រ​ជា​​ជន ទីក្រុង ឡុស្វៀន សម្រេចបាន​រយៈពេល​កន្លង​មក​។ ទន្ទឹមនឹងនោះ ស្នើឲ្យមូលដ្ឋានចាំបាច់ត្រូវតែ ផ្តោត​លើការគិតឲ្យបានខ្លាំងក្លា ពង្រីកស្មារតីថាមវន្ត ច្នៃ​ប្រឌិត ហ៊ានគិត ហ៊ានធ្វើ ដើម្បីចាប់យកឱកាស ទាញ​យកធនធានឲ្យបានខ្លាំងក្លា និងគុណ​សម្បត្តិ​ប្រៀប​ធៀប ដើម្បីបង្កើតនូវសន្ទុះថ្មី នៅគ្រប់វិស័យ។ ភារ​កិច្ច និងដំណោះស្រាយសំខាន់ៗមួយចំនួន​ត្រូវអនុ​វត្ត​​នាពេលខាងមុខ ដូចជា៖ បង្កើតការផ្លាស់ប្តូរខ្លាំង​ក្នុង​ការ​យល់ដឹង និងសកម្មភាពរបស់កម្មាភិបាល បក្ខ​ជន​ និងប្រជាជនទីក្រុង ក្នុងការអនុវត្តសេចក្តី​សម្រេច​ចិត្ត​លេខ ០២-NQ/TU។ កៀរគរធនធានវិនិ​យោគ​ដើម្បី​កសាង និង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជ​កម្ម​​ក្នុងទិសដៅអារ្យធម៍ និងទំនើប។ កសាងគ្រឹះ​អប់រំ​ឆ្ពោះ​​ទៅរកស្តង់ដារ និងទំនើបកម្ម លើក​កម្ពស់​គុណ​ភាព​​ថែទាំសុខភាពប្រជាជន។រក្សាស្ថិរ​ភាពសន្តិសុខ​នយោ​បាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅ​គ្រប់​កាលៈ​ទេសៈ។ជំរុញខ្លាំងការកសាងបក្ស និង​ប្រព័ន្ឋ​នយោ​បាយស្អាតស្អំ រឹងមាំ៕

ប្រែ៖ ណារីពៅ

មាតិកា

c7898448-6f82-4a6f-97a4-e5427bd0b177

Thành phố Long Xuyên cần tận dụng thời cơ, nguồn lực, tạo sức bật mới

/wps/wcm/connect/28be2265-86da-43e8-9e85-3cadb1eb0386/z5356964026271_233ed94cffd18e804f17b258ec05078a.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-28be2265-86da-43e8-9e85-3cadb1eb0386-oYP12gQ