សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

វិស័យត្រីប្រាព្យាយាមសា្តរឡើងវិញឆ្ពោះទៅដល់ការនាំចេញ២ពាន់លានដុល្លារ

ថ្ងៃបង្ហោះ 15/12/2023 |

ថ្ងៃទី ១៥ ខែធ្នូ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង រៀបចំសន្និបាតបូកសរុបផ្នែកទំនិញត្រីប្រាឆ្នាំ ២០២៣។ អញ្ជើញចូលរួមសន្និបាតមានលោក ភុងឌឹកទៀន អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង។ ថ្នាក់ដឹកនាំមន្ទីរ ផ្នែក ធុរកិច្ចផលិត និងកែច្នៃត្រីប្រាតំបន់វាលទំនាបទន្លេគឺវឡុង។ តំណាងសហសមាគមនាំចេញ-នាំចូលខេត្តក្វាងទុង (ប្រទេសចិន)។

ប្រតិភូចូលរួមសន្និបាត

លោក ភុងឌឹកទៀន អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និង​អភិ​​វឌ្ឍ​ន៍​ជនបទ ថ្លែងមតិនៅក្នុងសន្និបាត

ថ្លែងមតិក្នុងសន្និបាត លោក ភុងឌឹកទៀន អនុ​រដ្ឋ​​មន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បាន​ឲ្យ​ដឹង​ថា​ ឆ្នាំ ២០២៣ ក្រោមឥទ្ធិពលនៃអតិផរណា និង​អស្ថិរ​ភាព​នយោបាយ ផ្នែកទំនិញត្រីប្រា្រមួយនឹង​ការលំ​បាក​ជា​ច្រើន​។ តាម​ការ​ប៉ាន់​ស្មាន​នៅ​ឆ្នាំ​២០២៣ ផ្ទៃដី​ចិញ្ចឹម​​ត្រីប្រាក្នុងប្រទេស​ទាំងមូលសម្រេចបាន ​៥.៧​០​០​​ ​​ហិច​តា(ស្មើ ​៩៨%​នៃ​ឆ្នាំ​២០២២)។ បរិមាណ​ផល​ប្រ​ហែល ១,៦១ លានតោន (ប្រហាក់ប្រ​ហែល​នឹងដំ​ណាល​ពេលនេះដូចគ្នា)។ តម្លៃនាំ​ចេញបាន​ប៉ាន់​ស្មាន​ប្រ​មាណ ១,៨ ពាន់លានដុល្លារអាមេរិក ស្មើតែ ៧៥% បើ​ធៀបនឹងឆ្នាំ ២០២២។​

ប៉ុន្តែ ទីផ្សារត្រីប្រាកំពុងស្តារឡើងវិញ ជា​ពិ​សេស​​​ចាប់ពីត្រីមាសទី ២ ឆ្នាំ ២០២៤ តទៅ។ ព្យាករ​ថា​​បរិមាណផលត្រីប្រាក្នុងឆាំ្ន ២០២៤ នឹងកើនឡើង ២,​៨%​ ធៀបនឹងឆ្នាំ ២០២៣។ បរិមាណផល​ប្រមូល​ផល​​ក្នុងត្រីមាសទី ១ និងត្រីមាសទី ២ ឆាំ្ន ២០២៤ នៅ​​តែឆ្លើយតបតម្រូវការសម្រាប់ការកែច្នៃ និង​ការ​នាំ​ចេញ​​។ លោក ភុងឌឹកទៀន អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ដើម្បីសម្រេចបាន​គោលដៅបរិមាណផលត្រីប្រាចិញ្ជឹមពាណិជ្ជកម្មសម្រេច​បាន ១,៧ លានតោន និងតម្លៃនាំចេញសម្រេចបាន ២​ ពាន់លានដុល្លារនៅឆ្នាំ ២០២៤ នោះ បណ្តា​មូល​ដ្ឋាន​​នៅ​តំបន់វាលទំនាបទន្លេគឺវឡុង ជាពិសេសគឺខេត្ត អានយ៉ាង និង ដុងថាប ជាមួយនឹងធុរកិច្ចកែច្នៃ និង​នាំ​ចេញត្រីប្រាត្រូវតែផ្តោតលើការយកចិត្តទុកដាក់លើកកម្ពស់​គុណភាពត្រីពូជ។ ពន្លឿនល្បឿន​ផ្សព្វផ្សាយ​អនុ​វត្ត​គម្រោង និងភារកិច្ចស្រាវជ្រាវលើការជ្រើសរើស និង​បង្កើត​លក្ខណៈ (លទ្ឋភាពធន់នឹងជំងឺ អត្រាសាច់ រស​ជាតិ​ផលិតផល អត្រាប្រូតេអ៊ីន និងខ្លាញ់ក្នុងផលិតផល និង​លទ្ឋភាពធន់នឹងអំបិលជាដើម) យោងតាម​តម្រូវ​ការ​ទី​ផ្សារ​។ អនុវត្តបច្ចេកវិជ្ជា vaccine ការពារជំងឺ ហ្សែន​ម៉ូ​លេគុលជាដើម ដើម្បីបង្កើនគុណភាពពូជត្រីប្រា។

ព្រមជាមួយនោះ លើកទឹកចិត្តឲ្យកសាង​ខ្សែ​ចង្វាក់​តភ្ជាប់ពីការផ្គត់ផ្គង់ ពូជ ការចិញ្ចឹមត្រី​ប្រា​ពាណិជ្ជ​កម្ម​រហូតដល់ការកែច្នៃ និងការនាំចេញ។ កាត់​បន្ថយថ្លៃ​ដើម​ផលិតកម្ម ដើម្បីបង្កើនការប្រកួតប្រជែង។ មានទំ​នួល​ខុសត្រូវក្នុងការឃ្លាំមើល តាមដានដំណើរ​ការ​ផលិត​កម្ម។ បង្កើតប្រព័ន្ធតាមដាន​អេឡិច​ត្រូនិក​សម្រាប់​​ខ្សែចង្វាក់នាំចេញ - រោងចក្រកែច្នៃ - មូលដ្ឋាន​ចិញ្ជឹ​ម​ ស្រះចិញ្ជឹមបានផ្តល់លេខកូដ​សម្រាប់​តម្លា​ភាព​ព័ត៌​មាន​។ ធុរកិច្ចបន្តស្រាវជ្រាវ និងអភិវឌ្ឍន៍​ផលិត​ផល​កែ​ច្នៃ​ស៊ីជម្រៅ ផលិតផលមានតម្លៃបង្កើន ធ្វើពិពិធកម្ម​ផលិត​ផលទៅតាមផ្នែកទីផ្សារផ្សេងៗគ្នា ជាពិសេស​យកចិត្តទុកដាក់ចំពោះផលិតផលដែលកែច្នៃជាស្រេចជា​ដើមដើម្បីលើកកម្ពស់គុណតម្លៃពីត្រីប្រា។

រួមជាមួយការបើកទូលាយទីផ្សារនាំចេញ និង​អនុវត្តបទប្បញ្ញត្តិវិញ្ញាបនប័ត្រសម្រាប់ផលិតផលត្រីប្រា​ស្របតាមតម្រូវការទីផ្សារជាតិ ធូរកិច្ចផលិត និង​កែ​ច្នៃត្រីប្រាត្រូវយកចិត្តទុកដាក់បើកទូលាយទីផ្សារក្នុងប្រទេស​ ឆ្ពោះទៅរកផ្ទះបាយរួមនៅក្នុងតំបន់ឧស្សាហកម្ម និង​សាលារៀននិងបើកទូលាយទីផ្សារ។

លោក ភុងឌឹកទៀន អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ បានតម្រូវឲ្យ​អង្គ​ភាព​ក្រោម​ឱវាទ​ក្រសួង​កសិកម្ម និងអភិវឌ្ឍន៍ជនបទ និង​សហ​សមា​គម​ផ្នែក​ទំនិញ ត្រូវសហការយ៉ាងសកម្ម និងទាន់​ពេល​ជា​មួយ​​ស្ថាបនមានសមត្ថកិច្ចនៃប្រទេសនាំចូល និង​អង្គ​ភាព​ពាក់ព័ន្ធ ដើម្បីដោះស្រាយឧបសគ្គបច្ចេកទេស។ បន្ត​យកចិត្តទុកដាក់ តភ្ជាប់ និងអភិវឌ្ឍទីផ្សារ​ផលិត​ផល​ត្រី​ប្រា ជាពិសេសគឺប្លុងទីផ្សារឥស្លាម និង​ទី​ផ្សារ​ចិន​។ ធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំអំពីតម្រូវការ និង​ការ​វិវឌ្ឍន៍ទីផ្សារ ណែនាំ និងចែករំលែកព័ត៌​មាន​ទាន់​ពេល​ជាមួយអង្គភាពពាក់ព័ន្ធ ដោះស្រាយការ​លំ​បាក​ទាន់​ពេល និងគាំទ្រធូរកិច្ចកែច្នៃ និងនាំ​ចេញ​ត្រីប្រា​នា​ពេល​ខាងមុខ​៕

ប្រែ៖ ណារីពៅ


មាតិកា

8c5ae085-f6a8-4301-9151-55c6d87fa4e3

Ngành cá tra nỗ lực phục hồi, hướng đến xuất khẩu 2 tỷ USD

/wps/wcm/connect/47f15baa-9931-4dff-aef0-2f61f6f70ca3/image001.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-47f15baa-9931-4dff-aef0-2f61f6f70ca3-oObkkhX