សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ប្រសិទ្ធភាពនៃទម្រង់ “ផលិតពូជខ្យងហោងលឿងស្រែ”

ថ្ងៃបង្ហោះ 07/11/2023 |

ដោយមានគោលដៅផ្តល់ពូជយ៉ាងសកម្មដល់អ្នកចិញ្ជឹមខ្យងនៅលើភូមិសាស្ត្រនិងសាកល្បងការបន្តពូជដោយសិប្បនិម្មិត និងសុក្រឹតការណែនាំបច្ចេកទេសសម្រាប់ការបន្តពូជខ្យងសិប្បនិម្មិត សមស្របនឹងលក្ខណៈជាក់ស្តែងរបស់មូលដ្ឋាន ស្ថានីយ៍ជំរុញកសិកម្មស្រុកចូវភូ បានរៀបចំ និងផ្សព្វផ្សាយអនុវត្តទម្រង់ “ផលិតពូជខ្យងហោងលឿងស្រែ” រួមចំណែកបង្កើនចំណូលបន្ថែមនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់កសិករ។

ទម្រង់ “ផលិតពូជខ្យងហោងលឿងស្រែ”

ទម្រង់ “ផលិតពូជខ្យងហោងលឿងស្រែ” ដោយ​​​ទ្រង់​ទ្រាយ ១៥០ គីឡូក្រាមខ្យងញីឈ្មោល ព្រ​លែង​​ក្នុង​អាងសំណាញ ៥០ម៉ែត្រ  នៅឯផ្ទះរបស់​លោក​ ង្វៀន​ភូតឹន នៅឃុំ ប៊ិញភូ (ស្រុក ចូវភូ) ។ ទម្រង់​​នេះ​បាន​​អនុវត្តពី​បច្ចេកទេស​ចិញ្ចឹម​ខ្យងញី​ឈ្មោល​ពេញវ័យ និងរៀបចំ​ខ្យង​ដើម្បី​បង្កាត់​ពូជ ប្រមូល​ពង ភ្ញាស់​​ពង និង​ចិញ្ចឹមខ្យងពូជ​។ ក្នុងអំឡុង​ពេល​ផលិត​ពូជ​​ខ្យងហោងលឿងស្រែ គេបានរកឃើញថា​ខ្យង​បន្ត​ពូជ​បានល្អ ហើយអត្រាខ្យងពូជរស់​រានមាន​ជីវិត​មាន​កម្រិត​ខ្ពស់។ បន្ទាប់ពីរយៈ​ពេល ៤ ខែចិញ្ចឹមបរិមាណ ពង​ដែលទទួលបានគឺ ៤៨គីឡូក្រាម អត្រា​រស់​រាន​របស់​ខ្យងញីឈ្មោលគឺ ៧៤% អត្រា​រស់​រាន​របស់​ខ្យង​ពូជ​គឺ ៨១%។ តម្លៃលក់ពូជខ្យងគឺ ២០០ដុង/កូន ក្រោយ​​ពេលផាត់ថ្លៃដើមរួចរាល់ នៅចំណេញបានជាង ១៦ លានដុង តាមរយៈនោះបានបង្ហាញថា ទម្រង់​សុទ្ឋ​តែ​ស​ម្រេចបានតម្រូវការលើកឡើង។   

បងស្រី ង្វៀន ធីឃីម កម្មាភិបាលបច្ចេក​ទេស​នៃ​ស្ថានីយ៍​ជំរុញកសិកម្មចូវភូ បាន​ឲ្យដឹងថា នៅ​ពេល​ដែល​ចិញ្ចឹម ពូជខ្យងហោងលឿងស្រែគឺ​ត្រូវជ្រើស​រើស​ខ្យង​ញីឈ្មោលដែលធំខ្លាំង និងស្មើគ្នា ហើយមិនត្រូវ​ជ្រើសរើសខ្យងញីខ្យងឈ្មោលដែលទិញមកពីផ្សារនោះ​​ទេ ត្រូវទិញពីម្ចាស់ជង្រុក។ ខ្យងញី​ខ្យង​ឈ្មោល​មាន​ចលនា​រហ័ស មាន​ពណ៌​ភ្លឺរលោងនិង​មូលស្អាត។ ទំហំ​ព្រលែងខ្យងគឺ ៣០ខ្យង/គីឡូក្រាម ដង់ស៊ី​តេ​ព្រ​លែង​គឺ ៧៥គូនៃខ្យងញីឈ្មោលក្នុងមួយម៉ែត្រការ៉េ។ កម្ពស់​ទឹកក្នុងស្រះចិញ្ជឹមពី ០,៨ ទៅ ១ ម៉ែត្រ។ សំ​ណាញ់​​​ត្រូវ​ដាក់​នៅ​ជិត​បាត​ស្រះ កម្រិត​ទឹក​រក្សាទុក​នៅ​ត្រឹម​ពី ០,៤ ទៅ០,៦ ម៉ែត្រ។​ស្រះចិញ្ចឹមផ្គត់ផ្គង់ និង​បង្ហូរ​ទឹកយ៉ាងសកម្មក្នុងអំឡុងពេលចិញ្ជឹម។ ផ្ទៃទឹក​ត្រូវ​ដាំ​ចកស្លឹកធំ ស្មើ១/២នៃទំហំស្រះចិញ្ជឹម កម្រិត pH ពី ៦,​៥ ទៅ ៨ សមរម្យ​សម្រាប់​ការ​ចិញ្ចឹម​ខ្យង​។

នៅពេលព្រលែងខ្យងញីឈ្មោល ចាំបាច់​ត្រូវ​ជ្រើស​រើសថ្ងៃត្រជាក់។ ខ្យងញីឈ្មោល (ចិញ្ជឹម​ពាណិ​ជ្ជ​កម្ម​) ត្រូវដឹកជញ្ជូនដោយកន្ត្រក កញ្រែង​ឫស្សី ទ្រុង (មាន​ទ្រាប់នីឡុង) ឬប្រអប់ ផើង ឬថង់​ក្រណាត់​ដែល​មាន​សារ៉ាយនិងចកនៅខាងក្នុង។​ ជៀសវាងការ​បែក​សំ​បក​ ឬសន្ទះខ្យងដែល​ប៉ះ​ពាល់​​ដល់អត្រារស់រានរបស់ខ្យងញីឈ្មោល។ ក្នុង​លក្ខណៈ​ចិញ្ចឹមខ្យងសាច់នៅក្នុងអាង ខ្យង​ហោងលឿងស្រែ​ស៊ី​អាហារពណ៌បៃតងរួមជាមួយនឹងអាហារឧស្សាហកម្មដែល​មានប្រូតេអ៊ីន ២០%។ បរិមាណអាហារដែល​ឲ្យ​ខ្យង​ស៊ីក្នុងមួយថ្ងៃរក្សាពី ២ ទៅ ៣% នៃទម្ងន់ខ្លួន។ មួយ​ថ្ងៃឲ្យខ្យងស៊ីតែម្តងនៅពេលព្រឹក។ ផ្លាស់​ប្តូរទឹក​ក្នុង​ស្រះរៀងរាល់ ១៥ ថ្ងៃម្តង កម្រិតទឹកត្រូវ​រក្សា​នៅ​ត្រឹម​ពី ០,៨ - ១ ម៉ែត្រ។ ដល់ពេលខ្យងត្រូវបន្តពូជ ចាំ​បាច់​ត្រូវរៀបចំធ្នើពំនូកដីអណ្តែត (ប្រវែងមិនលើសពី ០,​៥ម​) បានរៀបចំក្នុងអាងចិញ្ជឹម​សម្រាប់​ខ្យង​ឡើង​ពង​។ ដើម្បី​ចៀសវាង​គ្រាប់ និង​សំបុក​ពង​ត្រូវបែក​ សំ​បុក​​​ពង​ខ្យង​គួរតែ​ប្រមូលទិញបន្ទាប់ពីពង​បាន ៤ ម៉ោង​នៅ​ពេល​​សំបក​ពង​រឹង​។ រើសចោលពងដែល​ខូចនិង​ពង​​ពណ៌​ស។

បន្ទាប់​មក​យក​ពង​ទៅ​ភ្ញាស់ក្នុងអាង កម្រិត​ទឹក​ក្នុង​​ធុង​ភ្ញាស់​ត្រូវ​រក្សា​នៅ​ចន្លោះ​ប្រហែលពី ៤ ទៅ៦ សង់​ទីម៉ែត្រ ដោយ​ធានា​ថា​សំបុក​ពង​មិន​លិច​ទឹក​។ បន្ទាប់ពី ៥ ទៅ ៧ ថ្ងៃផ្លាស់ប្តូរទឹកហើយ​ផ្លាស់​ប្តូរ​ទឹក​ក្នុង​អាងភ្ញាស់ពី ៥០  ទៅ ៧០%។ ដង់ស៊ីតេសំបុក​ចាប់​ពី ២០០ ទៅ ២៥០សំបុក/ម២។ ក្នុងអំឡុង​ពេល​ភ្ញាស់​ ត្រូវបិទបាំងសំបុកពងឲ្យងងឹត ហើយបាញ់​ទឹក​ទៅ​លើ​សំបុកពងជារៀងរាល់ថ្ងៃ។​ រយៈ​ពេលភ្ញាស់​ពង​ខ្យង​ហោងលឿងស្រែញាស់អាចចាប់ពី ១៣ ទៅ ២៤ ថ្ងៃ អាស្រ័យលើលក្ខណៈបរិស្ថាន។ នៅដំណាក់​កាល​នៃ​ការ​ចិញ្ចឹមខ្យងពូជ ចាំបាច់ត្រូវប្រើសំណាញ់លួសល្អ នៅ​ខាងក្នុងអាងត្រូវបានរៀបចំធ្នើដោយចកស្លឹកធំ។ ដង់​ស៊ីតេភ្ញាស់ប្រហែលពី ៣០០ ទៅ ៦០០កូន/ម2 ។ អា​ហារ៖ ប្រើគ្រាប់អាហារឧស្សាហកម្មអណ្តែតទឹក (ប្រូ​តេ​អ៊ីន​ពី ១៨ ទៅ ២០%) កិនម៉ត់។ បរិមាណអាហារ​ដែល​ឲ្យ​ខ្យងស៊ីក្នុងមួយថ្ងៃរក្សាពី ៣ ទៅ ៥% នៃ​ទម្ងន់​ខ្លួន​។ បន្ទាប់ពីរយៈពេលភ្ញាស់ ១៥ ថ្ងៃ ខ្យងដែល​មាន​ទម្ងន់​ ១៥.០០០/គក្រ ក្លាយជាខ្យងពូជ ហើយ​អាច​ចិញ្ចឹម​ជាលក្ខណៈពាណិជ្ជកម្មបាន។



ខ្យងហោងលឿងស្រែព្រលែងចិញ្ជឹម

ក្នុងនាមជាអ្នកអនុវត្តផ្ទាល់នូវទម្រង់ “ផលិត​ពូជ​ខ្យង​ហោងលឿងស្រែ” បង ង្វៀន ភូតឹន ចែករំលែកថា ដោយ​លក្ខណៈងាយស្រួលក្នុងការចិញ្ចឹម ស្រប​ទៅនឹង​លក្ខណៈចិញ្ជឹមដោយធម្មជាតិ មិនចំណាយថវិកាច្រើន ហើយ​ការថែទាំក៏សាមញ្ញផងដែរ ប្រភពអាហារ​សំបូរ​បែប​ ងាយស្រួលរក ព្រោះខ្យងអ្វីក៏ស៊ី ភាគ​ច្រើន​ជា​បន្លែ​បៃ​តងដូចជា ចកល្អិត ត្រកៀត ស្លឹកដំឡូងមី ដំឡូងជ្វា ត្រ​កួន ផ្លែរនោងចាស់ ត្របែកនិងផ្លែជំពូរទុំជាដើម ដូច្នេះអាចទាញយកប្រយោជន៍ពីអាហារដែលមានស្រាប់នៅក្នុងសួនចំការរបស់អ្នកដើម្បីជួយខ្យងលូតលាស់យ៉ាងឆាប់រហ័ស និងបង្កើតពងបានច្រើន។កូនខ្យងហោងលឿងងាយស្រួលចិញ្ចឹម ស្ទើ​រតែ​គ្មាន​ជំងឺ គ្រាន់តែត្រូវការប្រភពទឹកស្អាត និងផ្លាស់​ប្តូរ​ទឹក​​អាងចិញ្ជឹមជាប្រចាំ ហើយឲ្យខ្យងស៊ី​អាហារច្រើន​ប្រ​ភេទ​ បន្លែ និងមើម ខ្យងនឹងឡើង​ទម្ងន់​យ៉ាង​ឆាប់​រហ័ស​។​ វា​ត្រូវ​ចំណាយ​ពេល​ប្រហែលពី ៤ ទៅ ៤,៥ ខែ​គឺ​អាច​​ប្រមូល​ផលបាន ដោយ​មាន​ទម្ងន់​ជាមធ្យមពី ៣០ ទៅ ៣៥ កូន/គីឡូក្រាម។ បច្ចុប្បន្ននេះ ខ្យង​គឺជា​មុខ​ម្ហូប​ដ៏ពេញនិយមរបស់មនុស្សជាច្រើន ដូច្នេះក្បាល​ចេញ​មានស្ថិរភាព តម្លៃខ្យងហោងលឿងខ្មៅនៅលើ​ទី​ផ្សា​​រគឺខ្ពស់ណាស់ ចាប់ពី ៤០ពាន់ទៅ ៦៥​ពាន់ដុង​/គី​ឡូ​ក្រាម​ ប្រសិនបើពងខ្យង និងខ្យងពូជលក់មិនបាន។ យើង​អាចចិញ្ជឹមឡើងជាពាណិជ្ជកម្ម។

យោងតាមស្ថានីយ៍ជំរុញកសិកម្មស្រុកចូវភូ ទម្រង់​ “ផលិតពូជខ្យងហោងលឿងស្រែ” គឺសម​ស្រប់​ចិញ្ជឹម​នៅក្នុងមូលដ្ឋាន ទាញយកអត្ថប្រយោជន៍ពី​ប្រ​ឡាយ​​ដែលមានស្រាប់  និងគ្រួសារដែលមានដី​តិច​តួច​សម្រាប់​ផលិត។ ចំណាយដើមទុនតិច ទាញយក​អត្ថ​ប្រ​យោជ​ន៍ពីទំហំអាងតូចៗ ឬប្រឡាយសួនចំការទំនេរ រួម​ផ្សំ​​នឹងការចិញ្ចឹមខ្យង។ ក្រៅពីនេះ អ្នកចិញ្ជឹមអាច​ទាញ​យ​​ក​អត្ថប្រយោជន៍​ពីប្រភពអាហារបៃតង​ដែល​មាន​ស្រាប់​ ដើម្បីសន្សំសំចៃលើការចំណាយ។ តាមនិន្នាការ​អភិ​វឌ្ឍន៍ ទម្រង់នៃការចិញ្ចឹមខ្យងគួបផ្សំនឹងការ​ដាំដំ​ណាំ​ហូ​បផ្លែ មិនប្រើប្រាស់ជី ឬសារធាតុគីមី បង្កើ​ត​ចេញ​ផលិតផលកសិកម្មស្អាត។ ទន្ទឹនិងនោះ ប្រភព​ស្បៀងសម្រាប់ខ្យងគឺសម្បូរណាស់ហើយងាយស្រួលរក អត្រាខូចខាតទាប ជួយឲ្យមានប្រភពចំណូល​សម្រាប់​កម្មករទំនេរនៅតាមជនបទ ទន្ទឹមនឹង​នោះ​ឆ្លើយ​​តបទៅនឹងតម្រូវការកូនពូជ របស់​គ្រួសារ​ចិញ្ចឹម​ផ្សេង​​ទៀត​។ នេះអាចចាត់ទុកថាជាទម្រង់ដ៏មាន​ប្រ​សិទ្ធ​ភាពមួយសម្រាប់ប្រជាជនក្នុងការជ្រើសរើស​អនុ​វត្ត បើកទូលាយ នាំមកនូវប្រាក់ចំណូលសេដ្ឋកិច្ច​គ្រួ​សារ​​ប្រកបដោយស្ថិរភាព រួមចំណែកដល់ការអភិវឌ្ឍន៍​សេដ្ឋ​កិច្ចមូលដ្ឋាន៕

ប្រែ៖ ណារីពៅ


មាតិកា

c4b9f3e3-a725-4494-8a89-0dc11c58d575

Hiệu quả mô hình “Sản xuất giống ốc bươu đồng”

/wps/wcm/connect/b2ecbebd-46de-4cb8-b52d-281d3192b823/image019.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-b2ecbebd-46de-4cb8-b52d-281d3192b823-oLmg0WN