សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ចើម៉ើយផ្លាស់ប្តូរគំរូសេដ្ឋកិច្ចកសិកម្មតាមទិសនិរន្តរភាព

ថ្ងៃបង្ហោះ 22/11/2023 |

ដើម្បីបង្កើនតម្លៃវប្បកម្ម វិស័យកសិកម្មស្រុក ចើម៉ើយ បានរៀបចំជាបណ្តើរៗនូវតំបន់ជំនាញវប្បកម្ម ដោយប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាក្នុងការបំបែរចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ជឹមពង្រីកនូវសក្តានុពល និងភាពខ្លាំងដើម្បីបំពេញនូវតម្រូវការនិងសំណូមពរនៅក្នុង និងក្រៅខេត្ត ទន្ទឹមនឹងនោះ បម្រើការនាំចេញ ដើម្បីជួយបង្កើនប្រាក់ចំណូលឲ្យប្រជាជន រួមចំណែករៀបចំវិស័យកសិកម្មក្នុងស្រុកឆ្ពោះទៅភាពទំនើប ប្រសិទ្ធភាព និងនិរន្តរភាព។

កសិករ​ប្រមូល​ផល និង​បែងចែកប្រភេទ​ផ្លែ​ស្វាយ​ក្នុង​តំបន់ជំនាញ​ដាំ​ស្វាយ​នៅ​ស្រុកចើម៉ើយ

យោងតាមមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជន​បទ​ស្រុក​ ចើម៉ើយ ផ្អែកលើមូលដ្ឋានច្បាមជាប់ទស្សនៈ និង​គោលដៅនៃសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគស្រុក​ បន្តយកវិស័យកសិកម្មជាមូលដ្ឋានគ្រឹះ ជំរុញ​ការ​បំបែ និងបង្កើនតម្លៃ។ កសិកម្មគឺជាមូលដ្ឋាន​គ្រឹះ​សម្រាប់​ការបង្កើតវត្ថុធាតុដើម និងផលិតផលមាន​តម្លៃ​បង្កើន​បន្ថែមសម្រាប់ពាណិជ្ជកម្ម សេវាកម្ម និង​ឧស្សា​ហ​កម្ម​។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រោម​ការ​ណែនាំយ៉ាងជិតស្និទ្ធរបស់បក្ខភាគស្រុក និង​គណៈ​កម្មា​ធិការប្រជាជនស្រុក ការិយាល័យកសិកម្ម និង​អភិ​វឌ្ឍ​ន៍ជនបទខេត្តដែល​បោះទីតាំងលើ​ភូមិ​សាស្ត្រ​ស្រុក​ បានជំរុញខ្លាំងការងារឃោសនា និងលើកកម្ពស់ការ​យល់​ដឹងរបស់ប្រជាជនក្នុងការផ្លាស់ប្តូរទម្លាប់វប្បកម្ម និង​ផ្លាស់ប្តូរការគិតពីការផលិតកសិកម្មសុទ្ធ ទៅ​ជា​សេដ្ឋ​កិច្ចកសិកម្ម និងកសិកម្មពហុតម្លៃ អនុវត្តវិទ្យា​សាស្ត្រ​​បច្ចេកទេសក្នុងការបំបែរចនាសម្ព័ន្ឋ​ដាំណាំ​ដាំ​ដុះ​ ដើ​ម្បី​ផ្លាស់ប្តូរពីផលិតកម្មទិន្នផលទៅជាគុណភាព ប្រ​​សិទ្ធ​ភាព និងសមត្ថភាពប្រកួតប្រជែង តាម​រយៈ​សិក្ខា​សាលា ជំនឿនកសិកម្ម និង ទម្រង់ដកពិសោធន៍ អំពី​ផលិតកសិកម្ម។ ទន្ទឹមនឹងនោះ ការិយា​ល័យ​កសិ​កម្ម​ និងអភិវឌ្ឍន៍ជនបទស្រុកចើម៉ើយ បានផ្តល់​នូវ​មតិ​យោ​បល់ដល់គណៈកម្មាធិការប្រជាជនស្រុក ឲ្យរៀប​ចំ​ផែន​ការអភិវឌ្ឍន៍វិស័យកសិកម្ម ដំណាក់កាល ២០​២០​-២០២៥។  ផែនការបំបែរចនាសម្ព័ន្ធដំណាំដាំដុះ​ដំ​ណាក់កាល ២០២១-២០២៥។​ ផែនការតម្រង់​ទិស​អភិ​វឌ្ឍន៍ផលិតកសិកម្មលើភូមិសាស្ត្រស្រុក ចើម៉ើយ ដំណាក់​កាល ២០២០-២០២៥។ ផែនការផលិត​ស្រូវ​លើ​ភូមិ​សាស្ត្រស្រុកចើម៉ើយដំណាក់កាល ២០២១– ២០​២៣។ ផែនការ​អភិវឌ្ឍន៍តំបន់ជំនាញ​វប្បកម្ម​ដំណាំ​រួម​ផ្សំ ឈើហូបផ្លែភ្ជាប់នឹងការលក់ផលិតផល​ក្នុង​ដំ​ណាក់​​កាល ២០២១ - ២០២៥ ជាដើម ផ្សព្វផ្សាយ​នៅ​តាម​មូលដ្ឋាន ដើម្បីរៀបចំអនុវត្ត។

តាមរយៈនោះ រៀបចំផែនការតំបន់ជំនាញ​វប្ប​កម្ម​​ប្រមូលផ្តុំសម្រាប់ផលិតផលបន្លែសំខាន់ៗ ​របស់​ស្រុក​​​ក្នុងដំណាក់កាលឆ្នាំ ២០២១-២០២៥ នឹង​ផ្តោត​ទៅ​លើក្រុមផលិតផលសំខាន់ៗចំនួន ៤ គឺបន្លែស្លឹក បន្លែ​ផ្លែ ពោតគ្រប់ប្រភេទ និងដំឡូងត្រៅ។ ជាក់ស្តែង តំបន់​​ផលិត​​ជំនាញវប្បកម្មបន្លែ​ស្លឹក​​មានទំហំ​ផ្ទៃដី​សរុប​៦៦២​ហិកតា​ប្រមូលផ្តុំ​នៅ​ឃុំ​គៀន​អាន​។ តំបន់​ផលិត​បន្លែ​​ផ្លែ​ប្រមូលផ្តុំលើទំហំ​ផ្ទៃដី​សរុប ១០៦ ហិកតា នៅ​ឃុំ​​ចំនួន ២ គឺ គៀនអាន (៥០ ហិកតា)និង ហូយអាន (៥៦ ហិកតា)។ តំបន់ជំនាញវប្ប​កម្ម​ដាំ​ពោត​គ្រប់​ប្រ​ភេទ​លើទំហំផ្ទៃ សរុប ១.២២៥ ហិកតា ប្រ​មូល​ផ្តុំ​នៅ​ក្នុង​ឃុំចំនួន ៤ គឺ គៀនអាន (៨០ ហិកតា) មីអាន (ពោត​ខ្ចី ៦០០ ហិកតា) ហូយអាន (ពោតខ្ចី ៤៥០ ហិក​តា) និងឃុំ អានថាញ់ទ្រុង (៩៥ ហិកតា)។ តំបន់​ជំ​នាញវប្បកម្មដំឡូងត្រៅ បានប្រមូលផ្តុំលើទំហំ​ផ្ទៃដី​សរុប ២៥០ ហិកតានៅឃុំ ហូយអាន។

ការតម្រង់ទិសអភិវឌ្ឍន៍ដោយចីរភាពសម្រាប់តំបន់​ដាំដុះទាំងនេះតាមរយៈផែនការ​នឹងរៀបចំ​លេខ​កូដ​តំ​បន់​ដាំដុះ ឆ្លើយ​តប​តាមស្តង់ដារនាំចេញចំនួន ១.១​០៥ ​​ហិកតា​នៅ​ក្នុង​ឃុំ​ គៀនអាន (សម្រាប់​ផលិត​ផល​បន្លែ ​៣០០ ហិកតា និងសម្រាប់ផលិតផលម្ទេស ៥ ហិកតា) ឃុំ ហូយអាន (សម្រាប់ផលិតផលដំឡូងត្រៅ ២០០​ ហិកតា និង សម្រាប់ផលិតផលពោតខ្ចី ១០០ ហិក​តា) និងឃុំ មីអាន (សម្រាប់ផលិតផល​ពោត​ខ្ចី​៥០០​ ហិកតា)។ការ​រៀបចំ​តំបន់​បញ្ជាក់​សុវត្ថិភាព​ចំណី​អាហារ​សម្រាប់​ផលិតផល​បន្លែ​ចំនួន ៣២៦ ហិក​តា​។ រៀបចំតំបន់បញ្ជាក់ដើម្បីបំពេញលក្ខខណ្ឌសុវត្ថិភាពចំណី​អាហារសម្រាប់ផលិតផលបន្លែគឺ ៣២៦ហិកតា។ រៀបចំតំបន់បញ្ជាក់តាមស្តង់ដារ​ VietGAP សម្រាប់​ផលិត​ផលបន្លែមាន ១៥០ ហិកតា។ ការៀបចំ​តំបន់​បញ្ជាក់​​ស្តង់ដារ GlobalGAP សម្រាប់ពោតខ្ចី និង​សណ្តែក​សៀងបន្លែ លើទំហំផ្ទៃដីសរុប ៣៣០ ហិកតា (នៅ​ឃុំ មីអាន១៦៥ ហិកតា និងឃុំហូយអាន ១៦៥ ហិក​តា)។

ចំពោះដើមឈើហូបផ្លែ បានរៀបចំ​តំបន់​ដាំ ​ស្វាយ​ តំបន់ជំនាញដាំទុរេននិងបង្កើតលេខកូដតំបន់ដាំដើម្បីបំ​ពេញតាមស្តង់ដារនាំចេញ និងសម្រេចបានស្តង់ដារ VietGAP។ តាម​រយៈ​ការ​តម្រង់ទិស​របស់​ស្រុក ​ឃុំ ជាមួយនឹង​ភាព​ច្នៃប្រឌិត កសិករ​មួយ​ចំនួន​បាន​ក្លា​ហាន​បំបែ​​ផ្ទៃដី​ស្រូវ​ចំនួន ១.៣៦២.៥៥ ហិកតា​ទៅ​ជា​ដំណាំ​ហូប​ផ្លែ និង​បន្លែ​គ្រប់​ប្រភេទ។

ចាប់តាំងពីពេលនោះមក តំបន់ជំនាញវប្បកម្មធំ​ៗ​មួយ​ចំនួនបានបង្កើតឡើងដូចជា៖ ដំណាំ​ស្វាយ​ចំនួន​ ៤.២០៤ហិកតា ទុរេន ១០១ ហិកតា តំបន់​ជំនាញ​វប្ប​កម្ម​បន្លែ និងតំបន់ដាំស្រូវគុណភាពខ្ពស់ ស្មើនឹង ៦៨,​៧៤​% នៃផ្ទៃដីផលិតស្រូវ។ ទន្ទឹមនឹងនោះ ផ្ទៃ​ដី​ផលិត​តាម​ស្តង់ដារ VietGAP មាន ៧២១ ហិកតា។ ដាំបន្លែ ៨០.​៦ហិកតា​បានបញ្ជាក់គ្រប់លក្ខខណ្ឌ​សុវត្ថិ​ភាព​ចំ​ណី​​អាហារ ផ្លែស្រកានាគ ៣,៦ហិកតា បានប្រើប្រាស់​វិញ្ញា​បន​ប័ត្រម៉ាក អានយ៉ាង។ បានផ្តល់លេខកូដតំបន់​ចំនួន​ ៨០សម្រាប់ដាំស្រូវ បន្លែ និងឈើហូបផ្លែ ដោយ​ទំហំ​ផ្ទៃដី ៨.៣៨៧,៩៤ ហិកតា។

ក្រៅពីនេះ កសិករមួយចំនួនបានបំពែទៅរកការ​ធ្វើពិ​ពិធកម្មដំណាំ និងចិញ្ជឹមសត្វ ផ្លាស់ប្តូរគំរូសេដ្ឋកិច្ច​កសិ​កម្ម​ឆ្ពោះ​ទៅ​រក​ពហុ​ដំណាំ និងពហុតម្លៃ។ ឧទ្ទាហរ​ណ៍​ដូច៖ទម្រង់ដាំទំពាំងបាយជូ ស្ត្របឺរី មន សាវម៉ាវ ជា​ពិសេសទុរេនដែលផ្សារភ្ជាប់ជាមួយនឹងការទស្សនា និង​ការកម្សាន្ត។ ទម្រង់ដាំខ្ញី ជីរណា ចិញ្ចឹមពពែ ចិញ្ចឹម​ខ្យង​ និងចិញ្ចឹមត្រីរួមបញ្ចូលគ្នាក្នុងចម្ការឈើហូបផ្លែ។ ទម្រង់​​ដាំ​ពោត​រួម​នឹង​ការ​ចិញ្ចឹម​គោ ឆ្លៀត​យក​ប្រយោជ​ន៍​​​ពី​តំបន់ដីទំនេ​ជុំវិញ​ផ្ទះដើម្បី​ចិញ្ចឹម​អន្ទង់ និង​កង្កែប​ជា​ដើម​។

លើសពីនេះ កសិករជាច្រើនបានប្រើប្រាស់​ប្រ​ព័ន្ធ​​​ស្រោចស្រពដោយស្វ័យប្រវត្តិ ស្រោចស្រព​រួម​ជា​មួយ​នឹងការបាចជី និងសាងសង់ផ្ទះសំណាញ់​ដើម្បី​បណ្តុះ​កូនឈើពូជ។ តាមរយៈនោះ បាននាំ​មក​នូវ​ប្រសិ​​ទ្ធ​ភាពខ្ពស់ជាងជាច្រើនដងធៀបនឹងដំណាំដាំដុះ និង​សត្វ​ចិញ្ជឹមគ្មានប្រសិទ្ធភាព កាលមុននេះ រួមចំណែក​បង្កើន​ប្រាក់ចំណូលដល់កសិករ។ . គំរូដូចជា៖ ទម្រង់​សេដ្ឋ​កិច្ចសហការទស្សនា “វាលស្រែធំ” របស់កសិករ ឌិញ​ថាញ់ណាម (ឃុំ ហ្វាអាន) ជាមួយនឹង​ចំណូល​សរុប​ ៩,២ ពាន់លានដុង/ឆ្នាំ។ គំរូដាំដុះបន្លែ​​សុវត្ថិភាព និង​គុណភាព អនុវត្តវិទ្យាសាស្ត្របច្ចេកវិជ្ជាខ្ពស់ ការម៉ៅ​ទិញ​ទិន្នផលតាមរយៈកិច្ចសន្យាជាមួយក្រុមហ៊ុន ធុរ​កិច្ច​ ទីផ្សារ និងផ្សារទំនើបនានាក្នុងខេត្តរបស់កសិករ ហ្វិញ​វ៉ាន់ឌឹង (ឃុំ គៀនអាន) ដោយ​ទទួល​បាន​ចំណូល​សរុប​ ៦,៣ពាន់លានដុង/ឆ្នាំ។ កសិករ វ៉វ៉ានអែម (ឃុំ ឡុង​គៀន) ជាមួយទម្រង់បំបែផ្ទៃដីស្រូវ ១ ហិចតា ទៅ​ដាំ​ទុរេន ដោយទទួលបានចំណូលសរុប ១,៤ ពាន់​លាន​ដុង/ឆ្នាំ។ កសិករ ង្វៀនទ្រុងទិញ (ឃុំ គៀនថាញ់) ជា​មួយ​ទម្រង់ចិញ្ចឹមអន្ទង់ដោយចំណូលសរុប ១,៣ ពាន់​​លានដុង/ឆ្នាំ។ ដោយមានគោលការណ៍​សម​ហេតុ​ផល​​ រួមនិងវិធីសាស្រ្តប្រសិទ្ធភាព ស្រុក ចើម៉ើយ បាន​និងកំពុងសម្រេចបាននូវជោគជ័យលើការធ្វើពិពិធកម្មរចនា​​សម្ព័ន្ធដំណាំដាំដុះ ជំរុញខ្លាំងផលិតកសិកម្ម​តាម​ទិស​​ដៅទំនិញ ទំនើប ប្រសិទ្ធភាព និងនិរន្តរភាព​ តាម​រយៈនោះលើកកម្ពស់ប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច​កសិកម្ម រួមចំណែកបង្កើតចំណូលស្ថិរភាពនិង​លើក​កម្ពស់​ជីវភាពកសិករ៕

ប្រែ៖ ណារីពៅ


មាតិកា

ce6f79ad-de90-4ab5-9736-706fa60d6b36

Chợ Mới chuyển đổi mô hình kinh tế nông nghiệp theo hướng bền vững

/wps/wcm/connect/92170d5d-1e8d-4b25-bcf3-afc5ec91ea21/image009.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-92170d5d-1e8d-4b25-bcf3-afc5ec91ea21-oMk5ENv