សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ចូវថាញ់អភិវឌ្ឍផលិតផល OCOP

ថ្ងៃបង្ហោះ 29/11/2023 |

នាពេលថ្មីៗនេះ ស្រុកចូវថាញ់តែងតែផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ផលិតផលស្ថិតក្នុងកម្មវិធី “ឃុំមួយផលិតផលមួយ” (OCOP) ជួយដល់ផលិតករមានលក្ខណៈបង្កើនប្រាក់ចំណូល រួមចំណែកកសាងជនបទថ្មី ជំរុញសេដ្ឋកិច្ចសង្គមកិច្ចអភិវឌ្ឍន៍។

ផលិតផល OCOP លំដាប់ផ្កាយ ៣ ទឹកត្រី​បួស​កូ​ណាញ់​ 

លោក ង្វៀនផាមទ្វឺន ប្រធានមន្ទីរកសិកម្ម និង​អភិ​វឌ្ឍន៍ជនបទស្រុក ចូវថាញ់ បានឲ្យដឹងថា៖ កម្មវិធី OCOP ជាមួយគោលដៅ​ដាស់សក្តានុពល និង​គុណ​សម្បត្តិ​របស់តំបន់ជនបទ ជំរុញខ្លាំងសេដ្ឋ​កិច្ច​តំបន់​ជន​បទ​​ក្នុងទិសដៅអភិវឌ្ឍន៍ធនធានផ្ទៃក្នុង បង្កើនតម្លៃ និង​ការ​បង្កើនប្រាក់ចំណូលសម្រាប់ប្រជាជន។ ទន្ទឹម​នឹង​នោះ​ បង្កើតការប្រកួតប្រជែងប្រកបដោយតម្លាភាព លើក​ទឹកចិត្តឲ្យមានការចូលរួមពីសហគមន៍ ទាញ់​យក​ផល​ រក្សា និងអភិវឌ្ឍន៍បានតម្លៃសក្តានុ​ពលនៃ​ភូមិ​សិប្ប​កម្មប្រពៃណី អភិវឌ្ឍផលិតផលពិសេសរបស់ឃុំ ទី​រួម​ស្រុកលើភូមិសាស្ត្រស្រុក។

បន្ទាប់ពីមួយរយៈពេលផ្សព្វផ្សាយ កម្មវិធី OC​O​P​ បានទាក់ទាញការចូលរួមរបស់ប្រធានកម្ម​ជា​​​មួយនឹង​ផលិត​ផលពិសេសរបស់មូលដ្ឋាន។ បណ្តាប្រធានកម្ម​បាន​បំពាក់ដោយចំណេះដឹងអំពីតម្រូវការស្តង់​ដារគុណ​ភាព​ផលិតផល និងលក្ខខណ្ឌផលិតកម្មអាជីវកម្មនៃ​ផលិត​ផល OCOP ។ តាមរយៈនោះ រួមចំណែកពង្រីក និង​លើកកម្ពស់តម្លៃផលិតផលប្រៀបខ្លាំងជាច្រើន រួមចំណែកកសាងតំបន់ជនបទថ្មីស៊ីជម្រៅ ប្រសិទ្ធភាព និងនិរន្តរភាព។

ដើម្បីអភិវឌ្ឍន៍ផលិតផលOCOP ស្រុកចូវថាញ់ បានផ្តោតសំខាន់លើការរៀបចំរចនាសម្ព័ន្ធឡើងវិញវិស័យកសិកម្ម ភ្ជាប់នឹងការ​អភិវឌ្ឍន៍​ឧស្សា​ហកម្ម​តូច​សិប្ប​​កម្ម វិជ្ជាជីវៈ សេវាកម្ម និងទេសចរណ៍ជនបទ។ វិស័យ​កសិកម្មត្រូវ​បង្កើន​​ការ​សហការឃោសនា ចលនា​ប្រ​ជា​ជន ស​ហ​ក​រ​ណ៍​ ធុរកិច្ចឲ្យ​ក្លាហាន​ក្នុង​ការ​វិនិ​យោគ​​​មូល​ដ្ឋាន​សម្ភារៈ​ និង​​​បើកទូលាយ​​​​​​​​​​​​ទំហំ​​ផលិត​កម្ម ភ្ជាប់​នឹងការ​ធានា​បាន​នូវ​លក្ខណៈ​វិនិ​ច្ឆ័យ​​គុណ​ភាព​ សុ​វ​​ត្ថិភាព​អនាម័យ​ចំណីអាហារ។ ក្នុងនោះ មើល​សំ​ខាន់​លើ​ការ​អភិវឌ្ឍន៍ផលិតផលដោយផ្អែកលើលក្ខណៈ និង​ភាពខ្លាំងនៃមូលដ្ឋាននីមួយៗ។ ក្រៅពីនេះ គាំទ្រ​យ៉ាង​សកម្មដល់ប្រធានកម្មអំពីឯកសារ និងនីតិ​វិធី​នៅ​ពេល​ចូលរួមក្នុងកម្មវិធី បង្កលក្ខណៈសម្រាប់ប្រធាន​កម្មអំពីសកម្មភាពផ្សព្វផ្សាយពាណិជ្ចកម្មផលិតផលដើម្បី​ចូលទៅកាន់ទីផ្សារ។ជារៀងរាល់ឆ្នាំ សហហការ​បើក​ថ្នាក់បណ្តុះបណ្តាល ប្រឹក្សា តម្រង់​ទិស​អភិ​វឌ្ឍន៍​ផលិត​ផល OCOP សម្រាប់មូលដ្ឋាន។ ពិនិត្យ ជ្រើស​រើស​ និងគាំទ្រផលិតផលដែលចូលរួមក្នុង​ការប្រកួត​ប្រ​ជែង​វាយតម្លៃ និងរៀបចំណាត់ថ្នាក់។

ពពុះតៅហ៊ូ​ជា​ផលិតផល​ដ៏​មាន​សក្ដានុពល​ក្លាយ​ជា​ផលិតផល OCOP នៅ​ពេល​អនាគត​ដ៏​ខ្លី

ដោយមានការគាំទ្រយ៉ាងសកម្ម និងទាន់ពេល​វេលា​ពីផ្នែកសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន គ្រួសារ​ទាំង​​ឡាយបានចុះឈ្មោះយ៉ាងក្លាហានដើម្បីចូលរួម ហើយ​ធ្វើឲ្យល្អឥតខ្ចោះ កែលម្អគុណភាព និងរចនា​ផលិត​ផលឥតឈប់ឈរ។ ​ មកដល់បច្ចុប្បន្ននេះ ស្រុក​ចូវថាញ់មាន ផលិតផលចំនួន២ដែលបាន​គណៈ​កម្មាធិ​ការប្រជាជនខេត្តអានយ៉ាងទទួលស្គាល់ថាជាផលិតផល OCOP សម្រេចបានស្តង់ដារផ្កាយ ៣ រួមមាន៖ ផលិត​ផល ទឹកត្រីបួសកូណាញ់របស់គ្រួសារអាជីវកម្ម អៀន​ភឿង ( ភូមិ ទ្រុងថាញ់ ឃុំ វិញថាញ់) និង​ផលិត​ផល​ អង្ករក្រអូប ង៉ុកញ៉ាន របស់ក្រុមហ៊ុន ទិនថាញ់ ATC​ (អនុសង្កាត់ហ្វាឡុង ៤ ទីរួមស្រុកអានចូវ)​។ ក្រៅពី​នេះ ស្រុក បានត្រួតពិនិត្យជាក់ស្តែង​លើផលិត​ផល​មានសក្តានុពលចំនួន ១២ របស់ប្រធានកម្ម ១១​នាក់​ដែលចុះបញ្ជីផលិតផល OCOP រួមមាន៖ ពពុះ​តៅ​ហ៊ូ (ឃុំ វិញថាញ់ ហ្វាប៊ិញថាញ់) ស្រាស្មៅ​ដង្កូវ​នាង​ ខ្នុរ​សម្ងួត (ឃុំកឹនដាំង) អង្ករស្វាយ (ទីរួមស្រុក​វិញ​ប៊ិញ​)​។​​ សុរាសថាញកាង (ឃុំវិញអាន) ទុរេន(ឃុំវិញញ្វឺន) អង្ករ​​ស្វាយបាច់ហើប (ទីរួមស្រុកអានចូវ) ប្រហិត​ប្រៃ និង​​ប្រហិត​ផ្សិត​បួស (ឃុំ អានចូវ)។ ទាបស្វិតថៃ (ឃុំ​វិញ​អាន) មៀនផាតតៃ(ឃុំវិញឡើយ)។

បើតាមលោក ង្វៀនផាមទ្វឺន កម្មវិធី OCOP បាន​​នាំមកនូវលទ្ធផលវិជ្ជមានជាច្រើន​ក្នុង​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ចសង្គមកិច្ច ជម្រុញ និងលើកកម្ពស់​ស្មារតី​ខ្លួន​ទី​ពឹង​ខ្លួន មានទំនុកចិត្តក្នុងការច្នៃប្រឌិត ផ្តើមអាជីព​របស់​ប្រ​ជា​ជន ជំរុញអភិវឌ្ឍន៍ផលិតកម្មនៅតំបន់ជនបទ។ ទន្ទឹម​នឹងនោះ បង្កើតទិសដៅថ្មីក្នុងការផលិតអាជីវកម្ម ផលិត​ផលពិសេស និងប្រពៃណីរបស់មូលដ្ឋាន ក្នុង​ទិសដៅអភិវឌ្ឍផលិតផលប្រកបដោយគុណភាពស្របតាម​ស្តង់ដារ បង្កើនការប្រកួតប្រជែង និងបំពេញនៅ​តម្រូវ​ការទីផ្សារ។​

ប៉ុន្តែ ផលិតផលដែលសម្រេចបាន OCOP របស់​ស្រុកនៅមានតិចតួចនៅឡើយ ទ្រង់ទ្រាយ​ផលិត​កម្ម​នៅតូចតាច មិនសមស្របនឹងសក្តានុពល និង​គុណ​សម្បត្តិ​។ ទន្ទឹមនឹងនេះដែរ មានការខ្វះខាត​ក្នុងការ​តភ្ជាប់ជាមួយនឹងសកម្មភាពលើកកម្ពស់ដើម្បីបង្កើនសមត្ថ​ភាពរបស់ប្រធានកម្មក្នុងផលិតកម្ម ក្នុង​ការ​អភិ​វឌ្ឍន៍​ផលិត​ផល និងការបើកទូលាយទីផ្សារ។ បណ្តា​ដំ​ណោះ​​ស្រាយគាំទ្រ និងជំរុញសម្រាប់ប្រធានកម្ម និង​ផលិត​ផល OCOP បន្ទាប់ពីត្រូវបានវាយតម្លៃ និងចាត់​ថ្នាក់​នៅមានកម្រិតនៅឡើយ។

នាពេលខាងមុខ ស្រុក ចូវថាញ់ នឹងបន្ត​ផ្តោត​លើ​ការ​លើកកម្ពស់ការគ្រប់គ្រង និងអភិវឌ្ឍន៍​ផលិត​ផល​សម្រាប់ធុរកិច្ច សហករណ៍ ក្រុមសហការ និង​គ្រួ​សារ​​ផលិតកម្ម។ ទន្ទឹមនឹងនោះ អង្គភាពគាំ​ទ្រប្រធាន​កម្ម​ពង្រឹងស្តង់ដារផលិតផល OCOP និងផលិត​ផល​សក្តា​នុពល អភិវឌ្ឍផលិតផលតាមខ្សែចង្វាក់តម្លៃ សម​ស្រប​ទៅនឹងគុណសម្បត្តិ និងលក្ខណៈរបស់​មូល​ដ្ឋាន​។​ ទន្ទឹមនឹងនោះ ជំរុញខ្លាំងការងារបណ្តុះបណ្តាល និង​ហ្វឹក​ហ្វឺន ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រង និងផ្សព្វ​ផ្សាយ​​សម្រាប់កម្មាភិបាលគ្រប់គ្រង និងប្រតិបត្តិ​របស់​ធុរ​កិច្ច សហករណ៍ បណ្តាមូលដ្ឋាន និងគ្រួ​សារ​ផលិត​កម្ម​។

បង្កើនការអនុវត្តនាការ និងការផ្ទេរប្រគល់​វិទ្យា​សាស្ត្រ​បច្ចេកទេសជឿនលឿន ដើម្បីផ្លាស់ថ្មី និងបញ្ចប់​បច្ចេក​វិជ្ជាកែច្នៃ រក្សាផលិតផល ជាពិសេសផលិតផល​ OCOP ភ្ជាប់នឹងទេសចរណ៍ជនបទ។ ក្រៅពីនេះ ជំរុញ​ខ្លាំង​សកម្មភាពគាំទ្រការផ្សាយពាណិជ្ជកម្ម ជំរុញ​ពាណិជ្ជ​កម្ម តភ្ជាប់ការផ្គត់ផ្គង់ និងតម្រូវការ​សម្រាប់​ផលិត​ផល OCOP ការណែនាំ ធ្វើអាជីកម្ម​លើវេទិកា​ប្រតិ​បត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បី​អ្នកប្រើប្រាស់ក្នុងនិងក្រៅប្រទេសជាច្រើនបានស្គាល់បាន​ដឹង ដើម្បីនាំមកនូវតម្លៃខ្ពស់ដល់​កសិផល​មូល​ដ្ឋាន​។​​

“ការផ្តោតលើការអភិវឌ្ឍន៍ផលិតផល OCOP បានបង្កលក្ខណៈ​សម្រាប់ប្រធានកម្ម​នានា​ក្នុង​ការ​លើកកម្ពស់តម្លៃផលិតផល បង្កើនប្រាក់ចំណូល​សម្រាប់​ប្រជាជន ក្លាយជាកម្លាំងចលករសម្រាប់​ការ​អភិ​វឌ្ឍ​ន៍​សេដ្ឋកិច្ចនៅតំបន់ជនបទ បង្កើតនូវផលិត​ផល​គុណ​ភាពខ្ពស់ផ្សារភ្ជាប់តាមខ្សែចង្វាក់​​តម្លៃជា​មួយ​នឹង​ការ​ប្រើប្រាស់ផលិតផល ឆ្លើយតបតម្រូវការទីផ្សារ។ បង្កើត​ការងារ រួមចំណែកលើកកម្ពស់ប្រាក់​ចំណូល​ឲ្យ​ប្រ​​ជា​ជន” - លោក ង្វៀនផាមទ្វឺន ចែករំលែក៕

ប្រែ៖ ណារីពៅ


មាតិកា

dbc38e77-1009-4d45-b36c-ac82c6e87726

Châu Thành phát triển sản phẩm OCOP

/wps/wcm/connect/15ccb4d9-cb21-44c6-9e13-3c4e91d34a95/_HIE5085.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-15ccb4d9-cb21-44c6-9e13-3c4e91d34a95-oMQ81AJ