ដំណើរកម្សាន្តដ៏គួរឲ្យទាក់ទាញនៅភ្នំពពាល - អានយ៉ាង នៅ"រដូវពពក" ក្នុងខែមិថុនា

ក្នុងខណពេលដែលមានតម្រូវការលត់ដំសុខភាពនិងស្វែងយល់ពីធម្មជាតិថ្ងៃកាន់តែបានយកចិត្តទុកដាក់ ការដើរលេងកម្សានផ្លូវឆ្ងាយរួមបញ្ចូលនឹងការទទួលបទពិសោធន៍ពីទេសភាពធម្មជាតិកំពុងក្លាយជានិន្នាការទេសចរណ៍ដ៏ទាក់ទាញមួយ។ នៅខេត្តអានយ៉ាង ភ្នំពពាល (ទីរួមខេត្តទិញបៀន)គឺជាចំណុចទៅដល់បានមនុស្សជាច្រើនជ្រើសរើសអាស្រ័យដោយមានភូមិសាស្ត្រសម្បូបែប ទេសភាពស្រស់ស្អាត និងអាកាសធាតុត្រជាក់ត្រជំពេញមួយឆាំ្ន។

ស្ថិតនៅកម្ពស់ជាង ៧០០ ម៉ែត្រធៀបនឹ​ងទឹកសមុទ្រ ភ្នំពពាល​ត្រូវបានគេចាត់ទុកថាជា "ដំបូល​ផ្ទះ​ខាងលិច"។ ផ្លូវដើរលេងនៅទីនេះមានប្រវែងពី  គីឡូម៉ែត្រទៅ ១៤ គីឡូម៉ែត្រដែលសមស្របនឹងមុខសញ្ញា​ជាច្រើនចាប់តាំងពីអ្នកចាប់ផ្តើមដំបូងរហូតដល់អ្នកមានបទពិសោធន៍។ ការធ្វើដំណើរឆ្លងកាត់ទីតាំងដូចជា វាលត្នោត ជ្រោះថាញឡុង ដុបឈើអែម ដុបមមង់​ជា​ដើម​​បានផ្តល់ឲ្យអ្នកចូលរួមនៅឱកាស​លត់​ដំ​កម្លាំង​ខ្ជាប់​ខ្ជួន ស្រូបខ្យល់អាកាសបរិសុទ្ធ និងបន្ធូរសម្ពាធបន្ទាប់ពីថ្ងៃពលកម្ម

ចំណុចលេចធ្លោមួយនៅពេលដើរលេងកម្សាននៅភ្នំពពាលគឺការទទួលបទពិសោធន៍ប្រមាញពពកនៅពេលព្រឹកព្រលឹម ជាពិសេសចាប់ពីខែមិថុនាដល់ខែកញ្ញា អាកាសធាតុនៅលើភ្នំគឺខុសគ្នាយ៉ាងច្បាស់ធៀប​នឹងវាលទំនាបនៅស្រទាប់ពពកពណ៌សរសាត់អណ្តែតនៅចន្លោះភ្នំ និងព្រៃឈើ។  ដើម្បី​អាចប្រមាញ​ពពក​បាន​ទាន់​ពេល អ្នក​ចូល​រួម​ត្រូវ​តែ​ចេញដំណើរតាំង​ពី​ព្រលឹម​ ឆ្លង​ជម្រាល​ភ្នំ និង​ផ្លូវ​លំកាត់​តាម​ព្រៃ។ នៅពេលទៅដល់ចំណុចខ្ពស់ៗ ដូចជាដុបមមង់ តំបន់ក្បែររូបសំណាក​​ព្រះពុទ្ធ Maitreya ឬវត្តវ៉ានលិញ ទិដ្ឋភាពហាក់ដូចជាផ្ទាំងគំនូរពណ៌ទឹក ពពកតែងតែរសាត់តាមជ្រលងភ្នំ គ្របដណ្ដប់ លើជម្រាលភ្នំ ពេលខ្លះរសាត់ទាបអាចប៉ះបានទៀតផង។ ពន្លឺ​ថ្ងៃ​ពេល​ព្រឹក​ដ៏​ស្រទន់​បាន​ជ្រាប​ចូល​ទៅក្នុងស្រទាប់​ពពក​បង្កើត​ជា​ទិដ្ឋភាព​ស្រមើ​ស្រ​មៃមួយ ធ្វើ​ឲ្យ​អ្នក​ដែលបាន​ឃើញសរសើរមិន​ដាច់​ពី​មាត់​

លោក យឿងវៀតអាញ អ្នកគ្រប់គ្រងតំបន់ទេសចរណ៍​ភ្នំពពាល ចែករំលែកថា៖ “រដូវនេះគឺជាពេលវេលាដ៏ស័ក្តិសមបំផុតសម្រាប់ការដើរលេងកម្សាននៅភ្នំ​ព​ពាល​។ ចាប់តាំងពីពេលព្រឹកព្រលឹម នៅពេលដែលឡើងដល់ពាក់កណ្តាលផ្លូវឡើងភ្នំ អ្នកនឹងអាចមើល​ឃើញ​​ពពករសាត់អណ្តែតមកក្រោមជើងអ្នក​។មានអារម្ម​​ណ៍ដូចជាអ្នកកំពុងដើរនៅកណ្តាលឋានសួគ៌ ដ៏​អ​ស្ចា​រ្យ​​​ផងនិងមានភាពក្សេមក្សានផង។  ក្រៅពីនេះ បរិ​យា​កាស​នៅពេលវេលានេះដ៏ត្រជាក់ត្រជំ សុខស្រួល និង​សមស្របទៅនឹងការដើរកម្សានផងនិងគយគន់ទេសភាពផង។ ចំណុចមួយដែលទាក់ទាញទៀតគឺ នៅពេលដែលអ្នកឆ្លងកាត់ពពកនៅកណ្តាលព្រៃ អ្នកនឹងឃើញធម្ម​​ជាតិដូចជាកំពុងនិទានរឿង - ពេលខ្លះលាក់ខ្លួន ពេលខ្លះបង្ហាញ ខ្លួនដូចជាមានវេទមន្តមកបំបាំងភ្នែក។ សម្រាប់ខ្ញុំ ការដើរលេងកម្សាននៅ "រដូវពពក" មិនត្រឹមតែជាដំណើរផ្សងព្រេងប៉ុណ្ណោះទេ ថែមទាំងជាដំណើព្យា​​បាល - និងជាកន្លែងដែលខ្ញុំបាន​ស្រូបខ្យល់អាកាសបរិសុទ្ធដើម្បីបន្ធូរអារម្មណ៍នៅកណ្តាលធម្មជាតិ ហើយសំខាន់បំផុតគឺបានរស់នៅនឹងភាពយឺតៗ

មិនត្រឹមតែជាឱកាសដើម្បីកត់ត្រាពេលវេលាដ៏មាន​ចំណាប់អារម្មណ៍ជាមួយនឹងម៉ាស៊ីនថត ឬទូរស័ព្ទ​ដៃ​ប៉ុណ្ណោះទេ ការប្រមាញ់ពពកក៏នាំមកនូវអារម្មណ៍ពិសេស​ក្នុងការសម្រាកលំហែកាយផងដែរ ពោលគឺពេលវេលាស្ងប់ស្ងាត់រវាងព្រះធរនីនិងមេឃផងដែរ ជួយ​ឲ្យ​មនុស្ស​ដូចជាបាន "បញ្ចូលថាមពលឡើងវិញ" បន្ទាប់ពីថ្ងៃរវល់ការងារ។  "រដូវពពក" ក៏បានភ្ញៀវទេសចរជាច្រើន ចាត់ទុកថា ជាពេលវេលាដ៏ល្អបំផុតក្នុងឆ្នាំដើម្បី​ស្វែង​យល់ពីភ្នំពពាល។ ខ្យល់អាកាសបរិសុទ្ធ សីតុណ្ហភាព​​ត្រជាក់ត្រជំ ទេសភាពផ្លាស់ប្តូរទៅតាមម៉ោងនីមួយ​ក្នុង​ថ្ងៃធ្វើឲ្យការធ្វើដំណើរកម្សាន្តក្លាយជាអស្ចារ្យ មិនអាច​​បំភ្លេចបាន និងតែងតែថ្មី សូម្បីតែអ្នកដែលបានទៅទីនោះពីមុននេះក៏ដោយ។

គណកម្មការតែងតែលើកទឹកចិត្តដល់សកម្មភាពរួមដៃគ្នាការពារបរិស្ថាន

ទៅទន្ទឹមនិងអត្ថប្រយោជន៍អំពីកាយសម្បទា និងស្មារតី សកម្មភាពដើរលេងកម្សានក៏បានរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងជាសហគមន៍អំពីការការពារបរិស្ថានផងដែរ។ គណកម្មការរៀបចំកម្មវិធីដើរលេងកម្សានតែងតែមានរួមបញ្ចូលសារនៃការរស់នៅបៃតង ដោយលើកទឹកចិត្តអ្នកចូលរួមកាត់​បន្ថយនៅ​កាកសំណល់ប្លាស្ទិក និងចូលរួមរើសសំរាមតាមផ្លូវ។​ នេះគឺជាវិធីអនុវត្តជាក់ស្តែងដើម្បីថែរក្សាប្រព័ន្ធអេកូឡូស៊ី និងទេសភាពធម្មជាតិនៃតំបន់ទេសចរណ៍ភ្នំពពាល ក្នុងគោលបំណងឆ្ពោះទៅរកការអភិវឌ្ឍន៍ទេសចរណ៍ដោយចីរភាព និងមានភាទទួលខុសត្រូវ។

សកម្មភាពណែនាំអាហារពិសេសប្រចាំតំបន់

មិន​ត្រឹម​តែ​ជា​សកម្មភាព​កីឡា​នៅខាងក្រៅ​ផ្ទះ​ប៉ុណ្ណោះ​ទេ ការ​ដើរ​លេងកម្សាន​នៅ​ភ្នំពពាលក៏បាន​បើក​ចេញ​​ឱកាស​ផ្សព្វផ្សាយ​រូបភាព​ទេសចរណ៍​ខេត្ត អាន​យ៉ាង​ ដល់​ភ្ញៀវ​ទេសចរ​ក្នុងនិងក្រៅប្រទេសផងដែរ។ ឆ្លងតាមរយៈសកម្មភាពដែលភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហគមន៍ កម្មវិធីនេះរួមចំណែកណែនាំផលិតផល OCOP និងមុខម្ហូបពិសេស ហើយនិងតម្លៃវប្បធម៌​ដ៏ពិសេសនៃតំបន់បៃនុយផងដែរ។

បង ផាមវូ - គណៈគ្រប់គ្រងតំបន់ទេសចរណ៍ភ្នំ ពពាល នឹងទាក់ទាញមិត្តយុវវ័យបានឲ្យដឹងថា នៅថ្ងៃទី ២១ ខែមិថុនាខាងមុខ តំបន់ទេសចរណ៍ភ្នំពពាល នឹងទាក់ទាញយុវវ័យ ភ្ញៀវទេសចរ និងអ្នកស្រឡាញ់ធម្មជាតិជាច្រើនមកចូលរួមសកម្មភាពដើរលេងកម្សាន្តនេះ ដោយនាំមកនូវដំណើរកម្សាន្តស្វែងយល់​ពោពេញ​ទៅ​ដោយភាពរំភើបនៅចំកណ្តាលធម្មជាតិព្រៃភ្នំនៃ "ដំបូលផ្ទះខាងលិច" អ្នកស្រុក និងភ្ញៀវទេសចរអាចចុះឈ្មោះដោយផ្ទាល់តាមរយៈលេខទូរស័ព្ទក្រុមការងារសេវា​កម្មទេសចរណ៍ (0965.799.500) ឬក៏ fanpage "ទេស​ចរណ៍ភ្នំពពាល"(“Du Lịch Núi Cấm”)។ ការរៀបចំកម្មវិធីដើរលេងកម្សាន នឹងបង្កើតបន្ថែម​នូវ​ចំ​ណុច​លេចធ្លោសម្រាប់ទេសចរណ៍នៅក្នុងមូលដ្ឋាន ទន្ទឹមនិងនោះទាក់ទាញនូវចំណាប់អារម្មណ៍របស់យុវជន និងអ្នកស្រឡាញ់ធម្មជាតិ។ តាមរយៈនោះ ក្លាយ​ជាចនាប័ទ្មទេសចរណ៍ថ្មីនៅភាគខាងលិច ដោយថាមវន្ត បៃតង និងភ្ជាប់ជាមួយសហគមន៍។

ការដើរលេងនៅភ្នំពពាល មិនត្រឹមតែជាដំណើរកម្សាន្ត​​ប៉ុណ្ណោះទេ ថែមទាំងជាដំណើរភ្ជាប់ជាមួយធម្មជាតិ លើកកម្ពស់សុខភាព និងរួមគ្នាថែរក្សាបរិស្ថាន​ នេះជាទិសដៅស្របតាមនិន្នាការនៃការអភិវឌ្ឍន៍ទេស​​ចរណ៍ទំនើប រួមចំណែកជាវិជ្ជមានទៅក្នុងការអភិវឌ្ឍន៍រួមនៃវិស័យទេសចរណ៍អានយ៉ាង៕ 

ប្រែ៖ ណារីពៅ