សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ថ្វយសឺន៖ វាយតម្លៃ និងចាត់ថ្នាក់ផលិតផល OCOP លើកទី ៣ ឆ្នាំ ២០២៤

ថ្ងៃបង្ហោះ 13/06/2024 |

ថ្ងៃទី ១៣ មិថុនា ក្រុមប្រឹក្សាវាយតម្លៃ និងចាត់ថ្នាក់ផលិតផល OCOP ស្រុកថ្វយសឺន បានបើកកិច្ចប្រជុំវាយតម្លៃ និងចាត់ថ្នាក់ស្នើសុំឲ្យទទួលស្គាល់ផលិតផលចំនួន ៣ ដែលស្ថិតក្រោមកម្មវិធីឃុំមួយផលិតផល OCOP ថ្នាក់ស្រុកមួយលើកទី ៣ ឆ្នាំ ២០២៤។ លោក ផាមថាញ់ឌឿក អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក រួមជាមួយសមាជិកក្រុមប្រឹក្សា និងម្ចាស់ផលិតផលបានចូលរួម។

នៅក្នុងកិច្ចប្រជុំ ម្ចាស់ផលិតផលដែលបានចូល​រួម​ក្នុងការវាយតម្លៃ និងរៀបចំណាត់ថ្នាក់ OCOP លើកទី ៣ ឆ្នាំ ២០២៤ បានបង្ហាញយ៉ាង​លម្អិត​អំពី​ផលិត​ផលនិងដំណើរការអនុវត្ត ខ្លឹមសារមួយ​ចំនួន​តាម​ការ​​ស្នើសុំរបស់ក្រុមប្រឹក្សា OCOP ឲ្យពិន្ទុ។ ជាក់ស្តែង មាន​ផលិតផលចំនួន៣ រួមមាន៖ ទឹកឃ្មុំ (គ្រួសារ​អាជី​វ​កម្ម​​ទឹកឃ្មុំហុងបា ឃុំមីភូដុង)។ ណែមស្រស់ហុងវី (គ្រួ​សារ​​អាជីវកម្មផលិតកម្មណែមស្រស់ - ណែម​អាំង​​ហុងវី នៅឃុំប៊ិញថាញ់)។ គីមជីស្ពៃបូកគោ (គ្រួ​សារ​អាជី​វ​កម្ម​ត្រាន់​​ជី ឃុំភូធ្វឺន)។

តាមរយៈពិចារណាលើឯកសារ និងនីតិវិធីចុះ​ឈ្មោះ​របស់ម្ចាស់ផលិតផល សមាជិក​ក្រុម​ប្រឹក្សា​បាន​ដំ​ណើរការវិភាគ ពិភាក្សា និងផ្តល់យោបល់ដោយ​ផ្តោត​លើ​លក្ខណៈពិសេសមួយចំនួនលើផលិតផលដូចជា៖ កា​រវេចខ្ចប់ ពាណិជ្ជសញ្ញា ដំណើរការកែច្នៃនិង​វត្ថុ​ធាតុ​ដើម​។ល។ ហើយទន្ទឹមនិងនោះ ក៏ដំណើរការឲ្យ​ពិន្ទុ​រៀប​ចំណាត់ថ្នាក់ផលិតផល និងផ្តល់មតិ​កែលម្អ​លើ​ចំ​ណុច​ខ្វះខាត ដើម្បីផលិតផលកាន់តែល្អឥតខ្ចោះ។

លទ្ធផល សមាជិកក្រុមប្រឹក្សាបានឯកភាព​ខ្ពស់​ចំ​ពោះផ​លិតផលទាំង ៣ ថាសម្រេចបានស្តង់ដារ OC​OP​​ ផ្កាយ ៣៕

ប្រែ៖ ណារីពៅ


មាតិកា

0f2beaca-9583-45d6-87ce-2d6da1e082fa

Thoại Sơn: Đánh giá, phân hạng sản phẩm OCOP đợt 3 năm 2024

/wps/wcm/connect/50903cb9-7c0b-4a02-b5e8-69b49c684eac/image009.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-50903cb9-7c0b-4a02-b5e8-69b49c684eac-p19mJJO