សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ធុរកិច្ចអានយ៉ាងបានទទួលការបញ្ជាទិញជាង ១៧.៨០០ នៅលើ TikTok ក្នុងរយៈពេល ៤ ម៉ោង

ថ្ងៃបង្ហោះ 02/07/2024 |

ព្រឹកថ្ងៃទី៣០ មិថុនា ពិធីបើកកម្មវិធី “សម័យផ្សារ OCOP អានយ៉ាង ឆាំ្ន២០២៤ លើវេទិកា TikTok” បានប្រព្រឹត្តទៅនៅរមណីយដ្ឋានទេសចរណ៍ ផានណាម ឃុំ មីខាញ់ ទីក្រុង ឡុងស្វៀន ខេត្តអានយ៉ាង។

ប្រតិភូចូលរួម


គណៈប្រតិភូបានធ្វើពិធីបើកសម័យផ្សារ

អញ្ជើញចូលរួមមាន លោក ង្វៀន មិញទៀន ប្រ​ធាន​មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មកសិកម្ម (ក្រសួង​កសិ​កម្ម និងអភិវឌ្ឍន៍ជនបទ)  លោក ឡេ ទ្រុងហៀវ ប្រ​ធាន​មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិ​យោគអាន​យ៉ាង​ លោក ង្វៀន ឡាំថាញ អគ្គនាយក TikTok វៀត​ណាម​ លោក ហ្វិញ ថាញយ៉ាង ប្រធានសាខា HD​B​a​n​k​​ អានយ៉ាង រួមជាមួយនឹងវត្តមានរបស់​អ្នក​បង្កើត​មាតិ​កា​ចំនួន ១២ រូបនៅលើវេទិកា TikTok និង​ធុរ​កិច្ច​ចំនួន​ ២២​នៅខេត្តអានយ៉ាង។
 

  

ផ្សាយផ្ទាល់ការលក់ទំនិញតាមអនឡាញ

បន្ទាប់ពីពិធីបើក ការផ្សាយផ្ទាល់វគ្គលក់ទំនិញ​តាម​​អនឡាញនៅលើវេទិកា TikTok បានប្រព្រឹត្ត​ទៅ​ចាប់​ពីម៉ោង ៩ ព្រឹកដល់ ០១រសៀល។ ដោយពង្រឹង​លើ​គោល​ដៅជំរុញការប្រើប្រាស់កសិផលក្នុងស្រុក វគ្គ​ផ្សាយ​ផ្ទាល់បានណែនាំផលិតផលជាង ១០០ មក​ពីធុរ​កិច្ច​ អាជីវករ និងមូលដ្ឋានផលិតនៅខេត្តអានយ៉ាង។

ក្នុងរយៈពេល ៤ ម៉ោង ជាមួយនឹងការសហការ​ស៊ី​គ្នា​​រវាងអ្នកបង្កើតខ្លឹមសារ និងអ្នកលក់ក្នុងស្រុក វគ្គ​ផ្សាយផ្ទាល់បានកត់សម្គាល់នូវពេលវេលាគួរឲ្យចាប់អារម្មណ៍ និងផ្ទុះជាច្រើន។ លទ្ធផល វគ្គផ្សាយ​ផ្ទាល់​ទទួល​បានគាំទ្រ ៣១,៦ លាននាក់ បានទទួល​ការ​បញ្ជា​ទិញជាង ១៧,៨ ពាន់នាក់ និងបង្កើត​ចំណូល​បាន​ប្រមាណ ៣ ពាន់លានដុង។ ក្នុង​នោះ លេច​ធ្លោ​ជាង​​គេគឺធុរកិច្ច APG Eco ​លក់​អង្ករ​បាន ២២,៨ តោន​។

​“ទីផ្សារ OCOP លើវេទិកា TikTok” គឺជា​កម្ម​វិធី​មួយដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មក​សិកម្ម (ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ) ធ្វើ​អធិប​តីភាពសហការជាមួយ TikTok វៀតណាម ដើម្បី​គាំទ្រ​ដល់ធុរកិច្ច ប្រធានកម្ម OCOP បំប្លែង និង​ជំរុញ​ខ្លាំងការផ្សព្វផ្សាយនិងលក់ផលិតផលតាមរយៈពាណិជ្ជ​កម្មអេឡិចទ្រូនិក។មុនពេលមកដល់អានយ៉ាង កម្ម​វិធី​​នេះបានឆ្លងកាត់ខេត្ត ក្រុងចំនួន ៣៨ ពីជើងមកត្បូង សាយភាយយ៉ាងខ្លាំងក្លានូវតម្លៃនៃផលិតផល OCOP ទៅដល់អ្នកប្រើប្រាស់៕

ប្រែ៖ ណារីពៅ


មាតិកា

1f257dcb-d91a-43c7-9929-cf4e2f0ceb36

Doanh nghiệp An Giang nhận trên 17.800 đơn hàng trên TikTok trong 4 giờ

/wps/wcm/connect/c2a6150e-956a-4bc9-9b45-ca1eda32560c/image019.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-c2a6150e-956a-4bc9-9b45-ca1eda32560c-p2-iwwq