សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ក្រុមហ៊ុន Antesco បន្តការភ្ជាប់កសិករអានយ៉ាង ផលិតកម្ម និងលក់ចេញផ្លែស្វាយ ៣០០ ហិកតា

ថ្ងៃបង្ហោះ 22/05/2024 |

នាព្រឹកថ្ងៃទី ២២ ឧសភា ក្រុមហ៊ុនភាគហ៊ុនបន្លែផ្លែឈើអានយ៉ាង (Antesco) បានសហការជាមួយគណៈកម្មាធិការប្រជាជនស្រុក អានភូ រៀបចំសន្និបាតបូកសរុបរដូវស្វាយកែវរមៀតត្រូវរដូវ និងផែនការសម្រាប់រដូវស្វាយខុសរដូវឆ្នាំ ២០២៤។លោក ត្រាន់ថាញហ៊ីប អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ អានយ៉ាង។ លោកស្រី ង្វៀនធីភឿង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក អានភូ និងលោក ង្វៀនហ្វាងមិញ អគ្គនាយកក្រុមហ៊ុន Antesco បានអញ្ជើញចូលរួម។

ប្រតិភូចូលរួមសន្និបាត

លោក ង្វៀនអានញ៉ាន ប្រធានស្តីទីនៃផ្នែកទិញ និង​ជា​ប្រ​ធានការិយាល័យតំបន់ដាំដុះរបស់ក្រុមហ៊ុន An​tes​co​ រាយការណ៍សង្ខេបអំពីស្វាយ​កែវ​រដូវសម្រក ២០២៣-២០២៤

លោក ត្រាន់ថាញហ៊ីប អនុប្រធានមន្ទីរកសិកម្ម និង​អភិវឌ្ឍន៍ជនបទខេត្តអានយ៉ាង  តម្រង់ទិស​សម្រាប់​កិច្ចសហប្រតិបត្តិការនាពេលខាងមុខ

លោក ង្វៀនហ្វាងមិញ អគ្គនាយកក្រុមហ៊ុន Antesco ថ្លែង​មតិអំពីការតភ្ជាប់របស់ក្រុមហ៊ុននាពេលខាងមុខ

លោក ង្វៀនហ្វាងមិញ អគ្គនាយកក្រុមហ៊ុន Antesco ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្ស

លោក ង្វៀនហ្វាងមិញ អគ្គនាយកក្រុមហ៊ុន Antesco និងលោកស្រី ង្វៀនធីភឿង អនុប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជាជនស្រុក អានភូ ប្រគល់អំណោយអា​ហារូបករណ៍​ដល់​សិស្សានុសិស្ស

លោក ត្រាន់ថាញហ៊ីប អនុប្រធានមន្ទីរកសិកម្ម និង​អភិ​វឌ្ឍ​ន៍​ជនបទខេត្ត អានយ៉ាង និងលោក ង្វៀន​ហ្វី​គឿង អគ្គនាយករងក្រុមហ៊ុន Antesco ប្រគល់​អំណោយ​អា​ហា​រូបករណ៍ដល់សិស្សានុសិស្ស

លោកស្រី ង្វៀនធីភឿង អនុប្រធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជនស្រុក អានភូថ្លែងមតិក្នុងសន្និបាត

ក្នុងរដូវសំខាន់ រដូវសម្រកឆ្នាំ ២០២៣-២០២៤ ក្រុម​ហ៊ុន Antesco សហការជាមួយសហករណ៍​សេវា​កម្មក​សិកម្ម ភូធិញអានខាញ់ (ស្រុក អានភូ) និង​កសិ​ករ​​នៅតាមស្រុកផលិត និងប្រើប្រាស់ស្វាយកែវរមៀត ស្វាយ​ខ្ទិះ និងស្វាយល្ហួតសម្រកបៃតង ស្វាយ​គ្រាប់​សំ​ប៉ែត​ នៅលើផ្ទៃដី ១.១៦០ ហិកតា ទិន្នផល​សម្រេច​បាន​ ២៩.០០០តោន (ក្នុងនោះស្រុកអានភូ ៥.០០០ តោន នៅសេសសល់ក្នុងតំបន់ផ្សេង) ទិន្នផល​លើស​ពី​ផែន​ការ ៤.០០០ តោន។ ទន្ទឹមនឹងនោះ កសាងតំ​បន់​វត្ថុ​ធាតុដើមសម្រាប់ផលិតស្វាយកែវតាមស្តង់ដារ Glo​bal​GAP លើផ្ទៃដី ១៨០ ហិកតា នៅក្នុងឃុំចំនួន ២ គឺ​ខាញ់​អាន និង ភូហ៊ឺវ (ស្រុក អានភូ)។

​ក្រុមហ៊ុន Antesco សហការជា​មួយ​សហករ​ណ៍​សេ​​វា​កម្ម​កសិកម្ម ភូធិញអានខាញ់ ដើម្បីបង្កើត​តំ​បន់​វត្ថុ​ធាតុ​ដើមស្វាយកែវសម្រាប់កែច្នៃ។តាមរយៈនោះ ជំ​រុញ​​ការតភ្ជាប់រវាងការផលិត និងការប្រើប្រាស់ផលិតផល​ស្វាយ​តាមខ្សែចង្វាក់តម្លៃ ជាពិសេសគឺនាំចេញ​ទៅកាន់​ទីផ្សារដែលមានភាពខ្លាំងប្រកួតប្រជែងខ្ពស់តាមរយៈការ​ចុះហត្ថលេខាលើកិច្ចសន្យាប្រើប្រាស់។​

ស្វាយខុសរដូវឆ្នាំ ២០២៤ ចាប់​ពីពេលនេះ​រហូត​ដល់ដំណាច់ឆ្នាំ ២០២៤ ក្រុមហ៊ុន Antesco បន្ត​ត​ភ្ជាប់​កសិករផលិត និងប្រើប្រាស់ស្វាយលើផ្ទៃដី ៣០០​​​ហិកតានៅស្រុក អានភូ ទីក្រុងទីរួមខេត្តតឹនចូវ និងតំបន់ផ្សេងៗទៀត។ បរិមាណផលប្រហែល ៧.៥០០តោន។

“ក្រុមហ៊ុន Antesco នឹងបន្តលើកកម្ពស់ការ​ត​ភ្ជាប់​​​ជាមួយកសិករដែលមានផ្ទៃដីធំជាង និង​តម្លៃ​មាន​ស្ថិរ​ភាពជាង ដើម្បីបងប្អូន​កសិករ​មាន​អារម្ម​ណ៍​សុវត្ថិ​ភាព​ក្នុងផលិតកម្ម និងលើកកម្ពស់ទីតាំង និងតម្លៃ​ស្វាយ​កែវ របស់តំបន់ដីអានយ៉ាងនៅលើ​ទីផ្សារ​ពិភព​លោក​” លោកស្រី ង្វៀនធីភឿង អគ្គក្រុមហ៊ុនAntesco បាន​ចែករំលែក។

យោងតាម​លោកស្រី ង្វៀនធីភឿង អនុ​ប្រធាន​គណៈ​កម្មាធិការប្រជាជនស្រុក អានភូ ស្រុកទាំងមូល​មាន​ដំណាំហូបផ្លែចំនួន ២.០៤៨ ហិកតា ដោយ​ឡែក​ទំ​ហំផ្ទៃដីដាំស្វាយតភ្ជាប់ ១.៩៥០ ហិកតា។ បរិមាណ​ផល​ជាមធ្យមគឺពី ៤០-៧០តោន/ហិកតា/ឆ្នាំ។ ប្រមូល​ផ្តុំ​ច្រើន​បំផុតនៅក្នុងឃុំចំនួន ៦ គឺ ខាញ់ប៊ិញ ខាញ់អាន ឡុង​ប៊ិញ ញឺនហូយ ក្វុកថៃ និងភូហ៊ឺវ។ ស្រុក​ផ្តល់​អាទិ​ភាព​ក្នុងការអញ្ជើញធុរកិច្ចអនុវត្តការតភ្ជាប់ផលិតកម្ម និង​គាំទ្របច្ចេកទេស រួមចំណែកបង្កើនផលិតភាព និង​គុណ​ភាពផលិតផលស្វាយ។

​ថ្លែងមតិក្នុងសន្និបាត លោក ត្រាន់ថាញហ៊ីប អនុ​​ប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍​ជនបទ​ខេត្ត​អាន​យ៉ាង​ បានវាយតម្លៃខ្ពស់ចំពោះការអនុវត្ត​តភ្ជាប់​ផលិត​កម្ម​ និងការប្រើប្រាស់ស្វាយរវាងក្រុមហ៊ុន សហករណ៍ និងអាជ្ញាធរមូលដ្ឋាន។ទន្ទឹមនឹងនោះ ក៏ស្នើដល់​មូល​ដ្ឋាន​​ឲ្យបន្តយកចិត្តទុកដាក់ គាំទ្រ និងបង្កលក្ខណៈ​សម្រាប់​ក្រុមហ៊ុន Antesco ក្នុងការអនុវត្ត​ការតភ្ជាប់​ផលិត​កម្ម-ការប្រើប្រាស់ស្វាយកែវ នៅក្នុងតំបន់នេះ។ រីឯ​ខាង​ក្រុមហ៊ុនវិញ​ចាំបាច់ត្រូវតែផ្សព្វផ្សាយអនុវត្ត​ការ​ត​ភ្ជាប់​ជាមួយ​ផលិតផល​ផ្សេង​ទៀត​ដូច​ជា៖ ពោត​យក​ផ្លែ​ខ្ចី​ និងសណ្ដែកសៀងបន្លែ។

ក្នុងឱកាសនេះ ក្រុមហ៊ុន​ភាគហ៊ុន​បន្លែផ្លែ​ឈើ​អាន​យ៉ាង (Antesco) បានប្រគល់អំណោយ​អាហា​រូប​ករ​ណ៍​​ចំនួន ២០០ចំណែកដល់សិស្សបឋមសិក្សា និង​មធ្យម​​សិក្សាដែលមានស្ថានភាពលំបាក សិក្សា​ល្អ​នៅ​ស្រុក​អានភូ ដោយមានតម្លៃសរុប ១០០ លានដុង ដើ​ម្បី​​ឧបត្ថម្ភដល់កុមារនៅការចំណាយមួយ ផ្នែកក្នុង​ការ​សិក្សា​៕​

          ប្រែ៖ ណារីពៅ


មាតិកា

df890f35-13e2-4223-9843-e016cde03924

Công ty Antesco tiếp tục liên kết nông dân An Giang sản xuất - tiêu thụ 300 ha xoài

/wps/wcm/connect/f631702f-5437-4cf3-85d4-40bda8423296/IMG_8871_compressed.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-f631702f-5437-4cf3-85d4-40bda8423296-o-U01IJ