សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ឌិញថាញ់ សម្រេចស្តង់ដារ “ឃុំជនបទថ្មីគំរូអំពីវិស័យរៀបចំផលិតកម្ម” ឆ្នាំ ២០២៣

ថ្ងៃបង្ហោះ 16/05/2024 |

នៅថ្ងៃទី ១៦ ឧសភា គណៈកម្មាធិការប្រជាជនឃុំ ឌិញថាញ់ (ស្រុក ថ្វយសឺន ខេត្ត អានយ៉ាង) បានរៀបចំពិធីប្រកាសសេចក្តីសម្រេចរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ទទួលស្គាល់ឃុំ ឌិញថាញ់ សម្រេចស្តង់ដារ “ឃុំជនបទថ្មីគំរូខាងវិស័យរៀបចំផលិតកម្ម" ក្នុងឆ្នាំ ២០២៣ ។

លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈ​កម្មា​ធិការ​ប្រ​ជា​ជនខេត្ត អានយ៉ាង ផ្តល់សេចក្តី​សម្រេច​ទទួល​ស្គាល់​ឌិញ​ថាញ់ សម្រេចស្តង់ដារ “ឃុំជនបទថ្មី​គំរូ​អំពី​វិ​ស័យ​រៀប​ចំផលិតកម្ម” ឆ្នាំ២០២៣

លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មា​ធិការ​ប្រ​ជា​ជនខេត្ត អានយ៉ាង ថ្លែងសុន្ទរកថាណែនាំ

លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈ​កម្មា​ធិ​​ការប្រជាជនខេត្ត អានយ៉ាង។ តំណាងថ្នាក់​ដឹក​នាំ​មន្ទី​រ​ គណ ផ្នែកខេត្ត ស្រុក ថ្វយសឺន និងប្រជាជនឃុំ ឌិញ​ថាញ់​ ជាច្រើននាក់បានចូលរួម។

ថ្លែងមតិណែនាំសន្និបាត លោកស្រី ង្វៀន​ធី​មិញ​ធ្វី​ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បាន​ស្នើដល់បក្ខភាគ អាជ្ញាធរ សហជីព គ្រប់​លំ​ដាប់​ថ្នាក់​ ប្រជាជនស្រុកថ្វយសឺន និងឃុំឌិញថាញ់ ចាំ​បាច់​ត្រូវតែបន្តពង្រីកសមិទ្ធិផលដែលសម្រេចបាន ជម្នះ​ចំណុច​កង្វះខាត និងការលំបាកនានា ដើម្បីកសាង​ជន​បទ​​ថ្មីឲ្យកាន់តែមានប្រសិទ្ធភាព និង​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។ ក្នុងនោះ ចាំបាច់ត្រូវកំណត់​ការ​អភិ​វឌ្ឍ​ន៍​​កសិកម្ម និងកសាងជនបទថ្មីគឺជាភារកិច្ចកណ្តាល ជាប់​រហូត យោងតាមបាវចនា “កសាងជនបទថ្មី​មានចំ​ណុច​ចាប់ផ្តើមតែ គ្មានចំណុចបញ្ចប់”។

តាមនោះ កម្មាភិបាលនីមួយៗ បក្ខជននីមួយៗ និង​ប្រជាជនទាំងមូលត្រូវយល់ច្បាស់ និងឃោសនា ចលនា​គ្រួសារ និងប្រជាពលរដ្ឋជុំវិញឲ្យយល់ពី ការ​កសាង​​ជនបទថ្មី គឺជាបុព្វហេតុរបស់ប្រជាជនទាំងមូល គឺជា​ ការទទួលខុសត្រូវ និងផលប្រយោជន៍​របស់​ប្រជា​ពល​រដ្ឋម្នាក់ៗ គឺជាកាតព្វកិច្ចនៃប្រព័ន្ធនយោបាយ​ទាំង​មូល​។ ក្នុងបក្ខភាគ អាជ្ញាធរ​មូលដ្ឋានដើរតួជានាទីគាំទ្រ ប្រជា​ជនម្នាក់ៗត្រូវជាប្រធានកម្ម គ្រួសា​រនី​មួយៗ​ត្រូវ​នាំ​មុខក្នុងការចូលរួមអនុវត្តកម្មវិធី មិនរំពឹង និងពឹង​ផ្អែក​លើ​ការវិនិយោគរបស់រដ្ឋ ដោយបាវចនា “ប្រជាជនដឹង ប្រជា​ជនពិភាក្សា ប្រជាជន​ធ្វើ ប្រជាជន​ពិនិត្យ ប្រជា​ជន​ឃ្លាំមើលនិងប្រជាជនអាស្រ័យផល”។ ​

ទន្ទឹមនិងនោះ មូលដ្ឋានត្រូវតែជំរុញខ្លាំងតភ្ជាប់​ផលិត​កសិកម្ម បង្កើតតំបន់ផលិតកសិកម្មប្រមូលផ្តុំ តភ្ជាប់​ខ្សែចង្វាក់តម្លៃ ផ្សព្វផ្សាយ​មានប្រសិទ្ឋ​ភាព​កម្ម​វិធី​អភិ​វឌ្ឍន៍ផលិតផលមួយឃុំមួយ (OCOP) ប្រកប​ដោយ​​ប្រសិទ្ធភាព ជាពិសេសអភិវឌ្ឍន៍បណ្តាផលិត​ផល​មានសក្តានុពលនៅក្នុងមូលដ្ឋាន ដើម្បីវាយតម្លៃ និង​ចាត់ថ្នាក់ផលិតផល OCOP ។

លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈ​កម្មា​ធិ​ការ​​ប្រជាជនខេត្ត អានយ៉ាង បានស្នើឲ្យគណៈ​កម្មា​ធិ​ការ​​ប្រជាជនស្រុក និងគណៈកម្មការណែនាំកម្មវិធី​គោល​ដៅជាតិនៃស្រុក ថ្វយសឺន ណែនាំឲ្យបានខ្លាំងក្លា ដើម្បីបញ្ចប់ឯកសារបានឆាប់រហ័សដាក់ជូនសម្រាប់ការ​ទទួលស្គាល់ “ស្រុកជនបទថ្មីលើកកម្ពស់” នៅឆាំ្ន​២០​២៣​ ​តាម​ការ​ណែនាំ​របស់​ការិយាល័យ​សម្រប​សម្រួល​មជ្ឈិម​ និង​បណ្តាក្រសួង ផ្នែក​ពាក់ព័ន្ធ។ រួមជាមួយ​នោះ​ ប្រមូលផ្តុំលើការដោះស្រាយការលំបាក ជំរុញ​ខ្លាំង​ផលិតកម្ម អាជីវកម្ម បង្កើតការងារ ដើម្បី​លើក​កម្ពស់​ចំណូល និងកម្ពស់ជីវភាពរស់នៅ​សម្រាប់​ប្រជា​ជន​ ឆ្ពោះទៅកសាងជនបទថ្មីដោយចីរភាព និងឆ្លាត​វៃ​។​​

លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជនខេត្ត អានយ៉ាង ប្រគល់បណ្ណសរស​រើ​របស់​គណៈ​កម្មា​ធិការប្រជាជនខេត្ត ជូនសមូហភាពដែល​មាន​ស្នា​ដៃឆ្នើមរួមចំណែកក្នុងចលនាកសាងជនបទថ្មីគំរូថ្មីនៅឃុំ ឌិញថាញ់
 

បុគ្គលទទួលបានប័ណ្ណសរសើរគណៈកម្មាធិការប្រជាជនខេត្ត

សមូហភាព និងបុគ្គលបានគណៈ​កម្មាធិការប្រជាជនស្រុក ថ្វយសឺនជូនលិខិតសរសើរ

សមូហភាព និងបុគ្គលបានគណៈកម្មាធិការ​ប្រជា​ជន​ឃុំ​ឌិញថាញ់ ជូនលិខិតសរសើរ

ក្នុងឱកាសនេះ ​គណៈកម្មាធិការប្រជាជនខេត្ត អាន​យ៉ាង បានប្រគល់ប័ណ្ណសរសើរដល់សមូហភាព ១ ក្រុម បុគ្គល ១ នាក់ និងប្រគល់ប័ណ្ណសរសើរ​អម​ដោយ​ឡូ​ហ្គោដល់បុគ្គលឆ្នើមចំនួន ២ រូបដែលមានស្នាដៃ​រួម​ចំណែក​ក្នុងចលនាកសាងជនបទថ្មីគំរូនៅឃុំឌិញ​ថាញ់​។​ គណៈកម្មាធិការប្រជាជនស្រុក ថ្វយសឺន និង​គណៈ​កម្មា​ធិការប្រជាជនឃុំ ឌិញថាញ់ បានប្រគល់​ប័ណ្ណ​សរ​សើរ​​ដល់សមូហភាព និងបុគ្គលជាច្រើនដែល​មាន​ស្នា​ដៃ​ឆ្នើមក្នុងការកសាងឃុំឌិញថាញ់ សម្រេចស្តង់​ដារ​ជន​បទ​ថ្មី​គំរូឆ្នាំ ២០២៣។

ឃុំ ឌិញថាញ់ សម្រេចស្តង់ដារជនបទថ្មី (ឆ្នាំ ២០​​១៧) បញ្ចប់ស្តង់ដារជនបទថ្មីលើកកម្ពស់ (ឆ្នាំ ២០​២០​) ហើយជាឃុំមួយក្នុងចំណោមឃុំពីរ​សម្រេច​បាន​ស្តង់​ដារគំរូជនបទថ្មីគំរូដំបូងគេនៅក្នុងខេត្ត។

រហូត​មក​ដល់​បច្ចុប្បន្ន ឃុំឌិញថាញ់ បានទទួល សម្រេចស្តង់ដារ “ជន​បទថ្មីគំរូអំពី វិស័យរៀបចំផលិតកម្ម” ឆ្នាំ ២០​២៣​។​ ប្រាក់ចំណូលជាមធ្យមមនុស្សម្នាក់របស់ឃុំ ជាង ៧៥ លានដុង/ម្នាក់/ឆ្នាំ នៅចុងឆាំ្ន២០២៣។ អត្រា​គ្រួ​សារ​​ក្រីក្រពហុវិមាត្របានថយចុះនៅត្រឹម ២,២៤%។ ប្រជាជនចូលរួមធានារ៉ាប់រងសុខភាពសម្រេចបានអត្រា​ជាង ៩៧%។ គ្រួសារ​ដែល​មាន​ផ្ទះសម្រេច​ស្តង់​ដារ​របស់​​ក្រសួង​ស្ថាបនកម្ម​សម្រេច​បាន​ជិត ៩០%។ ទេស​ភាព​​និងបរិស្ថាន​បៃតង-ជ្រះ-ស្អាត។ សន្តិសុខ​នយោ​បាយ​ និង​សណ្តាប់ធ្នាប់​សង្គម​បាន​រក្សា​រឹមមាំជានិច្ច។

មូលដ្ឋានមានទម្រង់ដែលមានប្រសិទ្ធភាពជាង ២០​ និងវិធីធ្វើល្អៗក្នុងកសាងជនបទ។ ក្នុងនោះមាន​ទម្រង់​ផលិតកម្មចំនួន ១០ ដែលបានអនុវត្តន៍​សុទ្ធ​តែ​ឆ្លើយ​​តបតាមតម្រូវការជាក់ស្តែង​ដោយយកការ​អភិ​វឌ្ឍ​ន៍​ផលិតកម្មជាគ្រះដើម្បីបង្កើនតម្លៃផលិតកម្ម និង​ភាព​ខ្លាំង​​របស់មូលដ្ឋាន។ ​ជាពិសេសឃុំបានកសាងតំបន់​ផលិត​ទំនិញប្រមូលផ្តុំ សម្រាប់ផលិតផលសំខាន់​ៗ​របស់​​​ឃុំ លើផ្ទៃដី ៤៤ ហិកតា។ អត្រាប្រជាជនចេះ​ប្រើ​ប្រាស់ស្មាតហ្វូនដើម្បីទាញយកកម្មវិធីវេទិកាសម្រាប់បម្រើការ​ផលិតកម្ម និងអាជីវកម្មសម្រេចបានជិត ៧០%​។​ ឃុំមានផលិតផលចំនួន ២ បានវាយតម្លៃ និង​ចាត់​ថ្នាក់​ជា OCOP ផ្កាយ ៣ រួមចំណែកលើក​កម្ពស់​គុណ​ភាព​ផលិតផលរបស់មូលដ្ឋាន។​ក្រៅពីនេះ ឃុំឌិញ​ថាញ់​​ មានសហករណ៍កសិកម្មចំនួនពីរគឺ ហ្វាតាន់ និង ឌិញ​ថាញ់ ដែលធ្វើសកម្មភាពតាមច្បាប់សហករណ៍ និង​​អនុវត្តការតភ្ជាប់ផលិតកម្ម អាជីវកម្មមានប្រសិទ្ធ​ភាព​៕

ប្រែ៖ ណារីពៅ


មាតិកា

b85a3f14-5d99-4f57-af89-7b7910cfef83

Định Thành đạt chuẩn “Xã nông thôn mới kiểu mẫu về lĩnh vực Tổ chức sản xuất” năm 2023

/wps/wcm/connect/d29af2ea-fe63-4f6e-8fc1-0621b47307d2/image001.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-d29af2ea-fe63-4f6e-8fc1-0621b47307d2-o-AsY.h