សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

អានយ៉ាងកំពុងស្វែងរកដំណោះស្រាយដើម្បីលក់ផលិតផល OCOP និងផលិតផលប្រចាំតំបន់តាមរយៈពាណិជ្ជកម្មអេឡិចទ្រូនិក

ថ្ងៃបង្ហោះ 02/07/2024 |

នារសៀលថ្ងៃទី ៣០ មិថុនា មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគខេត្តអានយ៉ាង សហការជាមួយមជ្ឈមណ្ឌលជំរុញកសិកម្ម(ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ) និង TikTok វៀតណាមរៀបចំកិច្ចសន្ទនា “ជំរុញការប្រើប្រាស់ផលិតផល OCOP និងផលិតផលប្រចាំតំបន់របស់ខេត្តអានយ៉ាង”។

ចូលរួមកិច្ចពិភាក្សាមានលោក ង្វៀន មិញទៀន ប្រ​ធានមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មកសិកម្ម លោក​ឡេ ទ្រុងហៀវ ប្រធានមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និង​វិនិយោគអានយ៉ាង លោក ត្រាន់ ថាញហៀប អនុ​ប្រ​ធានមន្ទីកសិកម្ម និងអភិវឌ្ឍន៍ជនបទអានយ៉ាង​លោក​ ង្វៀន ឡាំថាញ អគ្គនាយក TikTok វៀតណាម លោក ផាម ត្រុងក្វុកហ៊ឺង អនុប្រធាន​ការិយា​ល័យ​ទី​ផ្សារ​ និងPRរបស់ទីស្នាក់ការកណ្តាល HDBank រួម​ជា​មួយ​គណៈប្រតិភូជិត ១០០រូប ដែលជាធុរកិច្ច និងប្រ​ធាន​កម្ម OCOP នៅលើភូមិសាស្ត្រខេត្ត។

ក្នុងកិច្ចសន្ទានា គណៈប្រតិភូបានពិភាក្សាអំពី​បញ្ហា​​​ជា​ច្រើនទាក់ទងនឹងការលើកកម្ពស់ការប្រើ​ប្រាស់​ផលិតផលOCOP និងការតម្រង់ទិសអភិវឌ្ឍន៍ OC​O​P​ តាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក បណ្តាគោលនយោ​បាយ​​គាំទ្រផលិតផលផ្តើមអាជីព។ទន្ទឹមនិងនោះ ​​​​ប្រ​ធាន​​​​កម្ម OCOP បានចែករំលែកបទពិសោធន៍ ភាព​ងាយ​​ស្រួល និងភាពលំបាកនៅ​ពេល​ដែល​លក់​ទំនិញ​អន​ឡាញ​។

លោក ឡេ ទ្រុងហៀវ ប្រធានមជ្ឈមណ្ឌល​ជំរុញ​ពាណិ​ជ្ជកម្ម និងវិនិយោគអានយ៉ាង បានឲ្យដឹងថា បច្ចុ​ប្បន្ន​នេះ​ផលិតផល OCOP នៅក្នុងមូលដ្ឋានមាន​ភាព​សម្បូរ​បែប និងសំបូរទៅដោយសក្តានុពល។ ទោះជា​យ៉ាង​ណាក៏ដោយ ការប្រើប្រាស់នៅជួបការលំបាក ជា​ពិ​សេស​សម្រាប់គ្រួសារអាជីវកម្មនៅតំបន់ជនបទ។ ដូច្នេះហើយ តាមរយៈកិច្ចសន្ទនានេះ មជ្ឈមណ្ឌល​ជំ​រុញ​​ពាណិជ្ជកម្ម និងវិនិយោគ សង្ឃឹមថានឹងស្វែង​រក​វិធី​សាស្រ្ត​មួយដើម្បីគាំទ្រប្រធានកម្ម OCOP ក្នុងការផ្សព្វ​ផ្សាយ​ផលិតផលនៅលើ វេទិកាពាណិជ្ជ​កម្មអេ​ឡិច​ត្រូ​និក​ ដើម្បីចូលទៅកាន់និន្នាការអ្នកប្រើប្រាស់​បាន​យ៉ាង​ឆាប់​រហ័ស និងផ្លាស់ប្តូរវិធីសាស្រ្តលក់ទំនិញ។

ក្នុងឱកាសនេះ មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និង​វិនិយោគ អានយ៉ាង មជ្ឈមណ្ឌល​ជំរុញ​ពាណិជ្ជ​កម្ម​ក​សិ​កម្ម TikTok វៀតណាម និង HDBank បានចុះ​ហត្ថលេខាលើអនុស្សរណៈសហការរៀបចំសកម្មភាពជំរុញពាណិជ្ជកម្ម និងគាំទ្រអាជីវកម្មលើវេទិកា​ពាណិជ្ជ​កម្ម​អេឡិចត្រូនិក ដើម្បីបន្តជំរុញការ​ផ្សព្វផ្សាយ​ផលិត​ផលប្រចាំតំបន់របស់ខេត្តអានយ៉ាងក្នុងប៉ុន្មានឆ្នាំខាងមុខ៕

ប្រែ៖ ណារីពៅ


មាតិកា

3dbd85e4-b844-444d-9516-d54ddfe06bd1

An Giang tìm kiếm giải pháp tiêu thụ sản phẩm OCOP, sản phẩm đặc trưng qua thương mại điện tử

/wps/wcm/connect/8600fdf4-06b1-4436-b9ff-0b22b3c432b2/image033.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-8600fdf4-06b1-4436-b9ff-0b22b3c432b2-p2-h5dM