បើកការដ្ឋានសាងសង់បន្ទប់សិក្សាចំនួន៣សម្រាប់ជនរួមជាតិខ្មែរនៅទីរួមខេត្តទិញបៀន

ថ្ងៃទី ១៩ មេសា គណៈកម្មាធិការប្រជាជនសង្កាត់អានភូ (ទីរួមខេត្ត ទិញបៀន) បានរៀបចំពិធីបើកការដ្ឋានសាងសង់បន្ទប់សិក្សាចំនួន ៣ ជូនជនរួមជាតិខ្មែរនៅវត្តត្រាស់ ពីប្រភពឧបត្ថម្ភរបស់សមាគមសប្បុរសធម៌វត្តទឿងង្វៀន (ខ័ណ្ឌទី ៤ ទីក្រុងហូជីមិញ)។ លោកស្រី លី ធ្វីវ៉ាន់ អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្ត និងអ្នកមុខអ្នកការសាសនា ហើយនិងជនរួមជាតិខ្មែរជាច្រើននាក់បានចូលរួម។

ពុទ្ឋសាសនិកជននិងជនរួមជាតិខ្មែរមកចូលរួមបើកការដ្ឋានសាងសង់បន្ទប់សិក្សា
ព្រះមហាថេរ ធិចមិញភូ ព្រះចៅអធិការវត្តទឿងង្វៀន ចែក​រំលែកនៅក្នុងពិធីបើកការដ្ឋាន
ប្រគល់តារាងនិមិត្តរូបនៃតម្លៃបន្ទប់សិក្សាចំនួន ៣ ដល់​វត្ត​ត្រាស់
ជូនអំណោយដល់សិស្សានុសិស្ស
ដំណើរការបើកការដ្ឋានសាងសង់បន្ទប់សិក្សាចំនួន ៣

តាមរយៈនោះ បណ្តាបន្ទប់សិក្សាមានផ្ទៃដីសរុប ២៦០​ម៉ែត្រការ៉េ ចំណាយថវិកាសាងសង់ ១,២ពាន់លាន​​ដុង បង្កលក្ខណៈសម្រាប់ជនរួមជាតិខ្មែរ​នៅ​ក្នុង​មូល​ដ្ឋានទទួលបានកម្មវិធីអប់រំភាសាជនជាតិ និងរក្សា​នូវ​តម្លៃវប្បធម៌សហគមន៍។

នេះជាវត្តទី ២ ហើយដែលអាស្រ័យដោយសមាគម​​សប្បុរសធម៌វត្ត ទឿងង្វៀន ឧបត្ថម្ភសាងសង់​បន្ទប់​សិក្សា​នៅទីរួមខេត្តទិញបៀន រួមចំណែកយ៉ាងសំខាន់​ទៅ​​ក្នុងការងារឃោសនា និងបំផុសចលនា​សង្គ​មូ​នីកម្ម កសាងសំណង់បម្រើផលប្រយោជន៍សហគមន៍ស្វាគម​​ន៍ពិធីបុណ្យវិសាខបូជា អង្គការសហប្រជាជាតិឆ្នាំ ២០២៥ ដែលប្រារព្ធឡើងនៅប្រទេសវៀតណាម។

ក្នុងឱកាសនេះ សមាគមសប្បុរសធម៌វត្ត ទឿង​ង្វៀន​ ក៏បាន ប្រគល់អំណោយចំនួន ១០០ ចំណែក​ដល់សិស្សានុសិស្សខ្មែរដែលមានស្ថានភាពលំបាក និង​លើកទឹកចិត្តពួកប្អូនឲ្យខិតខំឈានឡើងក្នុងជីវភាពរស់នៅ៕ 

​ ប្រែ៖ ណារីពៅ