សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

អានយ៉ាង ប្រើប្រាស់មូលនិធិគាំទ្រកសិករក្នុងទិសដៅត្រឹមត្រូវ និងមានប្រសិទ្ធភាព

ថ្ងៃបង្ហោះ 27/03/2024 |

ថ្ងៃទី ២៦ មីនា លោក ផាមទៀនណាម អនុប្រធានប្រចាំការមជ្ឈិមសមាគមកសិករវៀតណាម និងថ្នាក់ដឹកនាំគណប្រតិបត្តិការមូលនិធិ គាំទ្រកសិករមជ្ឈិមបានអញ្ជើញទៅស្ទង់មតិ និងពិនិត្យសកម្មភាពរបស់មូលនិធិគាំទ្រកសិករនៅឃុំ វិញញ្វឺន ( ស្រុក ចូវថាញ់)។ អមដំណើរជាមួយគណៈប្រតិភូ មានប្រធានសមាគមកសិករខេត្ត អានយ៉ាង លោក ដាំងវ៉ាន់ញៀន។

ស្ទង់មតិទម្រង់ផលិតកសិកម្មនៅឃុំ វិញញ្វឺន

លោក ផាមទៀនណាម អនុប្រធានប្រចាំការ​មជ្ឈិម​សមាគមកសិករវៀតណាម ថ្លែងមតិក្នុងកិច្ចជំនួប​ជា​មួយ​សមាគមកសិករឃុំ វិញញ្វឺន និងស្រុកចូវថាញ់

បន្ទាប់ពីបានពិនិត្យជាក់ស្តែងទម្រង់ចំនួនពីរនៃការ​ប្រើប្រាស់ទុនមូលនិធិគាំទ្រកសិករនៅឃុំ វិញញ្វឺន និង​ធ្វើការជាមួយសមាគមកសិករឃុំ វិញញ្វឺន សមាគម​កសិករ​ស្រុក ចូវថាញ់ លោក ផាមទៀនណាម អនុ​ប្រ​ធាន​ប្រចាំការមជ្ឈិមសមាគមកសិករវៀតណាម បាន​វាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់មូលនិធិគាំទ្រកសិករ​នៅមូលដ្ឋាន។

តាមរយៈនេះ ស្នើសមាគមកសិករឃុំ វិញញ្វឺន និងស្រុក ចូវថាញ់ បន្តពិនិត្យ និងវាយតម្លៃគុណសម្បត្តិ និង​គុណវិបត្តិ ដើម្បីស្នើរសុំដំណោះស្រាយ អនុវត្ត​ប្រ​ភព​ទុនមូលនិធិគាំទ្រកសិករកាន់តែល្អប្រសើរ។ ព្រម​ជា​មួយ​នេះ បង្កើនការណែនាំសមាជិកប្រើប្រាស់​ប្រ​ភព​ទុន​កម្ចីប្រកបដោយប្រសិទ្ធភាព កាត់បន្ថយ​អត្រា​បំ​ណុល​​ហួសកាលកំណត់ចុះមកកម្រិតទាបបំផុត។ ទន្ទឹម​​និងនោះ ជំរុញខ្លាំង​ចលនា​កសិករ​ប្រឡងប្រ​ណាំង​​​ផលិតកម្ម-អាជីវកម្ម​ពូកែ។ បង្កើនផ្ទេរវិទ្យា​សាស្ត្រ​ - ​បច្ចេកទេសសម្រាប់កសិករ ដើម្បីលើក​កម្ពស់​តម្លៃ​កសិផល និងបង្កើនប្រាក់ចំណូល៕

ប្រែ៖ ណារីពៅ


មាតិកា

100c34e3-0e3f-48af-b242-4586037cd6ab

An Giang sử dụng Quỹ Hỗ trợ nông dân đúng định hướng và phát huy hiệu quả

/wps/wcm/connect/6f801a00-d62b-4894-aa96-ab914178089c/z5286998969150_c37950899cf03488bf643cb1dceb4d04.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-6f801a00-d62b-4894-aa96-ab914178089c-oXrtfoh