សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

អានយ៉ាងផ្តោតលើការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាជនប្រើប្រាស់ក្នុងអំឡុងពេលជ្រាបទឹកប្រៃខ្ពស់បំផុតនៅតំបន់វាលទំនាបទន្លេគឺវឡុង

ថ្ងៃបង្ហោះ 11/04/2024 |

អនុវត្ដសារលិខិតលេខ ៣៤ របស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ចុះថ្ងៃទី១០ ខែមេសា គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានតម្រូវឲ្យ មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ មន្ទីរធនធានធម្មជាតិ និងបរិស្ថាន មន្ទីរស្ថាបនកម្ម គណៈកម្មាធិការប្រជាជនស្រុក ទីរួមខេត្ត ក្រុង និងបណ្តាអង្គភាពពាក់ព័ន្ធ ផ្តោតសំខាន់លើការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាជនប្រើប្រាស់ក្នុងអំឡុងពេលជ្រាបជាតិប្រៃខ្ពស់បំផុតនៅតំបន់វាលទំនាបទន្លេគឺវឡុង។

រូបថត – ផានហ៊ឺវ

ជាក់​ស្តែង​បន្ត​ផ្សព្វផ្សាយអនុវត្តការណែនាំ​របស់​ ប្រ​ធានគណៈកម្មាធិការប្រជាជនខេត្ត ស្តីពី ការបង្កើន​ការ​អនុវត្តដំណោះស្រាយបង្ការ និងទប់​ទល់គ្រោះ​រាំង​ស្ងួត​ ខ្វះទឹក ជ្រាបជាតិប្រៃ បម្រើផលិតកម្មកសិកម្ម និង​ប្រើ​ប្រាស់​ក្នុងរដូវប្រាំង ឆ្នាំ២០២៣-២០២៤។ ផ្តោត​លើ​ការទប់ស្កាត់ទៅនឹងការជ្រាបជាតិប្រៃខ្ពស់​បំផុត​នៅ​ក្នុង​តំបន់វាលទំនាបទន្លេគឺវឡុង។ ទន្ទឹមនិងនោះ បណ្តា​មន្ទីរ ផ្នែក មូលដ្ឋាន និងអង្គភាពពាក់​ព័ន្ធមិន​ត្រូវ​មាន​​ការធ្វេសប្រហែស និងអត្តនោម័តិ ត្រូវរៀបចំ​តាម​ដាន​ស្ថានការណ៍ ឲ្យបានដិតដល់ និងបន្ត ផ្សព្វផ្សាយ​អនុវត្ត​វិធានការណ៍យ៉ាងម៉ឺងម៉ាត់ ខ្លាំងក្លា មាន​ប្រសិទ្ឋ​ភាព​ចំពោះវិធានការទប់ស្កាត់នឹងកំដៅក្តៅ រាំងស្ងួត ខ្វះ​ទឹក​ ជ្រាបជាតិប្រៃ យោងតាមសារទូរលេខ ផ្លូវការ​លេខ​ ០៤ សារទូរលេខ លេខ១៩  និងសារាចរ​ណែនាំ​លេខ​ ១១ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល។

ក្នុងនោះ ត្រូវបន្តរៀបចំពិនិត្យ និងក្តាប់ព័ត៌​មាន​ឲ្យ​បាន​ច្បាស់លាស់អំពីស្ថានភាពតំបន់នីមួយៗ ភូមិ​នី​មួយ​ៗ គ្រួសារនីមួយៗ នៅលើភូមិសាស្ត្រដែល​ប្រ​ឈម​​​នឹងការខ្វះទឹកប្រើប្រាស់ក្នុងគ្រួសារ ជា​ពិសេស​គឺ​គ្រួ​សារ​ដែលរស់នៅតំបន់ខ្ពស់ តំបន់ដាច់ស្រយាល ដែល​មិនទាន់មានប្រព័ន្ឋផ្គត់ផ្គង់ទឹក អាច​មានលទ្ធ​ភាព​ខ្វះ​​ទឹកប្រើប្រាស់ ដើម្បីមានផែនការជាក់​លាក់សម​ស្រប​ ដើម្បីធានាប្រភពទឹកប្រើប្រាសសម្រាប់ប្រជាជន និង​តាំងចិត្តមិនទុកឲ្យប្រជាជនខ្វះទឹកប្រើប្រាស់។

រៀបចំពិនិត្យឡើងវិញនូវប្រភពទឹកស្តុកនៅក្នុងភូមិ​សាស្ត្រ ដើម្បីមានផែនការ តុល្យភាព និងគ្រប់​គ្រង​ប្រ​ភព​ទឹកសាបសម្រាប់បម្រើការប្រើប្រាស់ប្រចាំថ្ងៃ និង​ផលិត​​កម្មស្របតាមលក្ខខណ្ឌ ធនធានទឹកជាក់ស្តែង​នៅ​ក្នុងមូលដ្ឋាននីមួយៗ ក្នុងករណីដែល​មិនអាច​បំ​ពេញតម្រូវការទឹកបានពេញលេញគឺត្រូវផ្តល់អាទិភាពឲ្យ​ប្រើប្រាស់ប្រភពទឹកសាប ដើម្បីផ្គត់ផ្គង់ទឹក​សម្រាប់​ប្រ​ជុំ​ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន និង​តម្រូវ​ការ​ចាំ​បាច់​ផ្សេងៗទៀត។

ត្រូវបែងចែកថវិកាមូលដ្ឋានដោយម្ចាស់ការ និង​កៀរ​គរប្រភពហិរញ្ញវត្ថុស្របច្បាប់ផ្សេងទៀត ដើម្បី​ផ្សព្វ​ផ្សាយ​ជាបន្ទាន់នូវវិធានការចាំបាច់នានា ស្រប​តាម​បទ​ប្ប​ញ្ញ​​ត្តិ និងស្ថានភាពជាក់លាក់របស់មូលដ្ឋាន ដើម្បី ធានាបាននូវទឹកសាបសម្រាប់បម្រើដល់ការប្រជុំជីវភាពរបស់ប្រជាជន៕

ប្រភព៖សារលិខិតរដ្ឋ លេខ ៤៤៤ /UBND-KTN ចុះថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤

ប្រែ៖ ណារីពៅ


មាតិកា

e937a815-8122-4f41-88d4-959232dc1a71

An Giang tập trung bảo đảm cấp nước sinh hoạt cho người dân trong các đợt xâm nhập mặn cao điểm tại Đồng bằng sông Cửu Long

/wps/wcm/connect/0c6bf344-d7ab-4b85-b451-6f14ff485ef4/Cong%2BTra%2BSu%2Bgiup%2Bdieu%2Btiet%2Bnguon%2Bnuoc%2Bvung%2BTu%2Bgiac%2BLong%2BXuyen.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-0c6bf344-d7ab-4b85-b451-6f14ff485ef4-oYNYaRk