សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ការផ្តល់គោពូជដល់គ្រួសារខ្មែរ ពីប្រភពគាំទ្ររបស់ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត វិនិយោគរួម អានត្រាកូ

ថ្ងៃបង្ហោះ 03/04/2024 |

ថ្ងៃទី ៣ មេសា គណៈកម្មាធិការប្រជាជនឃុំ លឿងភី (ស្រុក ទ្រីតូន) បានរៀបចំពិធីប្រគល់កូនគោចំនួន ៥ ក្បាល ពីគម្រោងចិញ្ចឹមគោរបស់ក្រុមហ៊ុន អានត្រាកូ ដល់គ្រួសារជនជាតិខ្មែរ ៣ គ្រួសារដែលមានស្ថានភាពលំបាក។ លោក កាវក្វាងលីម លេខាបក្ខភាគស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុក ទ្រីតូន បានអញ្ជើញចូលរួម។

នៅឆ្នាំ ២០២២ ក្រុមហ៊ុនអានត្រាកូ នឹងអនុវត្ត​គម្រោង​​ចិញ្ចឹមគោបន្តពូជនៅឃុំ លឿងភី។ គម្រោង​នេះ​បានផ្តល់គោមេ ២៦ ក្បាលដល់ ១៣ គ្រួសារក្រីក្រ បៀត​ក្រ ជួបការលំបាក ជនជាតិខ្មែរ ដែល​មាន​តម្លៃ​សរុប​ ៣៩០ លានដុង។ នៅឆ្នាំ ២០២៣ ក្រុមហ៊ុន​ក៏​បាន​​ជួយដល់ឃុំនូវគោឈ្មោលមួយក្បាល ដើម្បី​បង្កាត់​ពូជ​តាមបែបធម្មជាតិ និងទទួលបានលទ្ធផលខ្ពស់។

ក្រោយ​រយៈពេល​ជិត ២​ឆ្នាំ​ថែទាំ និង​ចិញ្ចឹម​គោ​មេ​​ ២៦​ក្បាល បង្កើត​បានកូន​គោ​ ១១​ក្បាល។ មាន​៥​គ្រួ​សារ​បានស្ម័គ្រ​ចិត្ត​ប្រគល់ឲ្យ​គណៈ​គ្រប់គ្រង​គម្រោង​ឃុំ នូវកូន​គោ​អាយុ​ពេញ ០៥​ក្បាល។ គណ​គ្រប់គ្រង​គម្រោង​ឃុំបានបន្តគាំទ្រដល់ ៣ គ្រួសារ​លំបាក​ផ្សេង​ទៀត​ ដើម្បីបន្តរក្សា និងបង្កើនដើមទុន រួមគ្នា​ទទួល​អត្ថ​ប្រ​យោជន៍ជារង្វង់មូល។

ក្រៅពីគម្រោងរបស់ក្រុមហ៊ុនអានត្រាកូ បច្ចុប្បន្ន​ឃុំ ​លឿងភី កំពុងអនុវត្តគម្រោងចិញ្ចឹម​គោរបស់​កម្មវិធី​គោល​ដៅជាតិកាត់បន្ថយភាពក្រីក្រដោយនិរន្តរភាព។ បណ្តា​គម្រោងនេះ បានបង្កើតនូវទំនុកចិត្ត និងការ​ចូល​រួម​​ជ្រោមជ្រែងយ៉ាងសកម្មរបស់ប្រជាជន បង្កើត​ជាឱ​កាស​​សម្រាប់គ្រួសារក្រីក្រមានការងារធ្វើ បង្កើន​ប្រាក់​ចំ​ណូល​ ស្ថិរភាពជីវភាព តាមរយៈនោះ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ ឈានឡើងចាកផុតពីភាពក្រីក្រដោយនិរន្តរភាព៕

ប្រែ៖ ណារីពៅ


មាតិកា

e8164b75-c6c4-4ab6-bb01-751d9ac812a4

Trao bò giống cho hộ Khmer từ nguồn hỗ trợ của Công ty TNHH Liên doanh Antraco

/wps/wcm/connect/53de0c23-0c96-4c0e-ae6e-8d2404d5a702/image025.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-53de0c23-0c96-4c0e-ae6e-8d2404d5a702-oXrKTwY