សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

លេខាបក្ខភាគស្រុក ចូវថាញ់ សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីខ្មែរនៅវត្ត សេរីមង្គលសាគរ ឃុំវិញថាញ់

ថ្ងៃបង្ហោះ 10/04/2024 |

នាព្រឹកថ្ងៃទី១០ ខែមេសា គណៈប្រតិភូបក្ខភាគស្រុក ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក ចូវថាញ់ ដឹកនាំដោយលោក ឡេភឿកយុង លេខាបក្ខភាគស្រុក ចូវថាញ់ បាន អញ្ជើញទៅជូនពរ បុណ្យចូលឆាំ្នថ្មីខ្មែរ និងប្រគេនទេយ្យទានដល់វត្តសិរីមង្គលសាគរ ឃុំវិញថាញ់។

នៅតាមវត្តនីមួយៗ លោក ឡេភឿកយុង លេខា​បក្ខ​ភាគ​ស្រុក ចូវថាញ់ ប្រធានគណប្រតិភូ បាន​អញ្ជើញ​ទៅ សួរសុខទុក្ខ និងជូនពរដល់ព្រះសង្ឃ តាអា​ចារ្យ​ និងបងប្អូនជនរួមជាតិខ្មែរទទួល​បុណ្យចូល​ឆ្នាំថ្មី​ប្រ​ពៃ​​ណីកក់ក្តៅ រីករាយនិងសុភមង្គល។ ទន្ទឹមនឹងនោះ សង្ឃឹម​ថា គ្រប់អង្គព្រះសង្ឃនឹងបន្តលើកតម្កើងតួនាទី​របស់​​ខ្លួនក្នុងការពង្រឹង និងកសាងធ្លុងមហាសាមគ្គី​ជន​ជាតិ​ ចលនា អប់រំបងប្អូនថែទាំផលិតកម្ម អភិវឌ្ឍន៍​សេដ្ឋ​កិច្ចសង្គមកិច្ច និងគោរពតាមគោលការណ៍ និង​គោល​​នយោបាយរបស់មូលដ្ឋានឲ្យបានល្អ។ ជា​ពិ​សេស​​រួម​ជាមួយ​មូលដ្ឋាន​កសាង​ឃុំ​ជនបទ​ថ្មី​គំរូ ​តាម​ផែន​ទី​បង្ហាញផ្លូវ។

តាងនាមសហគមន៍ជនជាតិខ្មែរ ព្រះតេជ​ព្រះ​គុណ​​ យ៉ាញ់ធីប អនុប្រធានគណៈ​ភិបាលកិច្ច​ព្រះពុទ្ឋ​សាស​នា​វៀតណាមខេត្តអានយ៉ាង ប្រធានគណៈ​កម្ម​ការ​​ព័ត៌មាន និងទូរគមនាគមន៍ ព្រះចៅអធិការវ​ត្តសិរី​បង្គល​សាគរ បានផ្ញើដីការថ្លែងអំណរគុណដល់ការ​យក​ចិត្ត​ទុកដាក់របស់គ្រប់ថ្នាក់ដឹកនាំបក្ខភាគស្រុក ក្រុម​ប្រឹក្សា​​ប្រជាជន គណកម្មាធិការប្រជាជននិងគណៈ​កម្មា​ធិការរណសិរ្សមាតុភូមិស្រុក ឃុំ និងបានបញ្ជាក់ថា ជន​រួម​ជាតិខ្មែរតែងតែជឿជាក់លើការដឹកនាំរបស់បក្ស និង​រដ្ឋ និងបន្តអនុវត្តបានល្អនូវគោលការណ៍របស់បក្ស និង​គោលនយោបាយរបស់រដ្ឋ។​ចូលរួមយ៉ាងសកម្មក្នុង​ចល​នាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិ កិច្ច​ចលនា​ប្រជាជនទាំងមូលកសាងជីវភាពវប្បធម៌ រួម​ចំ​ណែក​​កសាងមាតុភូមិ វិញថាញ់ ឲ្យកាន់តែសម្បូរ​សប្បាយ​ ស្រស់ស្អាត និងអារ្យធម៍៕

ប្រែ៖ ណារីពៅ


មាតិកា

e512e6cb-9ce2-4941-9389-df4a21aca03d

Bí thư Huyện uỷ Châu Thành thăm, chúc Tết Chôl Chnăm Thmây tại chùa Serey Meang Kol Sakor xã Vĩnh Thành

/wps/wcm/connect/516b2030-cb84-4e58-a7c9-c66df1505397/image077.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-516b2030-cb84-4e58-a7c9-c66df1505397-oXrVRDt