សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

សក្តានុពល និង កាលានុវត្តនភាព

ទិញបៀន៖ បូកសរុបស្ថានភាពអភិវឌ្ឍន៍ក្រុមសហការ និងសហករណ៍ផ្សារភ្ជាប់ជាមួយផលិតកម្ម និងលក់ចេញកសិផលក្នុងដំណាក់កាល ២០២០ - ២០២៣
17/08/2023

ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ គណៈកម្មាធិការប្រជាជនទីរួមខេត្ត ទិញបៀន បានរៀបចំសន្និបាតបូកសរុបការអភិវឌ្ឍន៍ក្រុមសហការ និងសហករណ៍ដែលផ្សារភ្ចាប់ជាមួយផលិតកម្ម និងលក់ចេញកសិផល ដំណាក់កាល ២០២០ - ២០២៣។លទ្ធផលផលិតកម្មកសិកម្មក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣។


ពិធីបំផុសចលនាប្រជាជនទាំងមូលចុះឈ្មោះ ចាប់ផ្តើមប្រើប្រាស់គណនីអត្តសញ្ញាណអេឡិចត្រូនិក
05/07/2023

ព្រឹកថ្ងៃទី៥ ខែកក្កដា ស្នងការដ្ឋាននគរបាលខេត្ត អានយ៉ាង សហការជាមួយសម្ព័ន្ឋយុវជនខេត្ត និងសហសមាគមនារីខេត្តបានរៀបចំពិធីបំផុសចលនាប្រជាជនទាំងមូលឲ្យចុះឈ្មោះ ចាប់ផ្តើមប្រើប្រាស់គណនីអត្តសញ្ញាណអេឡិចត្រូនិច។ អញ្ជើញចូលរួមមានលោកវរសេនីយ៍ឯក ត្រឹន វ៉ាន់គង់ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តរួមនិងតំណាងថ្នាក់ដឹកនាំមន្ទីរ គណ ផ្នែកអង្គភាពមហាជនថ្នាក់ខេត្ត គណៈកម្មាធិការប្រជាជនទីក្រុង ឡុងស្វ៊ៀន។ ថ្នាក់ដឹកនាំនគរបាលនៃអង្គភាពមួយចំនួន និងប្រធាននគរបាលទាំង ១១ ស្រុក ទីរួមខេត្ត ក្រុង។


ការរៀបចំផែនការនិងការអភិវឌ្ឍន៍ទីក្រុងប្រកបដោយចីរភាពនៅខេត្ត អានយ៉ាង ដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥
04/07/2023

នៅថ្ងៃទី ៣០ ខែមិថុនា គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការអនុវត្តដំណោះស្រាយលេខ ១៤៨/NQ-CP ចុះថ្ងៃទី ១១ វិច្ឆកា ២០២២ របស់រដ្ឋាភិបាល និងកម្មវិធីលេខ ១៥-CTr/TU ចុះថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ របស់បក្ខភាគខេត្តនៃកម្មវិធី សកម្មភាពរបស់គណៈកម្មាធិការបក្ខភាគខេត្តស្តីពីការរៀបចំផែនការ និងការកសាង, គ្រប់គ្រង និងអភិវឌ្ឍន៍ទីក្រុង នៃខេត្ត អានយ៉ាង ដោយចីរភាពដល់ឆ្នាំ ២០៣០ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។


ទីរួមខេត្ត ទិញបៀន រៀបចំវេទិកាកុមារឆ្នាំ ២០២៣
23/06/2023

ថ្ងៃទី ២៣ មិថុនា នៅអនុវិទ្យាល័យ ផាន បូយចូវ (ឃុំ វិញទ្រុង) គណៈកម្មាធិការប្រជាជនទីរួមខេត្ត ទិញបៀន បានរៀបចំវេទិកាកុមារឆ្នាំ ២០២៣ ដោយប្រធានបទ “កុមារនិយាយអំពីបញ្ហាទប់ស្កាត់អំពើហិង្សា ការរំលោភបំពាន ការលង់ទឹកចំពោះកុមារ និងសុវត្ថិភាពតាមបរិស្ថានបណ្តាញ”។


ផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ផលិតផលពីដើមត្នោតលើភូមិសាស្ត្រស្រុកទ្រីតូន
23/06/2023

នៅថ្ងៃទី ២២ មិថុនា លោកស្រីសាស្ត្រាចារ្យរង.បណ្ឌិត ង៉ោ ធី ភឿងឡាន សកលវិទ្យាធិការនៃសកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រទីក្រុងហូជីមិញបានដឹកនាំគណៈប្រតិភូមកធ្វើការជាមួយគណៈកម្មាធិការប្រជាជនស្រុក ទ្រីតូន អំពីការផ្សព្វផ្សាយគម្រោងគំរូសហការអភិវឌ្ឍន៍ផលិតផលពីដើមត្នោតលើភូមិសាស្ត្រស្រុក។លោក ត្រឹន មិញយ៉ាង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក បានទទួលជួប និងធ្វើការជាមួយគណៈប្រតិភូ។


ញ៉ឹនម៉ី ទទួលបានស្តង់ដារ “ឃុំជនបទថ្មី”
21/06/2023

ព្រឹកថ្ងៃទី ២០ មិថុនា គណៈកម្មាធិការប្រជាជនស្រុក ចើម៉ើយ បានរៀបចំពិធីប្រកាសសេចក្តីសម្រេចរបស់លោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ទទួលស្គាល់ឃុំ ញ៉ឹនម៉ី សម្រេចបានស្តង់ដារ “ឃុំជនបទថ្មី” ឆ្នាំ ២០២២។ នេះជាឃុំចុងក្រោយរបស់ ស្រុកបានទទួលស្គាល់ជាឃុំស្តង់ដារជនបទថ្មី និងរៀបចំពិធីប្រកាសលទ្ធផល ញ៉ាំងឲ្យចើម៉ើយមានឃុំជាសរុប ១៥/១៥ ទទួលបានស្តង់ដារជនបទថ្មី សម្រេចបានអត្រា ១០០%។


ចើម៉ើយបង្កើតនិងអភិវឌ្ឍន៍ផលិតផល OCOP កម្មវិធី
05/06/2023

កម្មវិធី OCOP (កម្មវិធីឃុំមួយផលិតផលមួយ) កំពុងជាគំនាស់មួយដើម្បីជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ជនបទ។ ពីកម្លាំងចលករនៃកម្មវិធីនេះ បណ្តាមូលដ្ឋាន ធុរកិច្ច សហករណ៍ និងគ្រួសារធុរកិច្ចនៅស្រុក ចើម៉ើយ បានធ្វើអាជីវកម្មយ៉ាងសកម្មនូវសក្តានុពល និងប្រៀបខ្លាំងរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍ពាណិជ្ជសញ្ញា បញ្ជាក់ពីគុណភាព និងជំហរប្រកួតប្រជែងសម្រាប់ផលិតផលមូលដ្ឋាន។


ប៊ិញឡុង ម្រេចបានស្តង់ដារ “ឃុំជនបទថ្មី”
29/05/2023

រសៀសថ្ងៃ ២៦ ឧសភា គណកម្មាធិការប្រជាជនស្រុកចូវភូ (ខេត្តអានយ៉ាង)បានរៀបចំពិធីប្រកាសសេចក្តីសម្រេចរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ទទួលស្គាល់ឃុំ ប៊ិញឡុង សម្រេចបានស្តង់ដារ “ឃុំជនបទថ្មី” ឆ្នាំ ២០២២។លោក ង្វៀនតៀកហុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត អានយ៉ាង។លោក ត្រឹនអាញ់ធឺ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង។ ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្តអញ្ជើញចូលរួមក្នុងពិធី។


ស្រុកចូវភូ រៀបចំសម័យប្រតិបត្តិការការងារឆាំ្ន ២០២៣
29/05/2023

នៅថ្ងៃ ២៨ ឧសភា នៅវិទ្យាល័យ ត្រឹនវ៉ាន់ថាញ់ គណៈកម្មាធិការប្រជាជនស្រុក ចូវភូ សហការជាមួយមជ្ឈមណ្ឌលសេវាកម្មការងារធ្វើខេត្ត អានយ៉ាង រៀបចំសម័យប្រតិបត្តិការការងារឆ្នាំ ២០២៣។លោក ផាមសឺន អនុប្រធានមន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត អានយ៉ាង។លោក ផាមវ៉ាន់ភឿក ប្រធានមជ្ឈមណ្ឌលសេវាកម្មការងារធ្វើអានយ៉ាង។លោកស្រី ឡេធីហាយអូវ អនុប្រធានក្រុមប្រឹក្សាប្រជាជនស្រុក ចូវភូ។ លោក ង្វៀនវ៉ាន់បេតាម អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ចូវភូ បានអញ្ជើញចូលរួម។


អានយ៉ាងមានផលិតផលចំនួន ៨៨ ទទួលបានវិញ្ញាបនបត្រ "ផលិតផល OCOP"ពីផ្កាយ ៣ឡើងទៅ
29/05/2023

យោងតាមមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត អមកទល់នឹងនយ៉ាង គិតមកទល់ពេលនេះ ខេត្តអានយ៉ាងមានផលិតផលចំនួន ៨៨ទទួលបានវិញ្ញាបនបត្រ "ផលិតផល OCOP" ចាប់ពីផ្កាយ៣ ឡើងទៅនៅ ១១ស្រុក ទីរួមខេត្ត ក្រុង។ ក្នុងនោះមានផលិតផលចំនួន ២ទទួលបានផ្កាយ៥ ថ្នាក់ជាតិ ផលិតផលចំនួន ១៦ ទទួលបានផ្កាយ៤ និងផលិតផលចំនួន ៧០ទទួលបានផ្កាយ៣។