សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

អានយ៉ាងខិតខំកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដល់កម្រិតទាបបំផុត។

ថ្ងៃបង្ហោះ 26/05/2023 |

ព្រឹកថ្ងៃទី ២៦ ឧសភា លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អនុប្រធានគណៈប្រចាំការ នៃគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ខេត្ត អានយ៉ាង បានអញ្ជើញជាអធិបតីភាពសន្និបាតបូកសរុបការងារធានាសុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់ក្នុងរយៈពេល ៦ ខែដើមឆ្នាំ និងផ្សព្វផ្សាយទិសដៅ ភារកិច្ច ៦ខែចុងឆ្នាំ ២០២៣ ។

ទិដ្ឋភាពសន្និបាត

ប្រតិភូចូលរួមសន្និបាត

ប្រតិភូថ្លែងបទអន្តរាគមន៍ក្នុងសន្និបាត

លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ខេត្ត អនុប្រធានគណៈប្រចាំ​ការនៃ​គណៈ​កម្មា​ធិការ​សុវត្ថិភាពចរាចរណ៍ខេត្ត អានយ៉ាង​ថ្លែង​មតិ​បញ្ចប់​សន្និបាត

ថ្លែងមតិណែនាំសន្និបាត លោក ឡេ វ៉ាន់ភឿក អនុ​​ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អនុប្រ​ធាន​គ​ណៈប្រចាំការនៃគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ខេត្ត​ អានយ៉ាង តម្រូវថា៖ ចាប់តាំងពីពេលនេះ ដល់​ដំ​ណាច់​ឆ្នាំ ២០២៣ ស្ថាប័ន អង្គភាព និងមូលដ្ឋាន​ត្រូវ​ផ្តោត​​លើការផ្សព្វផ្សាយ និងអនុវត្តប្រកប​ដោយប្រសិទ្ធ​ភាព​នូវឯកសារណែនាំរបស់មជ្ឈិមនិងខេត្ត ស្តី​ពីការ​ធា​នា​​​សុវត្ថិភាព និងសណ្តាប់ធ្នាប់ចរាចរណ៍។ គណៈ​កម្ម​ការ​​សុវត្ថិភាពចរាចរណ៍ខេត្ត បន្តធ្វើជាអធិបតីភាព និង​ស​ហ​ការជាមួយស្ថាប័នសមាជិក បង្កើតផែនការ និង​រៀប​​​ចំអនុវត្តសកម្មភាពឃោសនា អំពី​ធានា​សណ្តាប់​ធ្នាប់​ និងសុវត្ថិភាពចរាចរណ៍ ច្បាមជាប់ប្រធានបទ ឆ្នាំ​សុ​វ​ត្ថិភាពចរាចរណ៍ ២០២៣ “គោរពច្បាប់ដើម្បីបង្កើត​វប្ប​ធម៌​ចរាចរណ៍​ប្រកបដោយ​សុវត្ថិភាព”។ជាពិសេស​បង្កើន​​អនុវត្ត​វិធានការ​ផ្សព្វផ្សាយ និង​អប់រំ​ចំណេះដឹង​អំ​ពី​​សុវត្ថិភាព​ចរាចរណ៍​ដល់​សិស្សានុសិស្ស។ ទន្ទឹម​នឹង​នោះ​ តាមដាន រម្លឹកដល់ស្ថាបន អង្គភាព និងមូលដ្ឋាន ក្នុង​ការបំពេញភារកិច្ចធានាសណ្តាប់ធ្នាប់ និង​សុវត្ថិ​ភាព​ចរា​ចរណ៍ ដើម្បីវាយតម្លៃហេតុផល បញ្ហាស្ថិតស្ថេរ នៅ​មានកំហិត និងលើកឡើងដំណោះស្រាយ ដើម្បីកាត់​បន្ថយ​គ្រោះថ្នាក់ចរាចរណ៍។

មន្ទីរគនាគម​ន៍​ដឹក​ជញ្ជូន​បង្កើនការងារគ្រប់គ្រង និងឃ្លាំមើលសកម្មភាពដឹកជញ្ជូនរបស់អង្គភាពអាជីវកម្ម​ដឹកជញ្ជូនលើភូមិសាស្ត្រខេត្ត។ មានផែន​ការ​គ្រប់​គ្រង​ កែតម្រូវ និងដោះស្រាយយ៉ាងតឹងរ៉ឹង​តាមរយៈ​ឧ​ប​ករណ៍ឃ្លាំមើលរដ្ឋបាលលើមធ្យោបាយដឹកជញ្ជូន។ត្រួត​ពិនិត្យ និងដោះស្រាយការរំលោភបំពានចំពោះ​អង្គ​ការ​​អាជីវកម្មដឹកជញ្ជូន និងសេវាកម្មគាំទ្រដឹកជញ្ជូន។ ធ្វើ​ល្អការងារគ្រប់គ្រង និងថែទាំហេដ្ឋារចនាសម្ព័ន្ធ​ច​រា​ច​រ​ណ៍​ផ្លូវគោក។បង្កើនសហការជាមួយអាជ្ញាធរមូលដ្ឋាន និង​អង្គភាពសមត្ថកិច្ច ប្តេជ្ញា​ដោះស្រាយយ៉ាងម៉ឺងម៉ាត់​លើ​​ទង្វើរំលោភបំពានរបៀងសុវត្ថិភាពផ្លូវគោក និងផ្លូវ​ទឹក​​ក្នុងប្រទេស។

ស្នងការដ្ឋាននគរបាល​ខេត្ត​ផ្សព្វផ្សាយអនុវត្ត​ចំ​ណុច​​​​​​កំពូលក្នុងការ​ធានា​សណ្តាប់ធ្នាប់សុវត្ថិភាព​ចរា​ច​រ​ណ៍​ ​ ក្នុង​​ឱកាស​បុណ្យ​ទាននិង​បុណ្យ​ចូលឆ្នាំថ្មី​ប្រ​ពៃ​ណី​​​វៀតណាម។ ចាត់វិធានការ​បែងចែក​លំហូរ​ចរា​ច​រ​ណ៍​ ធានា​សុវត្ថិភាព​ចរាចរណ៍​រលូន​។ បង្កើនការ​ល្បាត ត្រួត​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​តឹងរ៉ឹង​នូវ​ទង្វើ​ល្មើស​ច្បាប់​ស្តីពី​សណ្តាប់ធ្នាប់និង​សុវត្ថិភាពចរាចរណ៍​។ ក្នុង​នោះ​ ផ្តោតលើការដោះស្រាយ​ទង្វើរំលោភ​បំពាន​បទ​ប្បញ្ញត្តិ​កម្រិតជាតិអាកុល គ្រឿងញៀន បើក​បរ​លើស​ល្បឿន​កំណត់ ដឹកមនុស្សលើសចំនួនកំណត់ និងដឹក​ទំ​និញ​​លើសទម្ងន់កំណត់។ល។

ថ្នាក់​ដឹកនាំ ប្រធានបណ្តាស្ថាបន អង្គភាព និង​មូល​ដ្ឋានលើភូមិសាស្ត្រខេត្ត ត្រូវតែក្រើនរំលឹកជាប្រចាំដល់កម្មាភិបាល អ្នករដ្ឋការ បុគ្គ​លិក និងពលករក្នុងស្ថាបននិងអង្គភាពនានា ឲ្យ​គំរូ​ក្នុង​ការអនុវត្តម៉ឹងមាត់បទបញ្ញតិ ស្តីពីច្បាប់​ចរាច​រណ៍​ផ្លូវ​គោក​  ជាពិសេស “បើពិសារគ្រឿងស្រវឹង-សូមកុំ​បើក​បរ​​”​។​ល។ដោយក្នុងគោលបំណងខិតខំប្រឹង​ប្រែងកាត់​បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្រិតទាបបំផុតក្នុងភូមិសាស្ត្រ​៕

ប្រែ៖ ណារីពៅ


មាតិកា

740d3a9e-b49d-4a3e-b1cb-c46fa33604fd

An Giang nỗ lực kéo giảm tai nạn giao thông đến mức thấp nhất

/wps/wcm/connect/c0252e78-11a1-42e1-b024-04ec6fc36f8a/DSC_3477.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-c0252e78-11a1-42e1-b024-04ec6fc36f8a-oxHFbSB