សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ប្រកាសលទ្ធផលសន្ទស្សន៍ PCI និង DDCI របស់ខេត្ត អានយ៉ាង ឆ្នាំ ២០២៣

ថ្ងៃបង្ហោះ 19/06/2024 |

នៅរសៀលថ្ងៃទី ១៩ មិថុនា គណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានរៀបចំសន្និបាតប្រកាសលទ្ធផលសន្ទស្សន៍ប្រកួតប្រជែងថ្នាក់ខេត្ត (PCI) ដែលជាសំណុំសូចនាករដើម្បីវាយតម្លៃសមត្ថភាពប្រតិបត្តិនៅកម្រិតមន្ទីរ គណ ផ្នែក និងមូលដ្ឋានក្នុងខេត្ត (DDCI) ក្នុងឆ្នាំ ២០២៣ ដើម្បីវិភាគ និងវាយតម្លៃស៊ីជម្រៅលើលទ្ធផលនៃសូចនាករ ស្នើ ផ្សព្វផ្សាយ អនុវត្តភារកិច្ច និងដំណោះស្រាយសំខាន់ៗ ដើម្បីបន្តកែលម្អបរិយាកាសអាជីវកម្ម លើកកម្ពស់សន្ទស្សន៍សមត្ថភាពប្រកួតប្រជែងរបស់ខេត្ត និងគាំទ្រសម្រាប់ការអភិវឌ្ឍន៍ធុរកិច្ច។ លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តងានយ៉ាង និងលោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញចូលរួមសន្និបាត។

ប្រតិភូចូលរួមសន្និបាត

លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិ​ការ​ប្រជាជនខេត្តអានយ៉ាង ថ្លែងមតិក្នុងសន្និបាត

គណៈប្រតិភូថ្លែងមតិក្នុងសន្និបាត

ឆ្នាំ ២០២៣ សន្ទស្សន៍ PCI របស់ខេត្តអានយ៉ាង​​​ ស្ថិតនៅក្រៅក្រុមកំពូល ៣០ នៅក្នុងប្រទេសទាំង​​​​មូល។ ក្នុងចំណោមសន្ទស្សន៍សមាសភាគទាំង ១០​​ របស់ PCI អានយ៉ាង ក្នុងឆ្នាំ ២០២៣ មានសន្ទស្សន៍​​​​​​ចំនួន ៦ កើនឡើងនិងចំនួន ៤ ថយចុះបើ​​ធៀបនឹង​​​ឆ្នាំ ២០២២។ ជាក់ស្តែង សន្ទស្សន៍ចំនួន ៦ កើនឡើង​​រួមមាន៖ សិទ្ធិទទួលបានដីធ្លី ចំណាយលើពេលវេ​លា​​ ការប្រកួតប្រជែងដោយយុត្តិធម៌ ថាមវន្តរបស់រដ្ឋាភិបាល​ខេត្ត បណ្តុះបណ្តាលការងារ ស្ថាប័នច្បាប់ និងសន្តិ​សុខសណ្តាប់ធ្នាប់។ រីឯសន្ទស្សន៍ចំនួន ៤ ដែលថយ​ចុះ រួមមាន៖ ការចូលទីផ្សារ តម្លាភាព ការចំ​ណាយ​ក្រៅផ្លូវការ គោលនយោបាយគាំទ្រធុរកិច្ច។

សម្រាប់សន្ទស្សន៍ DDCI ឆ្នាំ ២០២៣ តាមរយៈ​លទ្ធផលវាយតម្លៃសមត្ថភាពប្រកួតប្រជែងរបស់ មន្ទីរ​ គណ ផ្នែកចំនួន ២០ និងស្រុក ទីរួមខេត្ត ក្រុងចំនួន ១១ របស់ខេត្តសឲ្យឃើញថាផ្នែក និងវិស័យ​សំ​ខាន់​ៗមួយចំនួនរបស់ខេត្ត មានផលប៉ះពាល់ដោយផ្ទាល់​​ទៅលើការវិនិយោគ ផលិតកម្មអាជីវកម្មមិនត្រូវបានវាយ​តម្លៃខ្ពស់ដោយ​​សហគមន៍ធុរកិច្ច​ចំពោះគុណភាពប្រតិបត្តិការសេដ្ឋកិច្ច​។

លោក ឡេវ៉ានភឿក អនុប្រធានគណៈកម្មាធិការប្រជាជន​ខេត្ត អានយ៉ាង ថ្លែងមតិក្នុងសន្និបាត

ថ្លែងមតិណែនាំសន្និបាត លោក ឡេវ៉ាន់ភឿក អ​នុ​​ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសង្កត់​ធ្ងន់ថា ដើម្បីអនុវត្តការងារកែលម្អបរិយាកាសធុរកិច្ច​ ​ លើកកម្ពស់សមត្ថភាពប្រកួតប្រជែង ជំរុញខ្លាំងការ​ទំនាក់ទំនងវិនិយោគ និងជួយឧបត្ថម្ភធុរកិច្ចនាពេលខាង​មុខឲ្យមានប្រសិទ្ធ​ បណ្តាមន្ទីរ គណ ផ្នែកនិងមូលដ្ឋាន​របស់ខេត្តត្រូវយកចិត្តទុកដាក់តាមដានយ៉ាងជិតស្និទ្ធ​ និងផ្សព្វផ្សាយអនុវត្តឲ្យបានប្រសិទ្ធភាព នូវការណែ​នាំប្រតិបត្តិការរបស់រដ្ឋាភិបាល បក្ខភាគខេត្ត និងគណៈ​កម្មាធិការប្រជាជនខេត្ត ស្តីពីការកែលម្អបរិយា​កាស​អា​ជីវកម្ម លើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់​ថ្នាក់ខេត្ត និងបណ្តាភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​កិច្ច។ យោងតាមនោះ ចាំបាច់ត្រូវតែបង្កើនកិច្ចសន្ទនា​ជាមួយធុរកិច្ច ទៅតាមផ្នែក វិស័យ និងមូលដ្ឋានដែល​ទទួលបន្ទុក។ ដោះស្រាយការលំបាក និងបញ្ហាទាក់​ទិនរបស់ធុរកិច្ចបានទាន់ពេលវេលា និងប្រមានប្រ​សិទ្ធ​ភាព ជាពិសេសគឺបណ្តាធុរកិច្ចតូច និងមធ្យម។

ចំពោះប្រធានមន្ទីរ គណៈ ផ្នែកខេត្ត និងប្រធានគណៈ​កម្មាធិការប្រជាជននៅតាមស្រុក ទីរួមខេត្ត ក្រុង ត្រូវ​បន្តស្វែងយល់ឲ្យបានហ្មត់ចត់ និងអនុវត្តសារលិខិតរដ្ឋ​លេខ ៤៣៦/UBND-TH ចុះថ្ងៃ​ទី ២១ ខែមេសា ឆ្នាំ ២០​២៣ របស់គណៈកម្មាធិការប្រជាជនខេត្តផ្សព្វ​ផ្សាយ​​ជាសាធារណៈសារទូរលេខ ២៨០/CD-TTg របស់​នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ស្តីពីការកែតម្រូវ និងបង្កើន​ភារទទួលខុសត្រូវក្នុងការដោះស្រាយការងាររបស់​ក្រសួង ស្ថាប័ន និងមូលដ្ឋាន។ ចាំបាច់ត្រូវតែបង្កើន​ទំនួលខុសត្រូវក្នុងការងារណែនាំ ប្រតិបត្តិការ ត្រួត​ពិនិត្យ និងត្រួតពិនិត្យការអនុវត្តការងារ មុខងារសាធារណៈ ពិន័យ វិន័យរដ្ឋបាលក្នុងវិសាលភាពគ្រប់គ្រងរដ្ឋ​ដែលបានចាត់តាំង មិនទុកឲ្យកើតមានស្ថានភាពកម្មា​ភិបាល រដ្ឋការ និងបុគ្គលិកនិយោជិតស្ថិតក្រោមការគ្រប់​គ្រងទង្វើរំខាន បង្កបញ្ហាដល់ប្រជាជន និងធុរកិច្ច។

លោក ឡេវ៉ាន់ភឿក បានកត់សម្គាល់ថា បណ្តាមន្ទីរ ​ផ្នែក និងមូលដ្ឋានគួរតែជំរុញខ្លាំង និងពង្រីកជាងទៀត​ប្រសិទ្ធភាពគេហទំព័រព័ត៌មានអេឡិចត្រូនិករបស់ខេត្ត​ អានយ៉ាង ទំព័រព័ត៌មានរបស់បណ្តាមន្ទីរ ផ្នែក និងមូល​ដ្ឋាន។ទន្ទឹមនឹងនោះ ពិនិត្យឡើងវិញ និងវិភាគឲ្យបានហ្មត់ចត់នូវសន្ទស្សន៍សមាសភាគដែលខ្លួនទទួលបន្ទុក​ ជាពិសេសគឺសន្ទស្សន៍ដែលមានពិន្ទុធ្លាក់ចុះ ដើ​ម្បី​​មានផែនការ និងដំណោះស្រាយសមស្របសម្រាប់កែលម្អរឹងមាំ និងកែលម្អគុណភាពសន្ទស្សន៍សមាសភាគ​នានា។ ក្រៅពីនេះ លើមូលដ្ឋានលទ្ឋផលវាយតម្លៃសមត្ថ​ភាពប្រកួតប្រជែងនៅថ្នាក់មន្ទីរ គណ ផ្នែកនិងមូល​ដ្ឋានក្នុងឆ្នាំ ២០២៣ ប្រធានមន្ទីរ គណ ផ្នែក មូលដ្ឋានដែលមានពិន្ទុទាប ថ្នាក់ទាបត្រូវតែពិចារណា និង​វាយ​តម្លៃឡើងវិញនូវវិធីសាស្ត្រប្រតិបត្តិការ ដើម្បីកែសម្រួល​ឲ្យបានត្រឹមត្រូវ៕ 

ប្រែ៖ ណារីពៅ


2fef9abe-4951-4de9-859f-e9695264d3ae

Công bố kết quả Chỉ số PCI, DDCI tỉnh An Giang năm 2023

/wps/wcm/connect/8e1794af-8898-4c7d-85bb-d75ff784063a/DSC_7604.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-8e1794af-8898-4c7d-85bb-d75ff784063a-p1eCLdm