សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

គោលនយោបាយឧបត្ថម្ភបងប្អូនជនជាតិ

ជូនកង់ដល់សិស្សក្រ ជនជាតិនៅតំបន់ព្រំដែន ទិញបៀន ដើម្បីបន្តការទៅសាលា
23/08/2023

នៅថ្ងៃទី ២៤ សីហា វត្ត ប្រឡាយមាស (សង្កាត់ នុយវ៉យ ទីរួមខេត្តទិនបៀន) ទើបតែបានរៀបចំផ្តល់កង់ដល់សិស្សក្រដែលជម្នះការលំបាក និងសិក្សាល្អនៅសង្កាត់នុយវ៉យ។


កងទ័ពការពារព្រំដែនខេត្ត អានយ៉ាង ជូនអំណោយដល់ជនរួមជាតិខ្មែរមានស្ថានភាពលំបាក
22/08/2023

ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែសីហា ប៉ុស្តិ៍ការពារព្រំដែន ញ៉ឹនហ៊ឹង សហការជាមួយអ្នកសប្បុរសធម៏នៅសង្កាត់អានភូ ទីរួមខេត្ត ទិញបៀន ខេត្ត អានយ៉ាង រៀបចំឃោសនាច្បាប់ការពារព្រំដែនវៀតណាមឆ្នាំ ២០២០ និងលិខិតបទដ្ឋានគិតយុត្តស្តីពីព្រំដែនជាតិ ទន្ទឹមនឹងនោះក៏ផ្តល់អំណោយដល់ សហគមន៍ជនជាតិខ្មែរដែលមានស្ថានភាពលំបាកលើភូមិសាស្ត្រ។


ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ជនជាតិភាគតិច
10/08/2023

អានយ៉ាងជាខេត្តព្រំដែន មានប្រជាសាស្ត្រសរុបជិត ១.៩១៣ លាននាក់ក្នុងចំណោមគ្រួសារ ៥៤៣.៧៦៤នាក់។ ក្នុងនោះ ជនជាតិគិន មានភាគច្រើន (១.៨១៥.៧១២នាក់ ស្មើ ៩៥,១៥%) ជនជាតិខ្មែរ (៧៥.៨៧៨នាក់ ស្មើ ៣,៩៨%) ជនជាតិចាម (១១.១៧១នាក់ ស្មើ ០,៥៩%) ជនជាតិចិន (៥.២៣៣នាក់ ស្មើ ០,២៧%) នៅសល់គឺជាជនជាតិភាគតិចផ្សេងទៀតដែលរស់នៅរាយប៉ាយក្នុងភូមិសាស្ត្រ។ជនជាតិខ្មែររស់នៅច្រើនបំផុតនៅស្រុកតំបន់ភ្នំចំនួនពីរគឺទ្រីតូន និងទិញបៀន (ជាង ៨០.០០០នាក់) មួយចំនួនតិចរស់នៅស្រុកមួយចំនួនដូចជា ចូវថាញ់ ថ្វយសឺន និងចូវភូ។


បទប្បញ្ញត្តិស្តីពីកម្រិតចំណាយឧបត្ថម្ភប្រជាជនចូលរួមសិក្សាអក្ខរកម្មនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០
25/07/2023

អនុវត្តបទប្បញ្ញត្តិស្តីពីកម្រិតចំណាយ ឧបត្ថម្ភប្រជាជនចូលរួមសិក្សាអក្ខរកម្មនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ដំណាក់កាលទី ១៖ ចាប់ពីឆាំ្ន ២០២១ ដល់ ២០២៥ លើភូមិសាស្ត្រខេត្ត អានយ៉ាង យោងតាមសេចក្តីសម្រេចចិត្តលេខ ១៦/២០២៣/NQ-HDND ចុះថ្ងៃទី ១៣/កក្កដា/២០២៣ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត។


ហ្វឹកហាត់លើកកម្ពស់សមត្ថភាពកម្មាភិបាលនារីនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំអំពីកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ
28/06/2023

ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣នៅខេត្ត អានយ៉ាង មជ្ឈិមសមាគមនារីវៀតណាម សហការជាមួយសមាគមនារីខេត្តរៀបចំហ្វឹកហាត់ “លើកកម្ពស់សមត្ថភាពកម្មាភិបាលនារីនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំផ្សព្វផ្សាយអនុវត្តគម្រោងទី៨ ស្តីពីកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ”។


ទិញបៀន៖ ប្រលងទស្សនីយភាពរបាំប្រពៃណីខ្មែរដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៣
17/04/2023

យប់ថ្ងៃទី ១៤ មេសា នៅវត្តត្រាស់ សង្កាត់ អានភូ ទីរួមខេត្តទិញបៀនបានប្រារពឡើងការប្រលងទស្សនីយភាពរបាំប្រពៃណីខ្មែរ ដើម្បីស្វាគមន៍ពិធីបុណ្យចូលឆាំ្នថ្មី ឆ្នាំ ២០២៣។ អញ្ជើញចូលរួមមានព្រះតេជព្រះគុណ ចៅកាក់ អនុប្រធានគណអភិបាលសមាគមពុទ្ឋសាសនាវៀតណាមខេត្ត អានយ៉ាង - ព្រះចៅអធិការវត្ត ប្រឡាយមាស ឃុំនុយវ៉យ ទីរួមខេត្តទិញបៀន។


អាហារូបករណ៍ Vu A Dinh សម្រាប់សិស្សជនជាតិភាគតិចនៅតំបន់ព្រំដែន អានយ៉ាង
14/04/2023

ព្រឹកថ្ងៃ ១៤ មេសា នៅទីរួមខេត្តព្រំដែន ទិញបៀន មូលនិធិអាហារូបករណ៍ Vu A Dinh។ ក្លឹប “ដើម្បីក្តីស្រលាញ់ ហ្វាងសា - ទ្រឿងសា” សហការជាមួយសម្ព័ន្ធយុវជនខេត្ត មន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត អានយ៉ាង និងគណៈកម្មាធិការប្រជាជនទីរួមខេត្ត ទិញបៀន ខេត្តអានយ៉ាង បានរៀបចំពិធីផ្តល់អាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២១-២០២៣ ដល់សិស្សានុសិស្ស ជនជាតិភាគតិចក្នុងស្ថានភាពលំបាក សិស្សដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវិដ្ឋ ១៩ លើភូមិសាស្ត្រ អានយ៉ាង។


គណកម្មាធិការរណសិរ្សទីរួមខេត្តទិញបៀន ប្រគល់អំណោយឲ្យបងប្អូនក្រខេត្តតាកែវ ព្រះរាជាណាចក្រកម្ពុជា។
13/04/2023

ព្រឹកថ្ងៃទី ១៣ មេសា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីរួមខេត្តទិញបៀន បានប្រគល់អំណោយចំនួន ២០០ ចំណែកដល់បងប្អូនក្រនៅឃុំ អង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ ព្រះរាជាណាចក្រកម្ពុជា។


បក្ខភាគទីរួមខេត្តទិញបៀន ជំនួបកម្មាភិបាល គណៈដឹកនាំ ស្នូល អ្នកមានកេត្យានុភាពជនរួមជាតិខ្មែរ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី
12/04/2023

ល្ងាចថ្ងៃ ១១ មេសា, អនុលេខាបក្ខភាគទីរួមខេត្តទិញ បៀន លោកប៊ួយធៀនតឹម រួមនឹងប្រធានគណៈកម្មាធិការប្រ ជាជនទីរួមខេត្តទិញបៀន លោកផាមថាញ់ញឹន បានដឹកនាំ ពិធីជំនួបកម្មាភិបាល គណៈដឹកនាំស្នូល អ្នកមានកេត្យានុភាពជាជនរួមជាតិភាគតិចខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។


បើកឆាកពិធីបុណ្យវប្បធម៌ កីឡា និងទេសចរណ៏ជនរួមជាតិ ខ្មែរខេត្តអាននយ៉ាង លើកទី ១៣
12/04/2023

ក្នុងឱកាសអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៃជនរួម ជាតិខ្មែរឆ្នាំ ២០២៣, កាលពីយប់ថ្ងៃ ១១ មេសា, នៅវត្តការី សោឃំថ្មី (វត្តថ្មី), ទីរួមខេត្តទិញបៀន បានបើកឆាកពិធីបុណ្យ វប្បធម៌ កីឡា និងទេសចរណ៏ជនរួមជាតិខ្មែរខេត្តអានយ៉ាង លើកទី ១៣ ឆ្នាំ ២០២៣ ជាមួយប្រធានបទ “ជនរួមជាតិខ្មែរ ខេត្តអានយ៉ាងសាមគ្គី ពួតដៃកសាងភូមិស្រុកមានបាន”។