នៅថ្ងៃទី ២៥ ឧសភា មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគ អានយ៉ាង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍ដំណើរការអនុវត្តសំណង់សម្រស់ភូមិបែ ពាម៣ នៃទន្លេចូវដុក។
ប្រតិភូចូលរួមកិច្ចប្រជុំ
អញ្ជើញចូលរួមមានតំណាងថ្នាក់ដឹកនាំស្រុក អានភូ និងទីរួមស្រុក ដាភឿក។ ប្រធានអនុសង្កាត់ ភូមិស្ថិតក្នុងតំបន់ផ្សព្វផ្សាយគម្រោង និងក្រុមគ្រួសារប្រជាជនស្ថិតក្នុងតំបន់ផ្សព្វផ្សាយគម្រោងភូមិបែ។ ក្រុមហ៊ុនភាគហ៊ុនពាណិជ្ជកម្មទេសចរណ៍ Alden។ គ្រួសារអាជីវកម្ម Basa Tour រួមជាមួយអង្គភាពគ្រប់គ្រង និងប្រឹក្សាគម្រោង។
លោក ឡេ ទ្រុងហ៊ៀវ ប្រធានមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងវិនិយោគអានយ៉ាង ថ្លែងមតិក្នុងកិច្ចប្រជុំ
មកទល់តំណាក់កាលពេលនេះ មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគខេត្តអានយ៉ាង បានដាក់បង្ហាញឯកសារផែនការជ្រើសរើសអ្នកម៉ៅការរួចរាល់អស់ហើយ ហើយត្រៀមរៀបចំដេញថ្លៃជ្រើសរើសអង្គភាពស្ថាបនា ដំណើរការលាបពណ៌បែចំនួន ១៦៥ខ្នង យោងតាមផែនការ គឺលាបពណ៌ទៅតាមបណ្តុំ ប្របតាមបណ្តាយផ្លូវពីច្រាំងទន្លេទៅក្នុងទន្លេ ពណ៌ដែលត្រូវបានជ្រើសរើសគឺមាន៖ ក្រហម លឿង លឿងទុំ បៃតង ខៀវ ស្វាយ។
លោក ឡេ ទ្រុងហ៊ៀវ ប្រធានមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងវិនិយោគអានយ៉ាង មានប្រសាសន៍ថា៖បន្ទាប់ពីលាបពណ៌ផ្នែកបែនៅតំបន់នេះរួច (ជាក់ស្តែងគឺភូមិ ភឿកថ និងភូមិ ហាបាវ២ ដែលជាកន្លែងសាកល្បងដំបូងគេបង្អស់នៃគម្រោង) នឹងបង្កើតចេញជាបំណះពណ៌តភ្ជាប់គ្នាដ៏ស្រស់ឆើតឆាយមួយ យ៉ាងត្រជាក់ភ្នែក រួមជាមួយនឹងសេវាកម្មទេសចរណ៍ដែលមានស្រាប់មួយចំនួននៅទីនេះ នឹងទាក់ទាញភ្ញៀវទេសចរមកទីនេះដើម្បីទទួលយកបទពិសោធន៍ និងទស្សនាទេសចរណ៍។ល។ក្នុងនោះ តម្រង់ទិសយុទ្ធសាស្ត្រដើម្បីរក្សាភ្ញៀវទេសចរ ជាពិសេសនៅពេលយប់ ជាមួយនឹងបែបផែនដំឡើងអំពូល LED ពេលនេះពណ៌នៃអំពូល LED នឹងមានពណ៌ដូចគ្នាជាមួយពណ៌បែ។ ពន្លឺភ្លើងនឹងធ្វើឲ្យភូមិបែកាន់តែមានភាពលេចធ្លោនៅពេលយប់ លើសពីនេះទៀតនៅពេលដែលផ្ទៃទឹកឆ្លុះបញ្ចាំង នឹងបង្កើតជាតំបន់ចម្រុះពណ៌ដ៏ស្រស់ស្អាតមួយនៅពេលយប់ កាន់តែបង្កើនភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ តាមរយៈនោះ ជំរុញអភិវឌ្ឍន៍ទេសចរណ៍ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ប្រជាជននិង សម្រាប់មូលដ្ឋាននៅទីនេះ។
ក្រៅពីនេះ លោក ឡេ ទ្រុងហ៊ៀវ ក៏បានលើកឡើងពីបញ្ហាមួយចំនួនដែលអាចនឹងកើតមានឡើងនៅពេលដែលដំណើរការផ្សព្វផ្សាយអនុវត្តគម្រោង ដូចជា៖ កត្តាប៉ះពាល់ដល់បរិស្ថានទឹកនៅពេលដែលធ្វើអាជីវកម្មសេវាកម្មទេសចរណ៍នៅទីនេះ។ទូកតូចៗរបស់ប្រជាជនមានតម្រូវការធ្វើទេសចរណ៍អាចនឹងមិនត្រូវបានចុះបញ្ជីនិងត្រួតពិនិត្យទៅតាមបទប្បញ្ញតិ។បែត្រីស្ថិតក្នុងគម្រោង ប៉ុន្តែនេះជាទ្រព្យសម្បត្តិរបស់ប្រជាជន អាចប្តូរទៅន្លែងផ្សេង បង្កើតជាចន្លោះនៅកន្លែងដែលបែរុះរើប្តូរទៅនោះ។ កើតមានករណីផ្លាស់ថ្មីដំបូល ជញ្ជាំងបែដែលត្រូវខូចក្នុងពេលរុះរើ។នៅពេលដំណើរការលាបពណ៌ នឹងប៉ះពាល់មួយផ្នែកដល់ការប្រជុំជីវភាពប្រចាំថ្ងៃរបស់ប្រជាជនដែលរស់នៅក្នុងបែ។
ប្រជាជននៅក្នុងតំបន់រួមមតិយោបល់ទៅលើ គម្រោង
នៅក្នុងកិច្ចប្រជុំ បណ្តាមូលដ្ឋាន គណផ្នែកពាក់ព័ន្ធ និងប្រជាជននៅក្នុងតំបន់គម្រោង បានរួមជាមួយវិនិយោគគិនផ្លាស់ប្តូរ ពិភាក្សាអំពីបញ្ហា និងការសន្មតិកម្មដែលបានកើតឡើង និងដោះស្រាយការលំបាកទាក់ទិនជាបណ្តើរៗ ហើយត្រៀមប្រមូលផ្តុំ ត្រួតពិនិត្យនិងគាំទ្រជួយដល់បងប្អូនដែលមានបញ្ហាកើតឡើងនៅពេលក្រោយ បង្កើតឡើងការឯកភាព និងស្រុះចិត្តគាំទ្ររបស់បងប្អូនប្រជាជនក្នុងតំបន់ផ្សព្វផ្សាយអនុវត្តគម្រោង៕
ប្រែ៖ ណារីពៅ