ព្រឹកថ្ងៃទី ២៣ ឧសភា គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីរួមខេត្តទិញបៀន បានរៀបចំសន្និបាតជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមុនកិច្ចប្រជុំពាក់កណ្តាលឆ្នាំ ២០២៣ នៃក្រុមប្រឹក្សាប្រជាជនខេត្តអាណត្តិទី ១០ និងក្រុមប្រឹក្សាប្រជាជនទីរួមខេត្តអាណត្តិទី ១២ នីតិកាលឆ្នាំ ២០២១- ២០២៦។
អញ្ជើញចូលរួមកិច្ចជួប្រាស្រ័យមានលោក ង៉ោហុងអៀន សមាជិកគណៈ អចិន្ត្រៃយ៍បក្ខភាគខេត្ត - ប្រធានគណអង្គការបក្ខភាគខេត្ត - ប្រធានមន្ទីរមហារផ្ទៃខេត្តអានយ៉ាង។លោក ផានវ៉ាំនគឿង សមាជិកបក្ខភាគខេត្ត - លេខាបក្ខភាគទីរួមខេត្ត - ប្រធានក្រុមប្រឹក្សាប្រជាជនទីរួមខេត្តទិញបៀន។
ទិដ្ឋភាពសន្និបាត
នៅក្នុងកិច្ចជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតឃុំព្រំដែន អានណុង និង អានគឺ តំណាងក្រុមប្រឹក្សាប្រជាជន ០៣ ថ្នាក់បានរាយការណ៍អំពីទម្រង់អនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អំពីភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៣ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចសម្រាប់ ៦ខែចុងឆ្នាំ២០២៣។ ជូនដំណឹងដល់អ្នកបោះឆ្នោត លើលទ្ធផលឆ្លើយតបរបស់បណ្តាស្ថាបនសមត្ថកិច្ចអំពីមតិ ញ្ញតិរបស់អ្នកបោះឆ្នោត បានលើកឡើងនៅក្នុងកិច្ចជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតកាលពីលើកមុន និងខ្លឹមសារពាក់ព័ន្ធមួយចំនួន។
អ្នកបោះឆ្នោតមានមតិយោបល់នៅក្នុងសន្និបាត
តំណាងក្រុមប្រឹក្សាប្រជាជន ៣ ថ្នាក់ទទួលនិងឆ្លើយតបមតិអ្នកបោះឆ្នោត
បងប្អូនអ្នកបោះឆ្នោតសប្បាយរីករាយ និងរំភើបយ៉ាងខ្លាំងចំពោះសមិទ្ធិផលវិជ្ជមានរបស់ខេត្ត ទីរួមខេត្តនាពេលកន្លង ជាពិសេសការបង្កើតទីរួមខេត្ត ទិញបៀន បើកចេញឱកាសថ្មី និងសក្តានុពលអភិវឌ្ឍន៍សម្រាប់មូលដ្ឋាន។ ទន្ទឹមនិងនោះ អ្នកបោះឆ្នោតក៏ចង់ឲ្យគ្រប់លំដាប់ថ្នាក់ មានវិធានការខ្លាំងក្លាជាង និងមានប្រសិទ្ធជាង ក្នុងការទប់ស្កាត់ និងដោះស្រាយនូវអបាយមុខគ្រឿងញៀន ដែលប៉ះពាល់ដល់មជ្ឈដ្ឋានយុវជន យុវតីនៃប្រទេស។ បន្តការបង្កើនថែរក្សាសណ្តាប់ធ្នាប់សង្គមនៅតាមតំបន់ព្រំដែន និងការពាររឹងមាំព្រំដែនមាតុភូមិ។
លោក ផានវ៉ាំនគឿង លេខាបក្ខភាគទីរួមខេត្តទិញបៀន ថ្លែងមតិក្នុងកិច្ចជួបប្រាស្រ័យ
បន្ទាប់ពីបានស្តាប់ចំណងចំណូលចិត្តនិងគោលបំណងរបស់អ្នកបោះឆ្នោត តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ បានពន្យល់អំពីខ្លឹមសារក្នុងសមត្ថកិច្ច និងមុខជំនាញដែលខ្លួនទទួលបន្ទុក ហើយទទួលមតិយោបល់របស់អ្នកបោះឆ្នោត ដើម្បីរាយការណ៍នៅសម័យប្រជុំខាមុខ៕
ប្រែ៖ ណារីពៅ