សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ការសន្ទនាស្តីពីការដោះស្រាយនីតិវិធីរដ្ឋបាលក្នុងវិស័យអន្តោប្រវេសន៍

ថ្ងៃបង្ហោះ 26/05/2023 |

ព្រឹកថ្ងៃទី ២៦ ឧសភា ការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្ត អានយ៉ាង បានរៀបចំកិច្ចសន្ទនាស្ដីពីនីតិវិធីរដ្ឋបាល ដោះស្រាយនីតិវិធីរដ្ឋបាលក្នុងវិស័យអន្តោប្រវេសន៍ ដើម្បីស្តាប់ កត់ត្រា និងឆ្លើយតបទៅនឹងបញ្ហាងឿងឆ្ងល់ ទាក់ទិន អនុសាសន៍អំពីនីតិវិធី និងបទប្បញ្ញត្តិដែលកំពុងបានអនុវត្ត ក៏ដូចជាឥរិយាបថបម្រើរបស់កម្មាភិបាល យុទ្ឋជន ក្នុងការទាក់ទង ជួបប្រាស្រ័យនិងទទួលឯកសារ ដោះស្រាយឯកសារពីភាគីស្ថាបន អង្គការ និងប្រជាជន។

ថ្នាក់​ដឹកនាំ​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ឆ្លើយ​សំណួរ​របស់បណ្តាស្ថាបន និង​ធុរកិច្ច

បណ្តាសំណួរពីស្ថាបន ធុរកិច្ច និងប្រជាជន​ត្រូវ​បាន​ថ្នាក់ដឹកនាំ កម្មាភិបាលអង្គភាពនៃ​ការិ​យា​ល័យ​អន្តោ​ប្រវេសន៍កត់តត្រាទទួលស្គាល់និងឆ្លើយតភ្លាមក្នុងពិធីសន្ទនា។

ត្រីមាសទីមួយនៃឆ្នាំ ២០២៣ អង្គភាពទទួល​ឯក​សារនីតិវិធីរដ្ឋបាលបានចំនួន ១៣.៧៤៧ (តាម​អន​ឡាញ​៖ ១២.៥១៦  ​ផ្ទាល់និងតាមសេវាប្រៃសណីយ៍៖ ១.​២​៣១)។ល។សម្លឹងជារួម តាមរយៈផ្សព្វផ្សាយ​អនុ​វត្ត​សេចក្តីសម្រេចលេខ ៣១០៤របស់ក្រសួង​នគ​រ​បាល​​ដែលកំណត់រៀបចំស្រង់មតិយោបល់ពីស្ថាប័ន អង្គ​ភាព និងប្រជាជនសម្រាប់នគរបាល​ប្រជា​ជន​ឆ្នាំ​២០​២៣ អង្គភាពបានអនុវត្តព្រមៗគ្នា ឥតដាច់រយៈ និងច្បាមជាប់ស្មារតីណែនាំ របស់ស្នងការដ្ឋាននគ​រ​បាល​​ខេត្ត។តាមរយៈនោះ លើកកម្ពស់តួនាទី ភារ​ទ​ទួលខុសត្រូវរបស់ថ្នាក់ដឹកនាំណែនាំនិងរបស់កម្មាភិបាល​យុទ្ឋជនក្នុងការងារគ្រប់គ្រងអន្តោប្រវេសន៍ ជា​ពិសេស​គឺស្មារតីទទួលខុសត្រូវ ចរិយាសម្បត្តិសីលធម៌ សុជី​វធម៌ វប្បធម៌ទំនាក់ទំនង ឥរិយាបថ​របស់​កម្មា​ភិ​បាល​ យុទ្ឋជនកាន់តែបានលើកកម្ពស់ បង្កើតបាន​ទំនុក​ចិត្ត​​សម្រាប់ប្រជាជន។ ការងារកំណែទម្រង់បែបបទរដ្ឋ​បាល​ក្នុងវិស័យអន្តោប្រវេសន៍បានយកចិត្តទុកដាក់ និង បង្កើត​បានលក្ខណៈអំណោយផលសម្រាប់ប្រជាជន និងធុរកិច្ច។

ទិដ្ឋភាពក្នុងកិច្ចសន្ទនា

ជាមួយនឹងមតិយោបល់ចំៗ និងស្មោះត្រង់ កិច្ច​សន្ទ​​នាទទួលបានសំណួរចម្ងល់ពីបុគ្គល ស្ថាប័ន​អង្គ​ការ​ជា​ច្រើន ហើយផ្តោតសំខាន់លើបញ្ហាពាក់​ព័ន្ឋដល់​ការ​ចេញ​​ទិដ្ឋាការ និងការបន្តពន្យាពេលវេលាស្នាក់​នៅ​ប​ណ្តោះ​អាសន្នសម្រាប់ជនបរទេសចូលមកប្រទេសវៀត​ណាម​។​តាមរយៈកិច្ចសន្ទនានេះ ជួយឲ្យថ្នាក់​ដឹក​នាំ​ការិ​យាល័យគ្រប់គ្រងអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តអាចក្តាប់បានពីគោលបំណងនិងសេចក្តីប៉ងប្រា​ថ្នា និងអនុសាសន៍របសើប្រជាជនអំពីនីតិវិធី និង​បទ​​ប្បញ្ញត្តិដែលកំពុងអនុវត្ត ក៏ដូចជាឥរិយាបថ​បម្រើ​របស់​កម្មាភិបាល យុទ្ឋជនក្នុងការទំនាក់​ទំនង​ជួប​ប្រា​ស្រ័យ​ និងទទួលបែបបទ។តាមរយៈនោះ បានដឹក​នាំ​ណែ​នាំដោះស្រាយបញ្ហាទាក់ទិនបានទាន់ពេល រួម​ចំ​ណែក​​លើកកម្ពស់ប្រសិទ្ធភាពការងារ និង​បង្កើតរូបភាព​ដ៏ស្រស់ស្អាតរបស់យុទ្ឋជននគរបាលនៅក្នុងចិត្តប្រជាជន​៕

ប្រែ៖ ណារីពៅ


មាតិកា

06ebcff6-a191-4695-8f6e-ba465c41498e

Đối thoại về giải quyết thủ tục hành chính trong lĩnh vực xuất nhập cảnh

/wps/wcm/connect/069d5e68-0117-4802-941c-2063454a3906/image027.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-069d5e68-0117-4802-941c-2063454a3906-oxHBxXL