សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

នគរបាលអានយ៉ាងសួរសុខទុក្ខនិងផ្តល់សម្ភារៈចាំបាច់ដល់នគរបាល០២ខេត្តតាកែវនិងកំពុងឆ្នាំង (ព្រះរាជាណាចក្រកម្ពុជា)

ថ្ងៃបង្ហោះ 26/05/2023 |

នៅថ្ងៃ ២៥ ឧសភា ស្នងការដ្ឋាននគរបាលខេត្ត អានយ៉ាងសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង ចូវដុក ទីរួមខេត្ត ទិញបៀន និងស្រុក អានភូ រៀបចំទទួលគណៈប្រតិភូនគរបាល០២ខេត្តតាកែវនិងកំពង់ឆ្នាំង (ព្រះរាជាណាចក្រកម្ពុជា) និងផ្តល់សម្ភារៈចាំបាច់គាំទ្រដល់ប្រជាជនកម្ពុជា និងជនកម្ពុជាដើមកំណើតវៀតណាមមានស្ថានភាពលំបាកនៅប្រទេសកម្ពុជា។

គណស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត អាន​យ៉ាង​(វៀតណាម) ថតរូបអនុស្សាវរីយ៍ជាមួ​យ​អស់​លោកឧត្តមសេនីយ៍ និងមន្ត្រី​នៃស្នង​ការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង (ព្រះរាជាណាចក្រកម្ពុជា)។

លោកវរៈសេនីយ៍ឯក ឡឹម ភឿកង្វៀន ស្នង​ការ​នៃ​​ស្នង​ការដ្ឋាននគរបាលខេត្តអានយ៉ាង(ទី៣ពីស្តាំ​មក​)​

ក្នុងបរិយាកាសស្និទ្ធស្នាល លោកវរសេនីយ៍ឯក ឡឹម​ ភឿកង្វៀន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត អាន​យ៉ាង បានសម្តែងនូវសេចក្តីស្រឡាញ់​យ៉ាងជិត​ស្និទ្ធ​​និងសួរសុខទុក្ខដោយគោរពដល់លោកស្នងការ ជា​មួយ​​លោកឧត្តមសេនីយ៍ និងមន្ត្រីនគរបាល​ទាំងអស់​របស់​​ខេត្ត​​ទាំង២ តាកែវ និងកំពង់ឆ្នាំង (ព្រះរាជា​ណា​ចក្រ​​​កម្ពុជា)។នៅក្នុងកិច្ចជំនួប គណស្នងការនៃស្នងការដ្ឋាន​នគ​​របាលខេត្ត​អានយ៉ាង ថ្នាក់​ដឹក​នាំ​ បណ្តាស្រុក ទីរួម​ខេត្ត​ ក្រុងជាប់ព្រំដែន បានផ្តល់នូវផលិតផល​សម្ភារៈ​ចាំ​បាច់​​ដល់​ប្រជាជនកម្ពុជា ​​និងជនកម្ពុជាដើម​កំ​ណើត​វៀត​​​​​​ណាមមាន​ស្ថានភាពលំបាកនៅប្រទេសកម្ពុជា ជួ​យ​​​​​ឲ្យពួកគាត់​ជំនះបាន​ការ​លំ​បាក​​ ឈាន​ឡើង​ស្ថិរ​ភាព​ជីវ​ភាព​។

លោកវរៈសេនីយ៍ឯក ឡឹម ភឿកង្វៀន ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តអានយ៉ាង(ខាងស្តាំ) ប្រគល់​​​ក្តារ​និមិត្ត​រូប​សម្រាប់​ការគាំទ្រ​សម្ភារៈ​ចាំបាច់​ដល់​ស្នង​ការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ។

លោកវរៈសេនីយ៍ឯក ឡឹម ភឿកង្វៀន ស្នងការ​នៃ​​ស្នងការដ្ឋាន​នគរបាល​ខេត្ត​អាន​យ៉ាង​(ខាង​ស្តាំ) ទទួល​សារអរគុណពីស្នងការដ្ឋាននគរបាលខេត្តតាកែវ

ថ្លែងមតិនៅក្នុងកិច្ចជំនួបមុខ លោកវរសេនីយ៍​ឯក​​ ឡឹមភឿកង្វៀន ស្នងការនគរ​បាល​ខេត្តបាន​សម្តែង​នូវ​គោលបំណងថា ជាមួយនឹងប្រពៃណីផ្សារភ្ជាប់ សាមគ្គី​​​ភាព ជួយយិតយោងគ្នា កង​កម្លាំងប្រដាប់​អាវុធ​នៅ​តាម​បន្ទាត់ព្រំដែននិយាយរួម និងនគរបាល ៣ខេត្ត​អាន​​យ៉ាង (វៀតណាម) តាកែវ កំ​ពង់​ឆ្នាំង(ព្រះ​រាជា​ណា​​​​ចក្រ​កម្ពុជា) និយាយដោយឡែកនឹងបន្តសហការយ៉ា​ង​ជិត​ស្និទ្ធ រួមគ្នា​បំ​ពេញ​​​ល្អភារកិច្ចធានាសន្តិសុខស​ណ្តាប់​​​ធ្នាប់ ដោយបាវចនា៖ “អ្នកជិតខាងល្អ មិត្តភាព​ប្រពៃ​ណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងនិរន្តរ​ភាពយូរ​អង្វែង​”។បង្កើនឃោសនា អប់រំដើម្បីប្រជាជនតំបន់​ព្រំ​ដែន​​ប្រុងប្រយ័ត្ន រកឃើញ ទប់ស្កាត់ទាន់ពេលនៅ​ល្បិច​កល់​ សកម្មភាពបំផ្លិចបំផ្លាញ បង្កឲ្យបាត់ស្ថិរភាព​របស់​ជន​អគតិ រួមចំណែកធានាការពាជាតិ សន្តិសុខ និងរឹត​បន្តឹង​ជាងទៀតចំណងសាមគ្គីភាព មិត្តភាពរវាង​ប្រជា​ជន​​នៃប្រទេសទាំងពីរ៕

                              ប្រែ៖ ណារីពៅ

មាតិកា

ff1e9972-7b5f-460c-b6d2-bf0d34d5398c

Công an An Giang thăm hỏi, hỗ trợ nhu yếu phẩm cho Công an 02 tỉnh Takeo, Kampong Chhnang (Vương quốc Campuchia)

/wps/wcm/connect/aa77cb74-4e55-456f-8d5e-a68b2181e45e/image013.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-aa77cb74-4e55-456f-8d5e-a68b2181e45e-oxLt7RB