ក្រុមកីឡាវៀតណាមបានបិទការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ជាមួយចំណាត់ថ្នាក់លេខ១ ទូទាំងក្រុម។
នេះជាលើកទីមួយហើយដែលកីឡាវៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេលើតារាងមេដាយក្នុងស៊ីហ្គេមដែលមិនមែនជាប្រទេសម្ចាស់ផ្ទះនិងជាលើកទី៣ដែលឈរកំពូលតារាងស៊ីហ្គេម។ ក្នុនោះ អត្តពលិកកីឡាខេត្ត អានយ៉ាង ប្រកួតបានល្អប្រសើរ រួមចំណែកក្នុងការទទួលបានស្នាដៃលេខ ១ ទូទាំងក្រុមរបស់កីឡាវៀតណាម ដោយទទួលបានមេដាយមាសចំនួន៥ គ្រឿង មេដាយប្រាក់ចំនួន៣ គ្រឿង និងមេដាយសំរឹទ្ធចំនួន៤ គ្រឿង។
កីឡាការិនី ង្វៀន ធីថាត ផ្តួលគូប្រជែង Jutatip Maneephan (ថៃ) នៅវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសាប្រណាំងកង់នារីចម្ងាយ ១០០គីឡូម៉ែត្រ
កីឡាការិនី ង្វៀន ធីថាត ទទួលបានមេដាយមាសវិញ្ញាសាប្រណាំងកង់គួក នៅស៊ីហ្គេម ៣២
អត្តពលិក ត្រឹន មិញទ្រី បានបំបែកកំណត់ត្រាស៊ីហ្គេម
ភាពរីករាយរបស់កីឡាការិនី ង្វៀន ធីទ្វៀតម៉ាយ ក្នុងពេលទទួលបានមេដាយមាសស៊ីហ្គេម ៣២
យោងតាមមជ្ឈមណ្ឌលបណ្តុះបណ្តាល ហ្វឹកហាត់និងប្រកួតកីឡាខេត្ត ខេត្តអានយ៉ាង មានគ្រូបង្វឹកចំនួន ៣នាក់ អាជ្ញាកណ្តាល ២នាក់ និងអត្តពលិកចំនួន ១៥នាក់ ត្រូវបានចូលរួមជាមួយក្រុមជម្រើសកីឡាវៀតណាម ដើម្បីចូលរួមស៊ីហ្គេមលើកទី៣២ ជាមួយវិញ្ញាសា៖ប្រណាំងកង់ Taekwondo បាល់ទាត់ Pencak Silat ប្រដាល់សេរី ហែលទឹក លើកទម្ងន់ Arnis គុនល្បុក្កតោ និងអត្តពលកម្ម។ ក្នុងនោះ អត្តពលិករួមមាន៖ ង្វៀនធីថាត ឡឹមធីគីមង៉ឹន ង្វៀនធីធូម៉ាយ ត្រឹនធីធ្វីត្រាង(កង់) ង្វៀនត្រុងភុក ឡេត្រឹនគីមអៀន Hua Van Huy (តេក្វាន់ដូ) ង្វៀនធីគឹមញី(Pencak Silat) ត្រឹន មិញទ្រី (លើកទម្ងន់), ង្វៀន ធីទ្វៀតម៉ាយ (គុនល្បុក្កតោ) ឌិញ ភុកអាន ង្វៀនធីអៀនលិញ (Arnis) ផាមវ៉ាន់ងៀ (អត្តពលកម្ម) ឡេត្រុងភុក (ហែលទឹក)។
បញ្ចប់ការប្រកួតប្រជែងលំដាប់កំពូលរយៈពេល ៣ សប្តាហ៍នៃកីឡាអាស៊ីអាគ្នេយ៍ វៀតណាមទទួលបានចំណាត់ថ្នាក់លេខ ១ ទូទាំងក្រុមនៅស៊ីហ្គេមលើកទី ៣២ ដោយទទួលបានមេដាយមាសចំនួន ១៣៦គ្រឿង មេដាយប្រាក់ចំនួន ១០៥គ្រឿង និងមេដាយសំរឹទ្ធចំនួន ១១៤គ្រឿង។ ស្នាដៃសម្រេចបានលើសពីកម្រិតនៃចំនួនមេដាយដែលបានឈ្នះបានជួយឲ្យគណៈប្រតិភូកីឡាវៀតណាមទទួលបានចំណាត់ថ្នាក់លេខ១ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលធ្វើឡើងនៅក្រៅប្រទេសជាលើកដំបូង។ក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍កីឡា ក្រុមកីឡាវៀតណាមបាននាំមុខគេក្នុងតារាងមេដាយសរុបចំនួន ២ដងនៅស៊ីហ្គេម ២២ (ក្នុងឆ្នាំ ២០០៣) និងស៊ីហ្គេមទី ៣១ (ឆ្នាំ ២០២២) ប៉ុន្តែសុទ្ឋតែរៀបចំឡើងនៅក្នុងប្រទេស។
ក្រៅពីនេះ នេះក៏ជាលើកទីមួយហើយដែលកីឡាវៀតណាមការពារតំណែងកំពូលបានជោគជ័យក្នុងស៊ីហ្គេម ២ លើកជាប់ៗគ្នា។ ជោគជ័យនៅស៊ីហ្គេមលើកទី៣២ កំពុងផ្តល់កម្លាំងចិត្តដល់កីឡាករ មុននឹងឈានទៅរកបញ្ហាប្រឈមធំៗនាពេលខាងមុខ។ ចំពោះមុខគឺ ASIAD លើកទី ១៩ នៅប្រទេសចិននៅចុងខែកញ្ញា និងការប្រកួតសម្រាប់កីឡាអូឡាំពិកឆ្នាំ ២០២៤ នៅរដូវក្តៅឆាំ្នក្រោយ។
ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ អត្តពលិកកីឡា អានយ៉ាង ប្រកួតប្រជែងបានយ៉ាងល្អប្រសើរ រួមចំណែកចូលក្នុងស្នាដៃលេខ ១ទូទាំងក្រុមរបស់ក្រុមកីឡាវៀតណាមទាំងមូល ដោយទទួលបានមេដាយមាសចំនួន ៥ មេដាយប្រាក់ចំនួន ៣ និងមេដាយសំរឹទ្ធចំនួន ៤។ អត្តពលិកដណ្ដើមបានមេដាយមាស រួមមាន៖ ង្វៀន ធីទ្វៀតម៉ាយ (គុនល្បុក្កតោ)។ Hua Van Huy ង្វៀនត្រុងភុក (តេក្វាន់ដូ) ង្វៀនធីថាត (កង់) និង ត្រឹនមិញទ្រី (លើកទម្ងន់)។
អត្តពលិក ង្វៀន ធីទ្វៀតម៉ាយ បាន “កែវឆាយ” មេដាយមាសសម្រាប់កីឡា អានយ៉ាង។ ថ្វីត្បិតតែឈានចូលវ័យ ៣៤ឆ្នាំក៏ដោយ។ ប៉ុន្តែជាមួយនឹងក្បាច់ប្រយុទ្ធដ៏រឹងមាំ និងចលនាប្រកបដោយប្រសិទ្ធភាព ដែលប្រមូលបានពីសិល្បៈក្បាច់គុនជាច្រើន ង្វៀនធីទ្វៀតម៉ាយ បានយកឈ្នះលើអត្តពលិកហ្វីលីពីន ដើម្បីឈ្នះមេដាយមាសស៊ីហ្គេម ៣២ លើវិញ្ញាសាគុនល្បុក្កតោនារីទម្ងន់ ៥៥ គីឡូក្រាម។
ជាមួយនឹងកម្លាំងស្នូលគឺអត្តពលិកខេត្ត អានយ៉ាង ក្រុមជម្រើសកីឡាប្រណាំងកង់នារីវៀតណាម បានបន្តដណ្ដើមបានមេដាយមាសនៅស៊ីហ្គេមលើកនេះ។ បន្ទាប់ពីចាញ់គូប្រជែងរបស់ថៃ Jutatip មុននោះក្នុងខ្លឹមសារស៊ុតបាល់បញ្ចូលទី ង្វៀនធីថាត បានប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការដណ្តើមបានមេដាយមកវិញ ក្នុងខ្លឹមសារប្រណាំងកង់នារីចម្ងាយ ១០០គីឡូម៉ែត្រ។ ជាមួយនឹងការជួយជ្រៀងជ្រែងយ៉ាងមានប្រសិទ្ធភាព ពីកីឡាការិនីកង់ង្វៀនធីធូម៉ាយ ង្វៀនធីធី ត្រឹនធីធ្វីត្រាង ឡឹមធីគីមង៉ឺន កីឡាការិនី ង្វៀនធីថាត បានមកដល់គោលដៅមុនគេក្នុងវិញ្ញាសាប្រណាំងកង់គួកចម្ងាយផ្លូវ១០០គីឡូម៉ែត្រ។តាមរយៈនោះ ការពារមេដាយមាសបានជោគជ័យនៅក្នុងវិញ្ញសានេះ។ជ័យជម្នះដ៏ថ្លៃថ្លារបស់ ង្វៀន ធីថាត ក៏បានជួយក្រុមកីឡាកង់វៀតណាម សម្រេចគោលដៅឈ្នះមេដាយមាសពី ១-២ នៅស៊ីហ្គេមលើកទី៣២។
លើកដំដូង ចូលរួមស៊ីហ្គេម អត្តពលិក ត្រឹនមិញទ្រី បានបំពេញនូវក្តីស្រមៃរបស់កីឡាកររៀមច្បងក្នុងខណដែលបង្កើតបានកំណត់ត្រាថ្មីក្នុងប្រភេទទម្ងន់ ៦៧ គីឡូក្រាមបុរស។ ជាកីឡាករថ្មីថ្មោងបំផុតរបស់ក្រុមលើកទម្ងន់ មិញទ្រី លើកបានទៅដល់១៧៦គីឡូក្រាមក្នុងការលើកចុងក្រោយដើម្បីដណ្តើមមេដាយមាស។ ជាមួយនឹងទម្ងន់សរុប ៣០៦គីឡូក្រាម មិញទ្រី បានយកឈ្នះទៅលើគូប្រកួតថៃក្នុងទម្ងន់ ០១ គីឡូក្រាម ទន្ទឹមនិងនោះបំបែកកំណត់ត្រាឯតទគ្គកម្ម ស៊ីហ្គេម ទម្ងន់ ១៧៦គីឡូក្រាម (កំណត់ត្រាចាស់ ១៧៣គីឡូក្រាម) ។
ស្នាដៃរបស់អត្តពលិក អានយ៉ាង នៅស៊ីហ្គេមលើកទី៣២ ពិតជាមានមោទនភាពណាស់។ ពីព្រោះអត្តពលិកភាគច្រើនសុទ្ឋតែដណ្តើមបានមេដាយនៅក្នុងវិញ្ញាសាកីឡាដែលចូលរួមប្រកួត។ លទ្ធផលខាងលើ បានបង្ហាញពីការខិតខំប្រឹងប្រែង និងការតាំងចិត្តក្នុងការប្រកួតរបស់អត្តពលិក និងទាំងការបណ្តុះបណ្តាល ហ្វឹកហាត់ប្រកបដោយប្រសិទ្ធភាព របស់គ្រូបង្វឹកនៅមុខវិជ្ជានីមួយៗ។ បន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ អត្តពលិកកីឡាខេត្តអានយ៉ាងនឹងបន្តហ្វឹកហាត់ ឆ្ពោះទៅរកស្នាដៃខ្ពស់នៅក្នុងពានរង្វាន់នានាដែលស្ថិត ក្នុងប្រព័ន្ធប្រកួតប្រជែងថ្នាក់ជាតិក្នុងឆ្នាំ២០២៣ ជាពិសេស ក្នុងព្រិត្តិការណ៍កីឡាតំបន់វាលទំនាបទន្លេគឺវឡុងលើកទី ៩ ឆ្នាំ២០២៣៕
ប្រែ៖ ណារីពៅ