សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

អានយ៉ាងបើកកិច្ចប្រជុំគណៈកម្មកាណែនាំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៣

ថ្ងៃបង្ហោះ 22/05/2023 |

នៅរសៀលថ្ងៃទី១៩ ខែឧសភា គណៈកម្មាធិការប្រជាជនខេត្តបានបើកកិច្ចប្រជុំគណៈកម្មការណែនាំថ្នាក់ខេត្តសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣។ កិច្ចប្រជុំនេះដឹកនាំដោយលោក ឡេវ៉ាំនភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានផ្នែកគណកម្មការណែនាំការប្រឡងថ្នាក់ខេត្ត ធ្វើអធិបតីភាព។

រាយការណ៍នៅក្នុងកិច្ចប្រជុំ លោក ង្វៀន​ក្វឹក​ខាញ់​​  ​អនុប្រធានមន្ទីរអប់រំ និងបណ្តុះបណ្តាល អាន​យ៉ាង​​ បានផ្តល់ព័ត៌មានថា៖ ការប្រឡងសញ្ញា​បត្រ​មធ្យ​ម​​សិក្សាទុតិយភូមិឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅ​ចាប់​ពី​ថ្ងៃ​ទី​ ២៨ ដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣។ ការ​ប្រ​ឡងឆ្នាំនេះនៅតែបន្តអនុវត្តគោលដៅយកលទ្ធផលដើម្បី​ពិនិត្យ និងទទួលស្គាល់ការបញ្ចប់ថ្នាក់វិទ្យាល័យ ធ្វើ​ជាមូល​ដ្ឋានវាយតម្លៃគុណភាពបង្រៀន និង​រៀន​របស់​វិទ្យា​ល័យ និងការងារប្រតិបត្តិការ ណែនាំ​របស់​ស្ថាបន​គ្រប់​គ្រងអប់រំ។ តាមរយៈនោះ ការងារ​មើល​ប្រឡង​មិន​មាន​កម្មាភិបាល សាស្ត្រាចារ្យសកលវិទ្យាល័យ និង​អនុ​មហាវិទ្យាល័យចូលរួមមើលប្រឡងនៅតាមទីតាំងប្រឡង​​ឡើយ។ ក្រសួង​អប់រំ និង​បណ្តុះបណ្តាល​បានចាត់​គណៈ​ប្រតិភូ​ទៅ​អធិការកិច្ច ត្រួតពិនិត្យ និង​ឃ្លាំមើល​ការ​​ប្រឡង និងឲ្យពិន្ទុ​នៅ​ខេត្តអានយ៉ាង។ បទប្បញ្ញត្តិ​ប្រ​ឡង​ឆ្នាំ ២០២៣ ជាមូលដ្ឋានរក្សា​បានស្ថិរភាព​បែប​ផែន​​ដែលបានផ្សព្វផ្សាយដូចឆ្នាំ ២០២២​ប៉ុន្តែ​ការ​ប្រ​ឡង​​​ឆ្នាំនេះមានការកែសម្រួល​ថ្មី​មួយ​ចំនួន​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ គឺសំណុំពាក្យសុំប្រឡង​របស់​បេក្ខ​ជន​បាន​លុប​ចោលផ្នែកតម្រូវឲ្យដាក់“ច្បាប់​ចម្លងសៀវ​ភៅ​គ្រួ​សារដើម្បីបានទទួលរបបអាទិភាពទាក់ទងដល់នឹងកន្លែង​​ចុះឈ្មោះស្នាក់នៅអចិន្ត្រៃយ៍”។ ចោល​ខ្លឹមសារ​ដែល​​​​អនុញ្ញាត​ឲ្យ​បេក្ខជន​នាំ​ចូល​បន្ទប់​ប្រឡង នៅ​ប្រ​ភេទ​​​ម៉ាស៊ីន​ថតសម្លេង ​ថតរូបដែល​មានតែ​មុខងារ​ថត​តែ​ព័ត៌មានប៉ុណ្ណោះ។

ខេត្តទាំងមូលមានបេក្ខជនចុះឈ្មោះប្រឡងសរុប​​ចំនួន ២០.០០៥នាក់ ក្នុងនោះ៖ មានបេក្ខជនចំនួន ១៩.​០១៨នាក់ ចុះឈ្មោះប្រឡងទាំង​ការប្រឡង​សញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិផងនិងសកលវិទ្យាល័យផង​។ បេក្ខជន ៧៣២នាក់ចុះឈ្មោះ​ចូលរួមប្រឡង​តែ​សកល​វិទ្យា​ល័យ។ សន្និដ្ឋាន​ថាខេត្តទាំងមូលនឹង​រៀប​​ចំ​​ទីតាំងប្រឡងចំនួន៤៦ កន្លែង​(ទីតាំង​កើន​ឡើង​ចំ​នួន​​ ២ ធៀបនឹងឆ្នាំ ២០២២) ជាមួយនឹងបន្ទប់ប្រឡងជាង ៩០០ និងបន្ទប់រង់ចាំចំនួន ៧០ សម្រាប់​បេក្ខជន​សេរី​ដែលមិនមានគ្រប់អត្ថបទប្រឡងរួមបញ្ចូលគ្នា។ បេក្ខ​ជន​​ប្រព័ន្ធអប់រំជាប្រចាំ និងបេក្ខជនសេរីនឹងប្រឡង​រួម​គ្នា​​ជាមួយសិស្សវិទ្យាល័យ។ មានទីតាំងប្រឡងចំនួន ​១១​ ​មាន​បេក្ខជនសេរី​​បានបញ្ចប់​មធ្យមសិក្សាទុតិ​ភូមិ​នៅ​​តាម​ស្រុក ទីរួមខេត្ត និងទី​ក្រុង។ ទន្ទឹមនិងនោះ​សន្និ​​ដ្ឋាន​ថានឹង​រៀប​ចំទីតាំងប្រឡងបំរុងចំនួន ២ ទៀត​សម្រាប់​​​ទប់ស្កាត់ជំងឺរាតត្បាត។

បញ្ចប់កិច្ចប្រជុំ លោក ឡេវ៉ាំនភឿក អនុប្រ​ធាន​គណ​កម្មាធិការប្រជាជនខេត្ត លើក​សរសើរ​ចំពោះ​ការ​ខិតខំប្រឹងប្រែងអនុវត្តការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិភូមិឆាំ្ន ២០២២របស់ផ្នែកអប់រំ ផ្នែក​ពាក់​ព័ន្ឋ​និង​មូល​ដ្ឋាន​បានល្អ។ ហើយ​ដើម្បីការប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សាទុតិយភូមិឆ្នាំ ២០២៣នេះ ប្រព្រឹត្ត​ទៅ​សុ​វ​ត្ថិ​​ភាព ត្រឹមត្រូវ និងស្របតាមបទប្បញ្ញត្តិ លោក ឡេ​វ៉ាំន​ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បាន​​ឯកភាពលើខ្លឹមសារស្តីពីពិន្ទុប្រឡង កន្លែង​ផ្តិត​ចម្លង​សំណួរ បែបផែនរៀបចំ តាមរយៈនោះ ស្នើ​សមា​ជិក​គណកម្មការណែនាំការ​ប្រឡងឲ្យ​ពិនិត្យ​ឡើងវិញ​និងដកបទពិសោធន៍នូវគុណសម្បត្តិនិងវិបត្តិក្នុងការប្រឡង​លើកមុនជាបន្ទាន់ ដើម្បីរៀបចំការប្រឡង​សញ្ញា​បត្រ​​​មធ្យមសិក្សាទុតិយភូមិឆាំ្ន ២០២៣នេះ ប្រកប​ដោយ​​ភាពជោគជ័យ។

លោក ឡេវ៉ាំនភឿក អនុប្រធាន​គណកម្មា​ធិការ​ប្រ​ជា​ជនខេត្ត បានចាត់តាំងឲ្យមន្ទីរអប់រំនិង​បណ្តុះ​បណ្តាល​​​សហការយ៉ាងសកម្មជាមួយបណ្តាផ្នែក មូល​ដ្ឋាននិងបណ្តាស្ថាបនទាក់ទិនរៀបចំការប្រឡងឲ្យធានាថា​​សុវត្ថិភាព ត្រឹមត្រូវ ហើយស្របតាមបទបញ្ញតិនិង​សុវត្ថិ​ភាព​បង្ការទប់ស្កាត់ជំងឺ Covid-19 យោង​តាម​បទ​ប្បញ្ញ​ត្តិ​។ ទន្ទឹមនិងនោះបង្កើនការណែនាំដល់​សា​លា​រៀន​​នា​នា​ឲ្យសកម្មរម្លឹកមេរៀន និងពង្រឹងចំណេះដឹង​សម្រាប់​​ការ​​​ប្រឡងសញ្ញា​បត្រ​មធ្យម​សិក្សាទុតិ​យ​ភូមិ​ឆាំ្ន​នេះ។ រៀប​ចំសន្និ​បាត​ហ្វឹក​ហាត់​ ដើម្បីធានាថា​កម្មា​ភិ​បាល បុគ្គលិកដែល​ចូល​រួម​ការ​ប្រឡង​សុទ្ឋ​តែ​បាន​ចូល​រួមនិងក្តាប់​បាន​បទ​បញ្ញតិ​ប្រ​ឡង​។  សម្រាប់សុខា​ភិ​បាល​ត្រូវ​សហការ​ជា​វិស័យ​អប់​រំ​ ដើម្បីធានា​សុវត្ថិ​ភាព​ក្នុង​ការបង្ការទប់ស្កាត់ជំងឺ Co​vid-19 ក្នុង​ពេល​ប្រ​ឡង​៕​

ប្រែ៖ណារីពៅ


មាតិកា

f72f76b7-4f65-47af-8a9e-2d12ba380bdc

An Giang họp Ban Chỉ đạo Kỳ thi tốt nghiệp THPT năm 2023

/wps/wcm/connect/a874a7f1-396c-4c4d-a16e-154cf9d6fcba/image001.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-a874a7f1-396c-4c4d-a16e-154cf9d6fcba-oxiUAPi