ព្រឹកថ្ងៃ ២០ មេសា លោក ង្វៀនថាញ់ប៊ិញ ប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាង លោក ត្រឹនអាញ់ធឺ អនុប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាង ជាមួយនឹងថ្នាក់ដឹកនាំមន្ទីរផ្នែកខេត្តបានទទួលឯកឧត្តម Thomas Gass ឯកអគ្គរដ្ឋទូតស្វិសនៅវៀតណាម ជាមួយនឹងសមាជិករបស់អង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ) បានមកធ្វើការលើបញ្ហាមួយចំនួនទាក់ទងនឹងការអភិវឌ្ឍន៍ដោយនិរន្តរភាព និងសម្របខ្លួនជាមួយនឹងការប្រែប្រួលអាកាសធាតុ។
ទិដ្ឋភាពកិច្ចជំនួប
ថ្នាក់ដឹកនាំខេត្ត អានយ៉ាង និងមន្ទីរ ផ្នែកនានាទទួលជួបឯកឧត្តម Thomas Gass ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម ជាមួយសមាជិករបស់អង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់។
ឯកឧត្តម Thomas Gass ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម និងសមាជិកគណៈប្រតិភូ
លោក ង្វៀនថាញ់ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជូនផ្ទាំងគំនូរផលិតពីស្លឹកត្នោតដល់ ឯកឧត្តម Thomas Gass
ចែករំលែកនៅក្នុងកិច្ចជំនួបនេះ ឯកឧត្តម Thomas Gass ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាមបានសម្តែងនូវសេចក្តីរីករាយដែលបានមកទស្សនា និងធ្វើការនៅខេត្ត អានយ៉ាង។ ទន្ទឹមនិងនោះ សង្កត់ធ្ងន់ថា តំបន់ដីវាលទំនាបទន្លេគឺវឡុង គឺជាតំបន់សេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសវៀតណាម ប៉ុន្តែស្ថានភាពប្រែប្រួលអាកាសធាតុបានប៉ះពាល់ដល់តំបន់នេះ ក្នុងនោះមានខេត្ត អានយ៉ាង ផងដែរ។ រយៈពេលកន្លង ស្វិសនិងអានយ៉ាងបានសហការគ្នាអនុវត្តបញ្ហាសកលមួយចំនួន ដូចជាការគ្រប់គ្រងប្រភពទឹក និងការសម្របខ្លួនជាមួយការប្រែម្រួលអាកាសធាតុ។
ឯកឧត្តម Thomas Gass បានមានប្រសាសន៍ថា កម្មវិធីសហប្រតិបត្តិការរវាងខេត្ត អានយ៉ាង និងស្វិស និងអង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ ទទួលបានលទ្ធផលគួឲ្យលើកទឹកចិត្ត ក្នុងនោះត្រូវនិយាយដល់ការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត អានយ៉ាងក្នុងដំណើរការអនុវត្តគម្រោងសហប្រតិបត្តិការ។ ហេតុដូច្នេះ គណៈប្រតិភូឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម និងអង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ មានបំណងចង់បន្តបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយខេត្ត អានយ៉ាងជាបន្តទៀត ក្នុងការអនុវត្តបញ្ហាមួយចំនួនទាក់ទិនដល់ការអភិវឌ្ឍន៍ដោយនិរន្តរភាព និងសម្របខ្លួន ទៅនឹងការប្រែប្រួលអាកាសធាតុនាពេលខាងមុខ។
ព័ត៌មាននៅក្នុងកិច្ចជំនួបលោក ង្វៀនថាញ់ប៊ិញ ប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា ខេត្ត អានយ៉ាង ជាខេត្តសំខាន់មួយនៅតំបន់វាលទំនាបទន្លេគឺវឡុង ជាខេត្តសំខាន់មួយក្នុងវិស័យផលិតកម្មកសិកម្ម។ ជាមួយនឹងផលិតផលស្នូល អង្ករ ដំណើប បន្លែ ឈើហូបផ្លែ វារីវប្បកម្មទឹកសាប នាំចេញទៅប្រទេសជាច្រើន ជាពិសេសគឺត្រីប្រា។ ក៏ដូចជាខេត្តផ្សេងទៀតនៅតំបន់វាលទំនាបទន្លេគឺវឡុងដែរ ខេត្ត អានយ៉ាង ត្រូវរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ។ ដូច្នេះ សង្ឃឹមថាឯកឧត្តម Thomas Gass ជាមួយនឹងសមាជិករបស់អង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ នឹងបន្តយកចិត្តទុកដាក់ចំពោះសំណើររបស់ខេត្ត អានយ៉ាង អំពីបញ្ហាទាក់ទិនដល់ការអភិវឌ្ឍន៍និរន្តរភាព និងសម្របខ្លួនជាមួយនឹងការប្រែប្រួលអាកាសធាតុ។
យោងតាមនោះ តំណាងបណ្តាមន្ទីរនានាដូចជា សាងសង់ កសិកម្ម និងអភិវឌ្ឍន៍ជនបទ ធនធានធម្មជាតិ និងបរិស្ថានបានចែករំលែកអំពីលទ្ធផលអនុវត្តកម្មវិធីសហប្រតិបត្តិការរបស់ខេត្តអានយ៉ាង ជាមួយអង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់នាពេលកន្លងមក។ស្ថានភាពអភិវឌ្ឍន៍ជលផល និងបាក់រលុះច្រាំងទន្លេនៅលើភូមិសាស្ត្រខេត្ត អានយ៉ាង។ តាមរយៈនោះ មានសំណើរ ស្នើរសុំ គណៈប្រតិភូឲ្យគាំទ្រខេត្ត អានយ៉ាង អនុវត្តគម្រោងប្រព័ន្ធលូបង្ហូតទឹកនៅក្នុងទីក្រុងដោយនិរន្តរភាព សំណង់ដោះស្រាយទឹកសំណល់ គម្រោងគាំទ្រអភិវឌ្ឍន៍ខ្សែចង្វាក់បង្កើនតម្លៃ ចាប់តាំងពីផលិតកម្មរហូតដល់កែច្នៃនាំចេញត្រីប្រាប្រកបដោយនិរន្តរភាព៕
ប្រែ៖ ណារីពៅ