នៅរសៀលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ បន្តខ្សែចង្វាក់ដំណើរ “រថយន្តនៃក្រីស្រឡាញ់ - តូបទំនិញ ០ ដុង” ក្រោមប្រធានបទ “ ចែករំលែកក្តីស្រឡាញ់ រួមដៃជំនះជំងឺរាតត្បាត” សម្ព័ន្ធយុវជនខេត្ត - សមាគមសម្ព័ន្ធយុវជនវៀតណាមខេត្ត បានចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់និស្សិតមកពីប្រទេសឡាវ និងកម្ពុជា និងនិស្សិតជនជាតិចាម ជនជាតិខ្មែរដែលកំពុងសិក្សានៅសាលាបរិញ្ញាបត្ររង និងសាកលវិទ្យាល័យអានយ៉ាង ។
បច្ចុប្បន្ននេះ ចំនួននិស្សិតមកពីប្រទេសមិត្តដែលកំពុងសិក្សានៅអានយ៉ាងមានចំនួន ៣២ នាក់ ក្នុងនោះមាននិស្សិតកម្ពុជា ២៧ នាក់ និងនិស្សិតឡាវ ០៥ នាក់ ។ និស្សិត ០៣ នាក់ទៀតគឺជានិស្សិតជនជាតិចាម និងនិស្សិតខ្មែរកំពុងសិក្សានៅសាកលវិទ្យាល័យអានយ៉ាង សាលាបរិញ្ញាបត្ររងវិជ្ជាជីវៈអានយ៉ាង សាលាបរិញ្ញាបត្ររងសុខាភិបាលអានយ៉ាង ។
![]() |
បងស្រី ង្វៀន ភឿង ធឺ អនុប្រធានសមាគមយុវជនវៀតណាមខេត្តអានយ៉ាងផ្តល់អំណោយដល់និស្សិតកម្ពុជា |
វិស្សមកាលឆ្នាំនេះ និស្សិតកម្ពុជាពុំមានឱកាសត្រលប់ទៅស្រុកកំណើតលេងគ្រួសារឡើយ ដោយសារហេតុមានផលប៉ះពាល់ពីជំងឺកូវីដ-១៩ ។ ប្រឈមមុខនឹងស្ថានការណ៍នេះ សម្ព័ន្ធយុវជនខេត្ត - សមាគមសម្ព័ន្ធយុវជនវៀតណាមខេត្ត បានចុះទៅសួរសុខទុក្ខបានទាន់ពេលបវេលា និងលើកទឹកចិត្តស្មារតីរបស់មិត្តនិស្សិត ។ ព្រមទាំងចែកអំណោយចំនួន ៣៥ ចំណែករួមមាន៖ មីកញ្ចប់ អង្ករ ភេសជ្ជៈ ទឹកស៊ីអ៊ីវ... ដែលមានតម្លៃសរុបជាង ១២ លានដុង ។
![]() |
...ផ្តល់អំណោយដល់និស្សិតឡាវ |
ដោយស្មារតីស្រឡាញ់ និងជួយគ្នាទៅវិញទៅមក យុវជនអានយ៉ាងតែងតែយកភារកិច្ចថែរក្សាជីវភាពរបស់យុវជនជាចម្បង ក្នុងគោលបំណងពង្រីកកម្លាំងសាមគ្គីភាពដល់សមាជិកសម្ព័ន្ធយុវជន និងសមាគម ធានាភាពទូលំទូលាយ ទាន់ពេលវេលាក្នុងគ្រប់សកម្មភាព ។ សកម្មភាពខាងលើនេះ ក៏បានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំសម្ព័ន្ធយុវជនខេត្ត - សមាគមយុវជនវៀតណាមខេត្តក្នុងសកម្មភាពអន្តរជាតិយុវជន រួមចំណែករឹតបន្តឹងចំណងមិត្តភាពជាមួយបណ្តាប្រទេសជិតខាង ។ ពង្រីករណសិរ្សសាមគ្គី ប្រមូលផ្តុំយុវជនបរទេស និងយុវជនជាជនជាតិ បង្កើនកិត្យានុភាព និងគោលជំហររបស់យុវជនអានយ៉ាង ។
ភឿងធឺ