សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មព្រំដែន និងឆ្លងព្រំដែន

ថ្ងៃបង្ហោះ 05/05/2023 |

រយៈពេលកន្លងទៅ ការកំណត់អត្តសញ្ញាណឧក្រិដ្ឋកម្មគ្រឿងញៀន និងឧក្រិដ្ឋកម្មផ្សេងៗទៀត គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស សេដ្ឋកិច្ច សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជា ហើយភារកិច្ចបង្ការទប់ស្កាត់ឧក្រិដ្ឋកម្មគឺជាទំនួលខុសត្រូវរួមនៃប្រទេសនានាលើពិភពលោក ទាមទារការសហការធ្វើសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។

យោងតាមនោះព្រឹកថ្ងៃទី៥ឧ​សភាការិយាល័យទំនាក់ទំនងប្រឆាំងគ្រឿងញៀននិង​ឧក្រិដ្ឋកម្មឆ្លងព្រំដែន(BLO)ខេត្តអានយ៉ាងបាន​រៀបចំសន្និបាតចុះហត្ថលេខាលើបទបញ្ជាសហប្រតិបត្តិ​ការរវាងការិយាល័យ BLO អានយ៉ាង និង​ការិយា​ល័យ​ BLO ខេត្តកណ្តាល និងខេត្តតាកែវ - ព្រះ​រាជា​ណា​ច​ក្រកម្ពុជា។

ទិដ្ឋភាពសន្និបាត

អញ្ជើញចូលរួមសន្និបាតមានឯកឧត្តម យ៉ង់ សុ​វ​ឌ្ឍ​នា អភិបាលរងខេត្តតាកែវ។  លោក ត្រឹនអាញ់ធឺ អ​នុ​​ប្រ​ធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង។  លោក​វរសេនីយ៍ឯកបម្រុង ហ្វាងតឹមហៀវ - នាយក​ដ្ឋានរងនៃនាយកដ្ឋានប៉ូលិសស៊ើបអង្កេតគ្រឿងញៀននៃ​ក្រសួងនគរបាល។ បណ្តាសម​មិត្តនៅក្នុង​គណ​ស្នង​ការ​នគរបាលខេត្តអានយ៉ាង ខេត្តតាកែវ ខេត្ត​កណ្តាល​។​ ថ្នាក់ដឹកនាំមន្ទីរ ផ្នែក និងថ្នាក់ដឹកនាំនគរបាល នៃ​អង្គ​ភាព និងមូលដ្ឋានពាក់ព័ន្ធ។

លោក ត្រឹនអាញ់ធឺ អនុប្រធានគណកម្មា​ធិកា​ប្រ​ជា​ជន​ខេត្ត​អានយ៉ាងថ្លែងមតិបើកសន្និបាត

ថ្លែងមតិបើកសន្និបាតលោក ត្រឹនអាញ់ធឺ អនុ​ប្រ​ធាន​​​​គណៈកម្មាធិ​ការប្រជាជន​ខេត្ត អានយ៉ាង បាន​គោរព​​ថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និង​ការ​គាំទ្ររបស់ការិយាល័យ BLO ខេត្តកណ្តាល និង​ខេត្ត​តាកែវ - ព្រះរាជាណាចក្រកម្ពុជា​និង​នាយក​ដ្ឋាន​ប៉ូ​លិស​ស៊ើបអង្កេត​ឧក្រិដ្ឋកម្មគ្រឿងញៀននៃ ក្រសួង​នគ​រ​បាល​បានសហការយ៉ាងសកម្ម និងគាំទ្រការិយាល័យ BLO ខេត្តអានយ៉ាង ក្នុងរយៈពេលកន្លង។ តាមរយៈ​នោះ សង្ឃឹម និងជឿជាក់ថា កិច្ចប្រជុំនេះនឹង​ក្លាយ​ជា​ឱ​កាស​​ដ៏ល្អសម្រាប់ភាគីទាំងពីរចែករំលែក​បទពិសោធន៍​ក្នុង​ការរៀបចំ និងប្រតិបត្តិការសកម្មភាពរបស់ BLO ហើយពិភាក្សាគ្នាឈានដល់ការឯកភាពក្នុងការចុះហត្ថលេ​ខាលើបទបញ្ជាសហការរវាងការិយាល័យ BLO ដើ​ម្បី​លើកកម្ពស់ប្រសិទ្ធភាពប្រឆាំង​ឧក្រិដ្ឋកម្ម​នៅ​តាម​ព្រំ​ដែន​ឥតឈប់ឈរ ។

តំណាងការិយាល័យ BLO ទាំង ០៣ខេត្ត អានយ៉ាង តាកែវនិងកណ្តាល ចុះហត្ថ​លេខាលើ​បទ​បញ្ជា​សហប្រតិបត្តិការ

សន្និបាតបានផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាព និង​លទ្ធ​ផលនៃការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​​នៅ​តាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាការ​វាយ​តម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការរវាង​ភាគីនា​នា​ក្នុង​រយៈពេលកន្លង និងពិភាក្សាអំពីទិសដៅ ដំណោះ​ស្រាយ​លើកកម្ពស់ប្រសិទ្ធភាពសហប្រតិបត្តិការក្នុង ការ​ងារ​បង្ការទប់ស្កាត់ ​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​ និង​ការលាងលុយ រវាងភាគីទាំងពីរនា​ពេលខាង​មុខ​។​នៅ​ក្នុងសន្និបាត គណៈប្រតិភូនៃការិយាល័យ BLO បានពិភាក្សា និងឯកភាពលើខ្លឹមសារ និងដំណើរ​ការ​ចុះហត្ថលេខាលើបទបញ្ជាស្តីពីសហប្រតិបត្តិការរវាងកា​រិយាល័យ BLO អំពីការផ្លាស់ប្តូរព័ត៌មាន និង​ដំណើរ​ការ​ធ្វើសកម្មភាពវិជ្ជាជីវៈ។ ផ្លាស់ប្តូរបទដ្ឋានគតិយុត្ត។ បទ​​​ពិសោធន៍របស់ភាគីនីមួយៗ។ ជួយ និង​គាំទ្រ​គ្នា​ទៅវិញទៅមកក្នុងការលើកកម្ពស់សមត្ថភាពក្នុងការប្រយុទ្ធ​ប្រឆាំងនឹងឧក្រិដ្ឋកម្មអំពីគ្រឿងញៀន និង​ឧក្រិដ្ឋ​កម្ម​​​ផ្សេងៗនៅតាមព្រំដែន និងឆ្លងកាត់ព្រំដែន រក្សា​ស្ថិរ​ភាព​​ សន្តិសុខ សណ្តាប់ធ្នាប់តំបន់ព្រំដែន រួម​ចំណែក​អ​ភិ​​​​​​​វឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចនៃប្រទេសទាំងពីរ។

លោក វរសេនីយ៍ឯកបម្រុង ហ្វាងតឹមហៀវ នាយក​ដ្ឋានរងនៃនាយកដ្ឋាននគរបាលស៊ើបអង្កេតឧក្រិដ្ឋកម្មអំ​ពី​​​គ្រឿងញៀន នៃក្រសួងនគរបាល ថ្លែង​មតិ​ក្នុង​សន្និ​បាត​

វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និង​ការ​ណែ​នាំរបស់ថ្នាក់ដឹកនាំខេត្ត អានយ៉ាង វៀតណាម និង​ខេត្ត​កណ្តាល ខេត្តតាកែវ ព្រះរាជាណាចក្រកម្ពុជា ដែលបានចំណាយពេលសម្រាប់សកម្មភាពរបស់ការិយា​ល័យ​ BLO លោកវរសេនីយ៍ឯកបម្រុង ហ្វាង​តឹម​ហៀវ​ នាយក​ដ្ឋានរង​នៃនាយក​ដ្ឋាន​នគរបាលស៊ើប​អង្កេត​​ឧ​ក្រិដ្ឋ​​​កម្មអំ​ពីគ្រឿងញៀន នៃ​ក្រសួង​នគ​រ​បាល​បាន​សង្កត់ធ្ងន់ថា ការងារប្រយុទ្ធប្រឆាំងនឹង​ឧក្រិដ្ឋ​កម្ម​អំពី​គ្រឿងញៀន របស់កងកម្លាំងជំនាញនៃប្រ​ទេស​ទាំង​ពីរ​ រយៈពេលកន្លង បានសហប្រតិបត្តិ​ការ​មាន​ប្រ​សិទ្ធ​ភាព​ បានប្រ​​ទះឃើញ បង្រាបបានករណីជួញដូរ និង​ដឹក​​ជញ្ជូន​គ្រឿងញៀនធំៗជាច្រើន សកម្ម​ភាព​អន្ត​រ​ផ្លូវ​ អន្តរខេត្ត និងឆ្លងព្រំដែន។ សន្និបាតនេះក៏ជា​ភស្តុ​តាង​មួយ​បង្ហាញពីកិច្ចសន្យានយោបាយ និងការប្តេជ្ញា​ចិត្ត​យ៉ាងមុតមាំរបស់រដ្ឋាភិបាលវៀតណាមជាមួយបណ្តាប្រ​ទេសជិតខាង បណ្តាប្រទេសក្នុងតំបន់ និង​អន្ត​រ​ជាតិ​ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃការតស៊ូប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន៕

ប្រែ៖ ណារីពៅ


មាតិកា

245d1448-fc67-4d0b-95ab-6664016f667b

Đẩy mạnh hợp tác quốc tế trong đấu tranh phòng chống tội phạm tuyến biên giới và xuyên biên giới

/wps/wcm/connect/54280c71-6344-4868-a58e-6d8b977d6ee0/image045.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-54280c71-6344-4868-a58e-6d8b977d6ee0-ov-Gl4V