ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង សហការជាមួយនឹងរដ្ឋបាលខេត្តកណ្ដាល (ព្រះរាជាណាចក្រកម្ពុជា) រៀបចំពិធីប្រកាសច្រកទ្វារអន្តរជាតិវិញសឿង និងបញ្ចូលជាមួយច្រកទ្វារអន្តរជាតិផ្លូវទឹក វិញសឿង ទៅជាច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកនិងផ្លូវទឹក វិញសឿងនិងក្អមសំណ។
តំណាងចូលរួមពិធីប្រកាស
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាលថ្លែងមតិក្នុងពិធីប្រកាស
លោក ង្វៀនថាញ់ប៊ិញ ប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាងប្រកាសសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីការបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក វិញសឿង និងបញ្ចូលតែមួយជាមួយច្រកទ្វារព្រំដែនអន្តរជាតិផ្លូវទឹក វិញសឿង ទៅជាច្រកទ្វារព្រំដេនអន្តរជាតិផ្លូវគោកនិងផ្លូវទឹក វិញសឿង
កាត់ខ្សែបូប្រកាសច្រកទ្វារអន្តរជាតិ វិញសឿង
តំណាងប្រទេសវៀតណាមនិងប្រទេសកម្ពុជាថតរូបអនុស្សាវរីយ៍នៅក្នុងព្រឹត្តិការណ៍
អញ្ជើញចូលរួមពិធីប្រកាស ភាគីខាងប្រទេសកម្ពុជាមានឯកឧត្តម ឧត្តមសេនីយ៍ឯក យិន គារ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍-ក្រសួងមហាផ្ទៃកម្ពុជា។ ឯកឧត្តម Dun Chon Rơn ប្រធាននាយកដ្ឋានស្ថាបនកាន់អំណាចទទួលបន្ទុកការងារព្រំដែន។ ឯកឧត្តម ប៉ូ ច័ន្ទមុនី នាយកដ្ឋានរងនៃនាយកដ្ឋានកិច្ចការរដ្ឋបាលខេត្ត ក្រុង ក្រោមឱវ៉ាទអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម នូ សាខុន អនុប្រធានគណបក្ស អនុប្រធានអចិន្ត្រៃយ៍រណសិរ្សខេត្ត សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល។ ឯកឧត្តម ណុប តារា អភិបាលរងខេត្តកណ្តាល។
ភាកីខាងប្រទេសវៀតណាម មានលោក ង្វៀនអាញ់យុង អនុប្រធានគណៈកម្មាធិការព្រំដែនជាតិ (ក្រសួងការបរទេស)។ លោកឧត្តមសេនីយ៍ត្រី ង្វៀនហ្វាយភឿង មេបញ្ជាការរងនៃកងទ័ពការពារព្រំដែន។ លោកវរសេនីយ៍ឯក ហ្វិញ ជៀនកុង នាយរងសេនាធិការនៃបញ្ជាការដ្ឋានយោធភូមិភាគទី៩។ លោក ឡេ ហុង ក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង។ លោក ឡេ វ៉ាំន នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង លោក ង្វៀន ថាញ់ប៊ិញ អនុលេខាបក្ខភាគខេត្ត ប្រធានគណកម្មាធិការប្រជាជនខេត្ត អានយ៉ាង។ ថ្នាក់ដឹកនាំមន្ទីរ គណ ផ្នែក បណ្តាស្រុក ទីរួមខេត្ត និងទីក្រុងព្រំដែនរបស់ខេត្តអានយ៉ាង។
ថ្ងៃ ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ រដ្ឋាភិបាលវៀតណាមបានចេញសេចក្តីសម្រេចចិត្តលេខ ១៤៦/NQ-CP បានសម្រេចបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក វិញសឿង និងបញ្ចូលជាមួយច្រកទ្វារអន្តរជាតិផ្លូវទឹក វិញសឿង ខេត្ត អានយ៉ាង។ ប្រគល់ឲ្យគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ទទួលបន្ទុកសហការជាមួយក្រសួង ផ្នែកពាក់ព័ន្ធក្នុង ការងារសុក្រិត្រវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំកម្លាំង ឧបករណ៍នៅតំបន់ច្រកទ្វារព្រំដែនស្របតាមបទប្បញ្ញត្តិនៃច្បាប់។
ការបើកច្រកទ្វារព្រំដែនអន្តរជាតិ វិញសឿង - ក្អមសំណ គឺជាបុរេលក្ខណៈដ៏សំខាន់សម្រាប់ភាគីទាំងពីរវៀតណាម-កម្ពុជា ដំណើរការរៀបចំផែនការទាក់ទាញការវិនិយោគ លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងស្រាវជ្រាវយន្តការ គោលនយោបាយសមស្រប បង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់សកម្មភាពនាំចេញនិងនាំចូល ជំរុញកិច្ចសហការ និងការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយលើវិស័យវិនិយោគ សេដ្ឋកិច្ចតាមព្រំដែន ការដឹកជញ្ជូនអន្តរកាល និងទេសចរណ៍ជដើម។ តាមរយៈនោះ នាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ រួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់ខេត្ត អានយ៉ាង និងខេត្តកណ្តាល ជាពិសេសគឺមូលដ្ឋាននៅតំបន់ព្រំដែនរបស់ខេត្តទាំងពីរ៕
M.L (ប្រែ៖ ណារីពៅ)