នារសៀលថ្ងៃទី៩ កុម្ភៈ លោក ង្វៀនថាញ់ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោក ឡេវ៉ាំនភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត រួមជាមួយថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ បានទទួលជួបគណៈប្រតិភូខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយឯកឧត្តមស៊ុន សុវណ្ណារិទ្ឋ អភិបាលខេត្តកំពង់ឆ្នាំង នៃព្រះរាជាណាចក្រកម្ពុជា។
ទិដ្ឋភាពទទួលគណប្រតិភូ
ក្នុងពិធីទទួល លោកង្វៀនថាញ់ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមស៊ុន សុវណ្ណារិទ្ឋ អភិបាលខេត្តកំពង់ឆ្នាំង ដែលបានអញ្ជើញមកខេត្តអានយ៉ាងក្នុងឱកាសដើមឆ្នាំថ្មី។
លោកង្វៀនថាញ់ប៊ិញ ប្រធានគណកម្មាធិការប្រជាជនខេត្ត ថ្លែងមតិក្នុងពិធីទទួលគណប្រតិភូ
លោក ង្វៀនថាញ់ប៊ិញ ប្រធានគណកម្មាធិការប្រជាជនខេត្តបានផ្តល់ព័ត៌មានអំពីចំណុចលេចធ្លោមួយចំនួនស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចរបស់ខេត្តអានយ៉ាង។ An Giang។ តាមរយៈនោះ អហអាងថា ទោះបីជាខេត្តកំពង់ឆ្នាំងមិនមានព្រំដែនជាមួយខេត្តអានយ៉ាងក៏ដោយ ក៏ខេត្តអានយ៉ាង នៅតែចាត់ទុកខេត្តកំពង់ឆ្នាំង និងប្រជាជនខេត្តកំពង់ឆ្នាំងដូចជាមិត្តដ៏ល្អមួយ។ នេះជាកត្តាសំខាន់ជួយឲ្យខេត្តទាំង ២ កសាងទំនាក់ទំនងសហប្រតិបត្តិការក្នុងវិស័យអប់រំ កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ជាដើម។
ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ថ្នាក់ដឹកនាំខេត្តទាំង២ ខេត្តក៏បានរៀបចំគណៈប្រតិភូតំណាងជាទៀងទាត់អញ្ជើញទៅមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ខេត្តអានយ៉ាង បានផ្តល់អាហារូបករណ៍សកលវិទ្យាល័យចំនួន ០៥ ចំណែកដល់និស្សិតខេត្តកំពង់ឆ្នាំង ដែលមានជំនាញផ្នែកសាកវប្បកម្ម និងវារីវប្បកម្ម។ ក្រៅពីនេះ ខេត្តអានយ៉ាង បានបង្កលក្ខណៈសម្រាប់កីឡាករវាយសីរបស់ខេត្តកំពង់ឆ្នាំងបានហ្វឹកហាត់វិជ្ជាជីវៈនៅក្នុងខេត្តអានយ៉ាងក៏ដូចជាបញ្ជូនគ្រូបង្វឹកទៅបណ្តុះបណ្តាលអត្តពលិកសម្រាប់ខេត្តមិត្តផងដែរ។
ថ្លែងមតិនៅនៅក្នុងពិធីទទួល ឯកឧត្តមស៊ុន សុវណ្ណារិទ្ឋ អភិបាលខេត្តកំពង់ឆ្នាំងក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តអានយ៉ាងដេលបានទទួលនិងស្វាគមន៍គណប្រតិភូយ៉ាងកក់ក្តៅ។ អភិបាលខេត្តកំពង់ឆ្នាំងក៏មានប្រសាសន៍ទៀតថា មូលដ្ឋានក៏មានសក្តានុពលក្នុងការចិញ្ចឹមត្រីដូចខេត្តអានយ៉ាងដែរ។ ដូច្នេះ សង្ឃឹមថា តាមរយៈដំណើរបំពេញទស្សនកិច្ចយ៉ាងជាក់ស្តែងនេះ ខេត្តទាំង២ នឹងអាចសហប្រតិបត្តិការគ្នាក្នុងវិស័យបច្ចេកទេសចិញ្ចឹមត្រីពូជ និងត្រីពាណិជ្ជកម្មនាពេលខាងមុខ។ តាមរយៈនោះសង្ឃឹមថា តាមរយៈដំណើរទស្សនៈកិច្ចនៃកិច្ចសន្ទនាទ្វេភាគីរវាងខេត្ត នឹងបង្កើតមូលដ្ឋានគ្រឹះដើម្បីភាគីទាំង ២ កសាងទំនាក់ទំនងសាមគ្គីភាពមិត្តភាព និងពង្រីកប្រពៃណីដ៏ល្អប្រសើរវាងប្រទេសទាំង ២ វៀតណាមនិងកម្ពុជានិយាយរួម និងរវាងខេត្តទាំង ២ និយាយដោយឡែកមានចីរភាពជារៀងរហូត៕
HN-TC (ប្រែ៖ ណារីពៅ)