ថ្ងៃ ទី ៧ ខែកុម្ភៈ លោក ឡេហុងក្វាង សមាជិកគណកម្មាធិកាមជ្ឈឹមបក្ស លេខាបក្ខភាគខេត្តបានទទួលជួបលោក Roy Kho អគ្គកុងស៊ុលសិង្ហបុរី ប្រចាំនៅទីក្រុងហូជីមិញអញ្ជើញមកបំពេញទស្សនកិច្ច និងចូលសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្ត។លោក ត្រឹនអាញ់ធឺ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំខុទ្ទកាល័យបក្ខភាគខេត្ត មន្ទីរកិច្ចការបរទេស មន្ទីរអប់រំនិងបណ្តុះបណ្តាលអានយ៉ាងបានទទួលគណប្រតិភូ។
ទិដ្ឋភាពទទួលស្វាគមន៍លោកអគ្គកុងស៊ុលសិង្ហបូរី
លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាងជូនគំនូរផ្ទះជន្ទុលរបស់លោកអតីតៈប្រធានរដ្ឋតូនឌឹកថាំងដល់លោកអគ្គកុងស៊ុលសាធារណរដ្ឋសិង្ហបុរី
ថ្នាក់ដឹកនាំខេត្តអានយ៉ាងនិងអគ្គកុងស៊ុលសាធារណរដ្ឋសិង្ហបុរី(ទី ៣ ពីឆ្វេងមក)ថតរូបអនុស្សាវរីយ៍
ក្នុងពេលទទួលស្វាគមន៍ លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានស្វាគមន៍លោកអគ្គកុងស៊ុលសិង្ហបុរី Roy Kho មកបំពេញទស្សនកិច្ច និងស្វែងយល់ពីអានយ៉ាង។ ទន្ទឹមនឹងនោះ ឧទ្ទេសនាមអំពីសក្តានុភាព ប្រៀបខ្លាំង និងលក្ខណៈប្រវត្តសាស្ត្រ-វប្បធម៍ សមិទ្ឋផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចឆាំ្ន ២០២២ បណ្តាផ្នែកវាយទម្លុះរបស់ខេត្តដែលកំពុងបានបន្តផ្សព្វផ្សាយអនុវត្តដើម្បីបង្កលក្ខណងាយស្រួលក្នុងការទាក់ទាញវិនិយោគនិងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចមុខព្រួញរបស់អានយ៉ាងនាពេលខាងមុខ។ ហើយសូមអរគុណដល់លោកអគ្គកុងស៊ុលសិង្ហបុរីដែលក្នុងប៉ុន្មានឆាំ្នកន្លងបានផ្តល់ព័ត៌មានអំពីកម្មវិធីសហប្រតិបត្តិការសិង្ហបូរី។ ផ្តល់អាហារូបករណ៍ជាច្រើនសម្រាប់សិស្សនិងនិស្សិតខេត្តអានយ៉ាង។
សំណេះសំណាលជាមួយលោកអគ្គកុងស៊ុលសាធារណៈរដ្ឋសិង្ហបុរី លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្ររវាងវៀតណាម និងសិង្ហបុរីក្នុងរយៈពេលកន្លងហើយសង្ឃឹមថាភាគីសិង្ហបុរីនឹងយកចិត្តទុកដាក់ជួយឧបត្ថម្ភ និងវិនិយោគនៅខេត្តអានយ៉ាងក្នុងវិស័យដែលប្រទេសសិង្ហបុរីមានប្រៀបខ្លាំង ជាពិសេសគឺការបណ្តុះបណ្តាលធនធានមនុស្សកម្រិតខ្ពស់ ការអភិវឌ្ឍន៍អប់រំ កិច្ចសហប្រតិបត្តិការក្នុងការជំរុញការនាំចេញ អភិវឌ្ឍន៍តំបន់ឧស្សាហកម្ម VSIP និងប្រព័ន្ឋចរាចរណ៍។ បង្កលក្ខណតភ្ជាប់វិនិយោគគិនសិង្ហបូរីទៅត្រួតពិនិត្យជាក់ស្តែងនិងទាញយកផលពីសក្តានុពលអភិវឌ្ឍន៍របស់ខេត្តក្នុងរយៈពេលខាងមុខ។ ជាពិសេស លោកអគ្គលេខាបក្ខភាគខេត្ត បានអញ្ជើញលោកអគ្គកុងស៊ុល បណ្តាធុរកិច្ច និងវិនិយោគគិនសិង្ហបុរី ឲ្យចូលរួមសន្និបាតជំរុញវិនិយោគខេត្តអានយ៉ាងដែលរៀបចំឡើងនៅខែសីហាឆាំ្ន២០២៣ ក្នុងឱកាសរម្លឹកខួបលើកទី ១៣៥ឆាំ្នទិវាកំណើតលោកប្រធាន តូនឌឹកថាំង ដើម្បីយល់កាន់តែច្បាស់ជាងអំពីអានយ៉ាង ជំរុញទំនាក់ទំនងរវាងសិង្ហបូរីនិងអានយ៉ាងកាន់តែអភិវឌ្ឍន៍ បើកចេញនូវឱកាសសហប្រតិបត្តិការជាច្រើនសម្រាប់ភាគីទាំង២។
ថ្លែងមតិក្នុងកិច្ចជំនួប លោក Roy Kho អគ្គកុងស៊ុលសាធារណរដ្ឋសិង្ហបូរីប្រចាំនៅទីក្រុងហូជីមិញបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តអានយ៉ាង ដែលបានចំណាយពេលដ៏មានតម្លៃដើម្បីទទួលស្វាគមន៍គណប្រតិភូ។ លោកអគ្គកុងស៊ុលបានឲ្យដឹងថា បច្ចុប្បន្ន មានធុរកិច្ចសិង្ហបូរីជាច្រើនកំពុងស្វែងយល់និងចង់វិនិយោគនៅប្រទេសវៀតណាម ក្នុងនោះ មានខេត្តអានយ៉ាង លើវិស័យសំខាន់ៗ ដូចជា៖ បច្ចេកវិជ្ជា ៤.០ ថាមពលកកើតឡើងវិញ បច្ចេកវិជ្ជាកែច្នៃអាហារ ការដោះស្រាយកាកសំណល់ និងបង្ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុជាដើម។ លោកអគ្គកុស៊ុលសិង្ហបូរីនឹងជូនដំណឹងដល់ធុរកិច្ចនិងវិនិយោគគិនសិង្ហបូរី ដើម្បីរៀបចំចូលរួមសន្និបាតជំរុញវិនិយោគខេត្តអានយ៉ាងនិងបង្កើនការតភ្ជាប់ជាមួយដៃគូ ធុរកិច្ចសិង្ហបូរីដែលកំពុងវិនិយោគនៅអានយ៉ាងជាពិសេសគឺវិស័យដែលខេត្តកំពុងយកចិត្តទុកដាក់ និងផ្តោតលើវិនិយោគអភិវឌ្ឍន៍។ ទន្ទឹមនិងនោះ បន្តជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងសិង្ហបូរីនិយាយរួមនិងខេត្តអានយ៉ាងជាមួយសុង្ហបូរីនិយាយដោយឡែក៕
ធូថាវ(ប្រែ៖ ណារីពៅ)