ថ្ងៃទី ១៣ មេសា នៅទីក្រុងហាណូយ សមាគមទេសចរណ៍វៀតណាមបានរៀបចំបើកផ្សារណាត់ទេសចរណ៍អន្តរជាតិវៀតណាម (VITM) ឆ្នាំ ២០២៣ នៅវិមានវប្បធម៌មិត្តភាពហាណូយចាប់ពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣។
បើកផ្សារណាត់ទេសចរណ៍អន្តរជាតិវៀតណាម (VITM) ឆ្នាំ២០២៣
ផលិតផលទូទៅនៅតាមខេត្តក្នុងតំបន់វាលទំនាបទន្លេគឺវឡុង
ផ្សារណាត់ទេសចរណ៍អន្តរជាតិវៀតណាមឆ្នាំ ២០២៣ គឺជាផ្សារណាត់អន្តរជាតិនាំមុខគេ និងតែមួយគត់របស់វៀតណាម បានឧបត្ថម្ភដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។
អានយ៉ាងលេចធ្លោដោយរូបភាពពិធីបុណ្យវប្បធម៍ពិសេសៗ
ជាមួយប្រធានបទ “ទេសចរណ៍វប្បធម៌” VITM ហាណូយ ២០២៣ ឆ្ពោះទៅរួមចំណែកកសាង និងតម្រង់ទីតាំងពាណិជ្ជសញ្ញាទេសចរណ៍វៀតណាមនៅក្នុងទីផ្សារទេសចរណ៍អន្តរជាតិ។ ឆ្នាំនេះ ផ្សារណាត់បានទាក់ទាញខេត្ត ក្រុងរបស់ប្រទេសវៀតណាមជាង ៥០ និងប្រទេស និងដែនដីចំនួន ១៥ ជាមួយនឹងស្តង់ផលិតផលចំនួន ៤៥០ និងអង្ភភាពចំនួន ៦០០ ចូលរួមតាំងផលិតផល។ ផ្សារណាត់លើកនេះមិនត្រឹមតែអនុវត្តសកម្មភាពទាក់ទងនឹងការអភិវឌ្ឍន៍ទេសចរណ៍ ជួបប្រាស្រ័យ និងផ្លាស់ប្តូរ ទិញនិងលក់ផលិតផលទាក់ទាញទេសចរណ៍ប៉ុណ្ណោះទេ តែនេះនៅជាពេលវេលាមួយដើម្បីបញ្ជាក់អំពីការបើកដំណើរការទេសចរណ៍របស់វៀតណាមឡើងវិញនៅក្នុងបរិបទធម្មតាថ្មី។ លេចធ្លោ មានវេទិកា “អភិវឌ្ឍន៍ទេសចរណ៍វប្បធម៌វៀតណាម” ដើម្បីពង្រីកប្រកបដោយប្រសិទ្ធភាពនូវតម្លៃដ៏ធំធេងនៃបេតិកភណ្ឌវប្បធម៌ក្នុងសកម្មភាពទេសចរណ៍។
ផលិតផលពិសេសអានយ៉ាងទាក់ទាញភ្ញៀវទេសចរ
ក្នុងក្របខ័ណ្ឌផ្សារណាត់ អនុវត្តកម្មវិធីកិច្ចសហការ និងការតភ្ជាប់អភិវឌ្ឍន៍ទេសចរណ៍ក្នុងបណ្តុំខេត្តភាគខាងកើត និងបណ្តុំខេត្តភាគខាងលិចនៃតំបន់វាលទំនាបទន្លេគឺវឡុង ទន្ទឹមនឹងនោះបង្កើនផ្សព្វផ្សាយ ណែនាំតំបន់ទេសចរណ៍ សម្រស់វប្បធម៍និងមនុស្សនៃតំបន់វាលទំនាបទន្លេគឺវឡុង និងខេត្តទាំង ១៣ នៃតំបន់វាលទំនាបទន្លេគឺវឡុងបានឯកភាពចូលរួមក្នុងស្តង់ផលិតផលតាំងពិព័រណ៍ទេសចរណ៍ហាណូយឆ្នាំ ២០២៣។ មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគ អានយ៉ាង បាននាំយកនូវផលិតផលពិសេសរបស់តំបន់នានាទៅផ្សព្វផ្សាយនិងណែនាំទេសភាព ដ៏ស្រស់បំព្រងនៃតំបន់ដីអានយ៉ាងដែលទន់ភ្លន់ និងរាក់ទាក់ភ្ញៀវក្នុងនិងក្រៅប្រទេស៕
ប្រែ៖ ណារីពៅ