ព្រឹកថ្ងៃទី ៣០ មេសា គណកម្មាធិការប្រជាជនស្រុកទ្រីតូន (ខេត្តអានយ៉ាង) រៀបចំពិធីបើកសកម្មភាពអបអរសាទរខួបលើកទី ៤៨ឆាំ្ន ទិវារំដោះភូមិភាគខាងត្បូង និងបង្រួបបង្រួមជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣)និងទិវាពលកម្មអន្តរជាតិទី ១ ឧសភា។ លោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្ត អានយ៉ាង។ លោក ង្វៀនទៀកហុង សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត អានយ៉ាង បានអញ្ជើញចូលរួម។
ប្រតិភូចូលរួមពិធីបើកសម័យ
លោក កាវក្វាងលីម លេខាបក្ខភាគស្រុក ប្រធានគណកម្មាធិការប្រជាជនស្រុកទ្រីតូន (ខាងឆ្វេង) និងលោក ត្រឹនមិញយ៉ាង អនុប្រធានគណកម្មាធិការប្រជាជនស្រុក ទ្រីតូន (ខាងស្តាំ) ប្រគល់ផ្កា និងទង់អនុស្សាវរីយ៍ដល់សហព័ន្ឋកីឡាឆ័ត្រយោងទីក្រុងហូជីមិញនិងក្រុមហ៊ុនឯកបុគ្គល ទទួលខុសត្រូវមានកម្រិតកីឡាខ្លែង វៀតណាម
បន្ទាប់ពីពិធីបើកសម័យ នៅតំបន់កីឡា -ទេសចរណ៍តាប៉ា - ស្វាយចេក (ឃុំនុយតូ) អ្នកបើកយន្តហោះរបស់សហព័ន្ធកីឡាឆ័ត្រយោង ទីក្រុងហូជីមិញបានសម្តែងឆ័ត្រយោងដោយម៉ូទ័រនិងយន្តហោះគម្រូ។ ក្នុងពេលនោះ នៅទីលាន ថាយក្វឹកហុង (អនុសង្កាត់ ៤ ទីរួមស្រុកទ្រីតូន) បានប្រព្រឹត្តឡើងពិធីបុណ្យខ្លែងវិចិត្រសិល្បះដែលសម្តែងដោយសិប្បករ ផាមវ៉ាំនតឹម រួមនិងសិប្បករនៃក្រុមហ៊ុន ឯកបុគ្គល ទទួលខុសត្រូវមានកម្រិតកីឡាខ្លែងវៀតណាម ជាមួយនឹងខ្លែងរាប់សិបក្បាលបានបង្កើតទៅជារូបរាងសត្វគ្រប់ប្រភេទ គ្រប់ពណ៌ផ្សេងៗគ្នា មានទំហំចាប់ពីពីរបីម៉ែត្រទៅដល់រាប់សិបម៉ែត្រ។
សម្តែងឆ័ត្រយោង
ចុះចតឆ័ត្រយោងដោយម៉ូទ័រ
ពិនិត្យយន្តហោះគម្រូ
យន្តហោះគម្រូចេញដំណើរ
យន្តហោះគម្រូចេញដំណើរ
បូមខ្យល់ចូលខ្លែងយក្ស
សិប្បការិនី នាងភឿង (ឃុំអូរឡឹម ស្រុកទ្រីតូន) ណែនាំផលិតផលនំកន្តំពិសេសរបស់ជនជាតិខ្មែរ
ភ្ញៀវទស្សនាតូបភោជនីយាហារ
តូបទំនិញនំប៉័ងទ្រីតូន
ក៏នៅក្នុងទីលានថាយក្វឹកហុងដែរ គណៈកម្មាធិការប្រជាជនស្រុក ទ្រីតូន បានសហការជាមួយមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគ អានយ៉ាង រៀបចំពិធីបុណ្យភោជនីយាហារ “រសជាតិពិសេស ទ្រីតូន”។ មានតូបទំនិញចូលរួមប្រមាណ ៥០ រួមមាន៖ ផលិតផល OCOP (កម្មវិធីឃុំមួយផលិតផលមួយ) អាហារពិសេសរបស់ស្រុកទ្រីតូន (នំកន្តំ មាន់ដុតអូរធំ បុកល្ហុង បាញ់កាញ់ម្សៅហាន់ នំត្នោត និងទឹកត្នោត) ផលិតផលពិសេសរបស់ស្រុក (ទឹកលម្អងត្នោត Palmania ប្រេងក្រូចសើច អង្កជ្រះបាយនុយ ស្វាយ ផ្ញៀវ និងប៊ឺ)និងតូបបង្ហាញអំពីការផលិតនំប៉័ង។
បណ្តាសកម្មភាពឆ័ត្រយោងដោយម៉ូទ័រ យន្តហោះគម្រូ បង្ហោះខ្លែងវិចិត្រសិល្បះ បានប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ (៣០ មេសា និងទី ១ ឧសភា ២០២៣)។ ដោយឡែកពិធីបុណ្យភោជនីយាហារនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។ ក្រៅពីនោះ ស្រុក ទ្រីតូន ថែមទាំងរៀបចំកម្មវិធីវប្បធម៌ សកម្មភាពតាំងពិព័រណ៌រូបភាពសេដ្ឋកិច្ច - សង្គមកិច្ចស្រុកទ្រីតូន តាំងពិព័រណ៌សៀវភៅការសែតនិងផលិតផលបោះពុម្ពផ្សាយផងដែរ៕
ប្រែះ៖ ណារីពៅ