សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

អនុវត្តសេចក្តីសម្រេចចិត្តលេខ ១៩ អានយ៉ាងមានការវិវឌ្ឍន៍យ៉ាងសកម្មជាមួយនឹងគោលនយោបាយគាំទ្រវិនិយោគអភិវឌ្ឍន៍ទេសចរណ៍។

ថ្ងៃបង្ហោះ 22/05/2023 |

ដើម្បីធានាបាននូវការផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ១៩/២០១៨/NQ-HDND ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ របស់ក្រុមប្រឹក្សាប្រជាជនខេត្តបញ្ញតិអំពីគោលនយោបាយគាំទ្រវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ខេត្ត អានយ៉ាង សម្រេចបានលទ្ឋផល គណៈកម្មាធិការប្រជាជនខេត្តបានចាត់ឲ្យមន្ទីរ វប្បធម៌ កីឡា និងទេសចរណ៍ អនុវត្តការងារឃោសនាយ៉ាងសកម្ម និងផ្សព្វផ្សាយអនុវត្តគោលនយោបាយគាំទ្រវិនិយោគអភិវឌ្ឍន៍ទេសចរណ៍លើភូមិសាស្ត្រខេត្ត អានយ៉ាង ដោយទម្រង់ជាច្រើន។

ទន្ទឹមនឹងនោះ ចេញផ្សាយផលិតផលសម្ភារៈចំ​នួន១.​៥​​​០​០ រួមមាន “សៀវភៅឃោសនា ណែនាំអំពីនិ​​តិ​វិធីគាំទ្រ​​វិនិយោគអភិវឌ្ឍន៍ទេសចរណ៍ លើភូមិសាស្ត្រ​​​​​ខេត្ត អាន​​យ៉ាង” ផ្ញើទៅកាន់ស្រុក ទីរួមខេត្តក្រុងចំ​នួ​ន​​ ១១ ដើ​ម្បីផ្សព្វផ្សាយដល់អង្គការ បុគ្គលអាជីវកម្មសេ​​​វាកម្មទេស​ចរណ៍លើភូមិសាស្ត្រខេត្ត អានយ៉ាង។

ទន្ទឹមនិងនោះ តែងតែរួមបញ្ចូល ឃោសនាគោលន​យោបាយគាំទ្រវិនិយោគអភិវឌ្ឍន៍ទេសចរណ៍លើភូមិសាស្ត្រ​ខេត្តអានយ៉ាង តាមរយៈសន្និបាត សិក្ខាសាលាក្នុង និងក្រៅខេត្ត វគ្គបណ្តុះបណ្តាលធនធានមនុស្សទេ​ស​​​ចរណ៍សម្រាប់ធុរកិច្ចទេសចរណ៍អាជីវកម្មកន្លែងស្នាក់​នៅ ទេសចរណ៍ធម្មយាត្រា និងបណ្តាអង្គការ បុគ្គលដែល​អាជីវកម្មវិស័យទេសចរណ៍លើភូមិសាស្ត្រខេត្ត អាន​យ៉ាង។

មកទល់បច្ចុប្បន្ន អានយ៉ាងមានមូលដ្ឋានស្នាក់នៅទេសចរណ៍ចំនួន៩៧ (ក្នុងនោះមូលដ្ឋានចំនួន៦៧ជាប់ចំណាត់ថ្នាក់៖ សណ្ឋាគារលំដាប់ផ្កាយ៤ ចំនួន០១ សណ្ឋា​​​គារលំដាប់ផ្កាយ៣ ចំនួន០៧ សណ្ឋាគារលំដាប់ផ្កាយ​​២ ចំនួន០៨ សណ្ឋាគារលំដាប់ផ្កាយ០១ ចំនួន២១​ និងមូលដ្ឋានចំនួន៣០ មានលក្ខណៈជាអប្បបរមា​​អំ​ពីមូលដ្ឋានសម្ភារៈបច្ចេកទេសនិងសេវាកម្មសម្រាប់​​ប​ម្រើ​ភ្ញៀវទេសចរ)។ក្រុមហ៊ុនធម្មយាត្រាចំនួន១៩ (ក្រុម​​​ហ៊ុន​ទេសចរណ៍ធម្មយាត្រាក្នុងប្រទេសចំនួន០៥​ និងក្រុម​ហ៊ុនទេសចរណ៍ធម្មយាត្រាអន្តរជាតិចំនួន១៤ រួមទាំង​សាខា)។តំបន់ទេសចរណ៍ចំនួន០៥ បានទទួលស្គាល់​​ (តំបន់ទេសចរណ៍ជាតិ០១ តំបន់ទេសចរណ៍ថ្នាក់​​​​ខេត្ត០១ និងតំបន់ទេសចរណ៍ចំនួន០៣)។

អាចសឃើញថា សេចក្តីសម្រេចចិត្តគោលនយោ​​បាយ​គាំ​ទ្រវិនិយោគអភិវឌ្ឍន៍ទេសចរណ៍លើភូមិសាស្ត្រខេត្តអានយ៉ាង គឺចាំបាច់ណាស់ ដើម្បីធ្វើជាទុនទានក្នុងការស្រូប​ទាញវិនិយោគគិនចាប់អារម្មណ៍វិនិយោគលើសេវា​កម្មទេសចរណ៍គុណភាពខ្ពស់ លើភូមិសាស្ត្រខេត្តអាន​​យ៉ាង នាពេលខាងមុខ។  

ការចេញគោលនយោបាយគាំទ្រវិនិយោគអភិ​វឌ្ឍ​ន៍​ទេសចរណ៍លើភូមិសាស្ត្រខេត្តអានយ៉ាង សឲ្យ​ឃើញ​​ពីការយកចិត្តទុកដាក់យ៉ាងជ្រេលជ្រៅរបស់បក្ខភាគ​គ្រប់ថ្នាក់ ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការ​ប្រជាជនខេត្តប្តេជ្ញាក្នុងការណែនាំ គ្រប់គ្រង ប្រ​តិបត្តិ​ការ បង្កើតបានការវិវឌ្ឍន៍យ៉ាងសកម្មអំពីការយល់ដឹងនិង​ភារទទួលខុសត្រូវរបស់ប្រព័ន្ឋនយោបាយនិងប្រជាជន​អំពីទីតាំង និង​តួនាទី​នៃផ្នែក​ទេសចរណ៍​ក្នុង​ការ​អភិ​វឌ្ឍ​ន៍​​សេដ្ឋកិច្ច​សង្គមកិច្ច តាមរយៈនោះបង្កើត​ជា​កម្លាំង​ចលករ​​​សម្រាប់​ការ​អភិវឌ្ឍន៍​ទេសចរណ៍​តាមការតម្រង់ទិស​របស់​ខេត្ត​។

ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមានការវិវឌ្ឍន៍យ៉ាងសកម្មជាច្រើន រួមជាមួយនឹងគោលនយោបាយគាំ​ទ្រវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ សន្និបាតជំរុញអំពាវនាវវិនិយោគជាដើម បានទាក់ទាញវិនិយោគិនមាន​​​​​យុទ្ធសាស្ត្រ​​ជាបណ្តើរៗមកពិនិត្យជាក់ស្តែង និងវិនិយោគ​លើសេ​​​វាកម្មអភិវឌ្ឍន៍ទេសចរណ៍ លើភូមិសាស្ត្រខេត្តអានយ៉ាង ក្នុងរយៈពេលកន្លង។

ហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ទេសចរណ៍ជាដើម នៅ​​តាមតំ​បន់ទេសចរណ៍សំខាន់ៗរបស់ខេត្ត បានកែល​ម្អ​ជាបណ្តើ​រ​ៗ រួមចំណែកលើកកម្ពស់រូបភាពទេសចរ​ណ៍​​អានយ៉ាង ក្នុងតំបន់វាលទំនាបទន្លេគឺវឡុងនិងទូទាំង​​ប្រទេស។

រយៈពេលខាងមុខ គណកម្មាធិការប្រជាជនខេត្តនឹង​បន្តការណែនាំវិស័យជំនាញត្រួតពិនិត្យ ឃោសនានិង​ផ្សព្វផ្សាយគោលនយោបាយគាំទ្រវិនិយោគក្នុងការអ​ភិវឌ្ឍន៍ទេសចរណ៍លើភូមិសាស្ត្រខេត្តអានយ៉ាង ដោយ​​ទម្រង់ជាច្រើន ដោយផ្ទាល់ទៅដល់អង្គការ បុគ្គលអាជីវកម្មសេវាកម្មទេសចរណ៍លើភូមិសាស្ត្រខេត្ត។

ទន្ទឹមនឹងនោះ ណែនាំមន្ទីរ គណ ផ្នែក និងអាជ្ញាធរមូលដ្ឋាន ណែនាំដោយផ្ទាល់ដល់អង្គការ បុគ្គលដែលមានតម្រូវការស្នើសុំ ចុះឈ្មោះអនុវត្តគោលនយោបាយគាំទ្រ​វិនិយោគអភិវឌ្ឍន៍ទេសចរណ៍ លើភូមិសាស្ត្រខេត្តអាន​យ៉ាង ដើម្បីណែនាំ និងគាំទ្រ៕

 ប្រភព៖ របាយការណ៍លេខ ៣៧៣/BC-UBND ចុះថ្ងៃ ១៨/ឧសភា/២០២៣

ប្រែ៖ ណារីពៅ


មាតិកា

39ce0abd-c3c6-4233-8e21-a8f0245e79f0

Thực hiện Nghị quyết số 19, An Giang nhiều chuyển biến tích cực cùng với chính sách hỗ trợ đầu tư phát triển du lịch

/wps/wcm/connect/49bdb460-1788-4ed3-8119-f19bb9573a6e/image045.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-49bdb460-1788-4ed3-8119-f19bb9573a6e-oxLtZUm