សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

អាហារពិសេសរបស់អានយ៉ាងបានទាក់ទាញភ្ញៀវទេសចរក្នុងពិធីបុណ្យនំប្រជាប្រិយភាគខាងត្បូង

ថ្ងៃបង្ហោះ 04/05/2023 |

ចាប់ពីថ្ងៃ ២៨ មេសា ដល់ថ្ងៃទី ២ ឧសភាមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគតំណាងខេត្ត អានយ៉ាង បានចូលរួមពិធីបុណ្យនំប្រជាប្រិយភាគខាងត្បូងលើកទី ១០ នៅទីក្រុង កឹនធឺ ដោយសកម្មភាពលេចធ្លោជាច្រើន។

បើកការប្រកួតនំប្រជាប្រិយភាគខាងត្បូង

ឆ្នាំនេះ ពិធីបុណ្យមានតូបទំនិញជាង ២០០ បង្ហាញ​​អំពីនំប្រជាប្រិយជាច្រើនប្រភេទ​មកពី​ខេត្តក្រុង​នៅ​​ភាគខាងត្បូង។ បរិយាកាសពិធី​បុណ្យបាន​ចែក​ចេញ​​​ទៅតាមតំបន់ដូចជាតំបន់ណែនាំនំគ្រប់ប្រភេទ ផលិត​​​​ផលប្រចាំតំបន់ សិប្បកម្ម និងល្បែង​ប្រជាប្រិយ​។​ល​​។ នេះគឺជាឱកាសសម្រាប់សិប្បករដើម្បី​ណែនាំពី​មុខ​​ម្ហូប​ឆ្ងាញ់ពិសា និងទេពកោសល្យរបស់អ្នកកែច្នៃ ទន្ទឹម​នឹងនោះផ្លាស់ប្តូរ រៀនសូត្រនិងចែករំលែកបទពិ​សោ​ធ​​ន៍ជាមួយសិប្បករក្នុងតំបន់។

មកចូលរួមពិធីបុណ្យលើកនេះ អង្គភាពខេត្ត អាន​យ៉ាង​ បានចូលរួមខ្លឹមសារចំនួនពីរគឺ តូបលក់ផលិត​ផល​​​ ​និងការប្រកួតកែច្នៃនំ ដោយសិប្បការិនី Rofiah ជន​​​ជាតិចាម ស្នាក់នៅឃុំ ចូវផុង ទីរួមខេត្តតឹនចូវ ជា​អ្នក​​តំណាង។

សិប្បការិនី Rofiah កែច្នៃនំអាកោដុត

នៅតូបនំ សិប្បការិនី Rofiah បានបង្ហាញការ​កែ​ច្នៃ​​​នំអាកោដុតរបស់ជនជាតិចាម អានយ៉ាង។ លើស​ពី​នេះ​ទៀត តូបនំថែមទាំងណែនាំនំរមៀត​របស់​ជន​ជាតិ​ចាម​ និងនំកន្តំ ស្កត្នោតរបស់ជនជាតិខ្មែរផងដែរ។ ជា​រៀង​​​រាល់ថ្ងៃ តូបទំនិញទាក់ទាញភ្ញៀវមកទស្សនា និង​ទិញ​​ទំនិញរាប់ពាន់នាក់។
 

ភ្ញៀវទស្សនាតូបទំនិញខេត្តអានយ៉ាង

ក្រៅពីនេះ សិប្បការិនី Rofiah ក៏បានចូល​រួមក្នុង​ការ​​ប្រកួតនំប្រជាប្រិយភាគខាងត្បូង ក្នុងក្របខ័ណ្ឌ​នៃពិ​ធី​​បុណ្យ​ផងដែរ។ ការប្រកួតនេះមាន ២៧ក្រុម ដោយ​នាំ​យក​នៅនំចំនួន ៧៣ មុខ នឹងការចូលរួមរបស់សិប្ប​ក​រ​ចំនួន ១៦៨នាក់។ អានយ៉ាងចូលរួមប្រកួត ដោយ​នំ​ហឹរ​ ដែលជាអាហារប្រពៃណីមួយរបស់ជនជាតិចាម​។

តាមរយៈនំ ដែលពោពេញទៅដោយលក្ខណៈពិ​សេស​​របស់ស្រុកកំណើត មជ្ឈមណ្ឌលជំរុញ​ពាណិ​ជ្ជ​កម្ម​​ និងវិនិយោគសង្ឃឹមថានឹងអាចផ្សព្វផ្សាយរូបភាព វប្ប​ធម៌ប្រពៃណី និងសម្រស់ស្រស់ស្អាតនៃតំបន់ដី និង​មនុស្ស​​អានយ៉ាងទៅដល់គ្រប់ទីកន្លែងក្នុងប្រទេស តាម​រយៈ​​នោះរួមចំណែកទាក់ទាញភ្ញៀវទេសចរ​នៅទីជិត​ឆ្ងាយ​​មកស្វែងយល់និងទទួលបានបទពិសោធន៍​នៅ​អាន​​យ៉ាង៕

                              ប្រែ៖ ណារីពៅ


មាតិកា

18ecc5b7-85b3-4a72-bc08-40e41eed1e9c

Đặc sản An Giang hút khách trong Lễ hội Bánh dân gian Nam Bộ

/wps/wcm/connect/cb2e5bb2-3e74-415a-88b8-7e7c630a9443/image020.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-cb2e5bb2-3e74-415a-88b8-7e7c630a9443-ovWJzw1