សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ចូវដុករៀបចំព្រឹត្តិការណ៍ធំៗចំនួន ៣ នៅរដូវក្តៅឆ្នាំ ២០២៣

ថ្ងៃបង្ហោះ 26/05/2023 |

នៅក្នុងរដូវក្តៅឆ្នាំ ២០២៣ ទីក្រុង ចូវដុក នឹងរៀបចំព្រឹត្តិការណ៍វប្បធម៌សំខាន់ៗចំនួន ៣ រួមមានពិធីបុណ្យលោកយាយភ្នំស្វាម ខួបលើកទី ៣២៣ឆាំ្នថ្ងៃចូលមរណភាពរបស់លោក ង្វៀនហ៊ឺវកាញ់ និងខួបលើកទី ១៩៤ឆាំ្នថ្ងៃចូលមរណភាពរបស់លោកមេទ័ព ថ្វយង៉ុកហូវ។

របៀបវារក្នុងពិធីបុណ្យលោកយាយភ្នំស្វាម

វត្តលោកយាយភ្នំស្វាម

ភ្ញៀវទេសចរទស្សនាវត្តលោកយាយភ្នំស្វាម

ពិធីបុណ្យលោកយាយភ្នំស្វាមប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ មិថុនា ដល់ថ្ងៃទី ១៤ មិថុនា ត្រូវនឹងថ្ងៃ ១៥ ខែ មេ​​សា ដល់ថ្ងៃ ២៧ មេសា តាមចន្ទគតិ។ក្នុងពិធីបុណ្យ មាន​​សកម្មភាពវប្បធម៌ សិល្បះ កីឡា និងការ​កែ​កម្សាន​ជា​​ច្រើនបានរៀបចំឡើង។

ជាពិសេស កម្មវិធីបើកពិធីបុណ្យនៅវម៉ោង ៧ និង​៣០ នាទីយប់ថ្ងៃទី ៨ មិថុនា ត្រូវនិងថ្ងៃ២១ មេសា​តាម​ចន្ទគតិ ដោយសន្និដ្ឋានថានឹងផ្សាយផ្ទាល់​លើប៉ុស្ត៍​វិទ្យុ ​ទូរទស្សន៍អានយ៉ាង​។បន្ទាប់ពីមិន​រៀបចំពិធី​បើក​ពិ​ធី​​បុណ្យ​អស់ជាច្រើនឆាំ្នដោយសារជំងឺរាតត្បាត ឆាំ្ន​នេះ​រា​ត្រី​បើកពិធីបុណ្យត្រូវបានប្រារព្ធឡើងយ៉ាង​អធិក​អ​ធ​ម​​។ក្រៅពីនេះ ទីក្រុងនៅមានរៀបចំការ​សម្តែង​វប្ប​ធម៌​ក្នុ​ង​រយៈពេល ៣យប់ទៀតសម្រាប់​បម្រើភ្ញៀវ​ទេស​ច​រ​ ដោយ​​មានការចូលរួមពីសិល្បករ​សិល្បការិនី​រាប់រយ​នាក់​។

របៀបវារៈនៅប្រាងសព្វលោក ថ្វយង៉ុកហូវ

ខួបលើកទី ៣២៣ឆាំ្នថ្ងៃចូលមរណភាពរបស់​លោក​​ ង្វៀន ហ៊ឺវកាញ់(១៧០០-២០២៣) បានប្រព្រិត្ត​ទៅ​​​នៅថ្ងៃទី ២៩ មិថុនា ត្រុវនិងថ្ងៃ ១២ ឧសភា តាម​ចន្ទ​​គតិ។ខួបលើកទី ១៩៤ឆាំ្ន ថ្ងៃចូលមរណភាព​របស់​លោក​​ ថ្វយ ង៉ុកហូវ(១៨២៩-២០២៣) បានប្រព្រឹត្ត​ទៅ​​នៅ​ថ្ងៃទី ២២-២៣ ខែកក្កដា ត្រូវនិងថ្ងៃទី ៥-៦ ខែ​មិ​​ថុ​នា តាមច័ន្ទគតិ។បណ្តាសកម្មភាព​ស្វាគមន៍ត្រូវ​បាន​​​ធ្វើឡើងចាប់ពីថ្ងៃទី ២៧ខែមិថុនាដល់ថ្ងៃទី ២៣ ខែ​កក្កដា ត្តូវនិងថ្ងៃទី ១០ ខែឧសភាដល់ថ្ងៃទី ៦ ខែ​មិថុ​នា​​តាមច័ន្ទគតិ។ក្រៅពីនេះ ចូវដុកថែម​ទាំងប្រារព្ធ​ខួប​លើក​​ទី ១០ ឆ្នាំថ្ងៃបង្កើតទីក្រុង (២០១៣ - ២០២៣) ផង​​ដែរ។

បានដឹងថា នូវថ្ងៃ ១៥ឧសភា កន្លងទៅនេះ ក្រ​សួង​​​វប្បធម៌ និងទេសចរណ៍បានចេញឯកសារលេខ ១៨​​៧​៨/BVHTTDL-DSVH បានប្រកាសថា ពិធី​បុណ្យ​​លោកយាយភ្នំស្វាម គឺជាជម្រើស​អាទិភាពរបស់​វៀត​​ណាម​នៅក្នុងឆ្នាំ ២០២៤ ដែលដាក់ឧទ្ទេស​នាម​ដល់​​អង្គ​ការយូណេស្កូឲ្យលើកម្កើងជា “បេតិកភណ្ឌ​វប្ប​ធម៌​​អរូបី​នៃមនុស្សជាតិ”។ ពិធីបុណ្យលោក​យាយភ្នំ​ស្វាម​​​ គឺជាពិធីបុណ្យប្រពៃណីរបស់តំបន់ដីអានយ៉ាង ដែល​​បង្ហាញ​ពីលក្ខណៈវប្បធម៌ពិសេសរបស់អ្នកស្រុក​នៅ​ទី​នេះ​ ការផ្លាស់ប្តូរ និងការបន្តវេនរបស់​សហគមន៍​នៅ​ទីនេះ​។ជារៀងរាល់ឆ្នាំ វត្តលោកយាយភ្នំស្វាម ទទួល​ភ្ញៀវ​ទេសចរណ៍ប្រមាណជា ៥លាននាក់៕

               ប្រែ៖ ណារីពៅ


មាតិកា

f5dc4431-ccfb-4f14-b6c5-fce7ebedfd9b

Châu Đốc tổ chức 3 sự kiện lớn trong mùa hè 2023

/wps/wcm/connect/3f7367a1-7971-48f5-981b-727a2a1fa440/image027.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-3f7367a1-7971-48f5-981b-727a2a1fa440-oxHKoUL