សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

អានយ៉ាងទាក់ទាញភ្ញៀវទេសចរក្នុងឱកាសឈប់សម្រាកបុណ្យទាន

ថ្ងៃបង្ហោះ 04/05/2023 |

ក្នុងឱាសគម្រប់ខួបស្តេចហុង បុណ្យ ៣០ មេសានិងទី ១ ឧសភា ឆាំ្ននេះ បុគ្គលិកនយោជិតបានឈប់សម្រាកយូរថ្ងៃ។ ដូច្នេះ គ្រួសារជាច្រើនបានចំណាយពេលវេលានេះដើម្បីទៅទស្សនា ទេសចរ និងសម្រាកលំហែកាយ។ អានយ៉ាង ជាកន្លែងបានភ្ញៀវទេសចរមួយចំនួនធំជ្រើសរើសជាទីដៅទេសចរណ៍ជាបន្តទៀត។

ភ្ញៀវទស្សនាភ្នំពពាល

ក្នុងរយៈពេលឈប់សម្រាក ៣ ថ្ងៃចាប់តាំង​ពី​ថ្ងៃ​២៩​ មេសា ដល់ថ្ងៃទី ១ ឧសភា តំបន់​ទេសចរ​ណ៍​នៅ​លើភូមិសាស្ត្រខេត្តទាំងអស់សុទ្ឋតែទាក់ទាញភ្ញៀវទេស​ចរ​កើនឡើង។  ឧទាហរណ៍ដូចជា នៅភ្នំស្វាមជាង ៣០​ពាន់នាក់ ភ្នំពពាលជាង ២៦ពាន់នាក់ ព្រៃ​ស្មាច់​ត្រា​សឺជិត ៨ពាន់នាក់ ភ្នំទឹកជប់ជាង ៥ ពាន់នាក់ កសិ​ដ្ឋាន​ផានណាមជិត ២ពាន់នាក់។ ក្រៅពីនេះ  ទីដៅ​កម្សានមួយចំនួនទៀតក៏បានភ្ញៀវទេសចរចូលទស្សនាច្រើន​ផងដែរ ដូចជា មីលួង កនអេន ថាមពល​ព្រះ​អា​ទិ​ត្យរ៍​អានហាវ តាប៉ា - ស្វាយចេកនិងអូរធំជាដើម។

ភ្ញៀវទេសចរទស្សនាទឹកជប់

ក្នុងប៉ុន្មានថ្ងៃបុណ្យទាន សកម្មភាពវប្បធម៍ សិ​ល្បះ​ កីឡាជាច្រើនបានប្រព្រឹត្តឡើង រួមចំណែក​បង្កើត​បរិ​យាកាសរីករាយសម្រាប់ភ្ញៀវទេសចរ។  ស្រុក ទ្រី​តូន​រៀបចំសម្តែងឆ័ត្រយោងម៉ូទ័រ យន្ត​ហោះ​គម្រូ​និង​បង្ហោះ​ខ្លែងសិល្បះ។ នៅភ្នំពពាល (ទីរួម​ខេត្ត​ទិញ​បៀន​)​ រាត្រីតន្ត្រី acoustic ដំបូង​បានរៀប​ចំជា​មួយ​ប្រ​ធាន​បទ​ “ចំរៀងស្នេហ៍ភ្នំពពាល”។ លើសពីនេះទៀត គឺព្រៃ​ស្មាច់​​ត្រាសឺ ថាមពលព្រះអាទិត្យរ៍អានហាវ ឧទ្យានទឹក ថាញ​ឡុង រៀបចំ buffet នំប្រជា​ព្រៃនិង​ផ្លែ​ឈឹ​តំ​បន់​​​ស្រែចំការដ៏ទាក់ទាញ។

ភ្ញៀវទស្សនាភ្នំស្វាម

មុននោះដើម្បីត្រៀមល្អសម្រាប់សកម្មភាពទេសចរណ៍​ក្នុងឱកាសឈប់សម្រាកបុណ្យទាន បណ្តា​តំបន់​ទេសចរណ៍លើភូមិសាស្ត្រខេត្តបានបង្កើនអនាម័យបរិស្ថាន តុបតែងទេសភាព តុបតែងផ្កាលម្អជាដើម។ ក្រៅ​ពី​នេះ ការងារធានាសន្តិសុខ សណ្តាប់​ធ្នាប់​អនាម័យ​ផលិត​អាហារ បង្ការទប់ស្កាត់Covid-19 ក៏បានតំបន់​ទេសចរ​ណ៍ទាំងអស់អនុវត្តម៉ឹងមាត់។ បណ្តា​ព័ត៌​មាន​អំពី​តម្លៃ អាទិភាព និងសេវាកម្មបានបច្ចុប្បន្នភាព​ជា​សា​ធា​រណៈនិងជាប្រចាំលើកាណាលឃោសនារបស់​អង្គ​ភាព​និមួយៗ។

បើសម្លឹងជាទូទៅ ចាប់ពីដើមឆាំ្ន 2023 មក​ទល់​បច្ចុ​ប្បន្ន ទេសចរណ៍នៅអានយ៉ាងបានស្តារឡើង​វិញ​និង​មានកំណើនក្នុងល្បឿនខ្លាំងក្លា។  ក្នុងនោះ ការ​វិនិ​យោគ​​ទៅក្នុងការងារផ្សព្វផ្សាយ ជំរុញ តភ្ជាប់​បានរួ​ម​ចំណែក​ជំរុញវិស័យទេសចរណ៍ក្នុងស្ថានភាពថ្មី៕

ប្រែ៖ ណារីពៅ


មាតិកា

ef591f11-15f4-4d1f-b2e1-0958c78456df

An Giang thu hút du khách trong kỳ nghỉ lễ

/wps/wcm/connect/74439df4-75ff-4eae-b64b-7dc528336091/image026.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-74439df4-75ff-4eae-b64b-7dc528336091-ovWH.Vg