នៅខែមេសា ឆ្នាំ២០២៣ មុខម្ហូបមួយក្នុងចំណោមមុខម្ហូបដ៏ល្បីចំនួន ០៩ របស់វៀតណាមដែលឧទ្ទេសនាមដោយ VietKings បានអង្គការកំណត់ត្រាឯតទគ្គកម្មអាស៊ីទទួលស្គាល់ជាផ្លូវការ សម្រេចបានតម្លៃកំណត់ត្រាឯតទគ្គកម្មអាស៊ីនៃម្ហូបអាហារ - ផលិតផលពិសេសអាស៊ី។
ក្នុងនោះ ខេត្តអានយ៉ាងបានមានកិត្តិយសដែលមានឈ្មោះមុខម្ហូបពិសេស“បាយចុងអង្ករឡុងស្វៀន” និងមុខម្ហូប“ញាំស្តៅ”(បានទទួលស្គាល់នៅឆ្នាំ២០២២)។
អនុវត្តផ្សព្វផ្សាយដំណើរស្វែងរក និងផ្សព្វផ្សាយមុខម្ហូបពិសេស អាហារតាមដងផ្លូវ និងប្រព័ន្ធភោជនីយដ្ឋាន និងហាងល្បីៗនៅតាមខេត្តក្រុងចំនួន ៦៣ ក្នុងប្រទេសវៀតណាម (២០២២-២០២៣)។ មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគខេត្ត អានយ៉ាង បានសហការជាមួយអង្គភាពពាក់ព័ន្ធ ឧទ្ទេសនាមបញ្ជីមុខម្ហូបនិងផលិតផលពិសេសចំនួន ០៨ មុខរបស់ខេត្ត អានយ៉ាង ក្នុងឆ្នាំ ២០២២-២០២៣ រួមមាន៖នំបាញ់ឆែវបន្លែព្រៃភ្នំពពាល បាយចុងអង្កឡុងស្វ៊ៀន នំអាកោមីឌឹក នំបញ្ចុកទឹកខ្ជាយ(ស្រុកទ្រីតូន) ត្នោតទឹកដោះគោ(ស្រុកទ្រីតូន) ងៀតត្រីគន្ឋរ(ស្រុកអានយ៉ាង) ងៀតគោស្រួយភូវិញ(ស្រុកអានភូ” នំ“ហាណាមកាំង” និងនំ“កូអាំ”(ស្រុកអានភូ”។
ចំពោះមុខម្ហូប “បាយចុងអង្ករឡុងស្វ៊ៀន” ទើបបង្កើតបានឯតទគ្គកម្ម លក្ខណៈពិសេសរបស់មុខម្ហូបនេះគឺបានចម្អិតពីចុងអង្ករល្អិតតូចៗ ដូច្នេះមានរស់ជាតិឈ្ងុយឆ្ងាញ់ និងហាក់បីដូចជារលាយទៅក្នុងមាត់នៅពេលហូប។ បាយចុងអង្ករមិនអាចចម្អិនតាមរបៀបធម្មតាបានទេ ត្រូវតែចំហុយ ហើយនៅចាំមើលជានិច្ចដើម្បីថែមទឹកឲ្យបានគ្រប់ល្មម ដើម្បីឲ្យបាយឆ្អិនស្មើគ្នានិងមិនជ្រាយ។ចំណុចពិសេសរបស់អាហារនេះ គឺគ្រឿងផ្សំដែលភ្ជាប់មកជាមួយសុទ្ឋតែបានហាន់ជាសរសៃៗ។ សាច់សម្រាប់បាយចុងអង្ករឡុងស្វ៊ៀនគឺសាច់ភ្លៅទន់ លាយគ្រឿងផ្សំរួច យកទៅស្ងោចម្អិនជាមួយទឹកដូងរហូតដល់រីងទឹក បន្ទាប់មកហាន់ជាសរសៃតូចៗ។ សរសៃស្បែកជ្រូកក៏ហាន់តូចនិងខ្លីជាងដែរ។ ជាងនេះទៅទៀត ទាបបាយចុងអង្ករនេះថែមទាំងមានពងទាខបានហាន់ជាចំណិតៗទៀត។ សំខាន់មួយទៀតសម្រាប់បាយចុងអង្ករ គឺមិនអាចខ្វះខ្លាញ់ខ្ទឹមបានទេ ពីព្រោះខ្លាញ់ខ្ទឹមជួយបង្កើននៅរស់ជាតិ និងទឹកត្រីម្ទេសជូរអែម។ មានមនុស្សជាច្រើនបាននិយាយបែបលេងសើចថា ទាបបាយចុងអង្ករឡុងស៊្វៀនមើលទៅដូចជាទាបបាយផ្ទះ មានគ្រប់រស់ជាតិនិងឆ្ងាញ់ដូចបុគ្គលិកលក្ខណៈរាក់ទាក់របស់អ្នកភូមិភាគខាងលិចឥចឹង។
ដំណើរស្វែងរក និងផ្សព្វផ្សាយតម្លៃពិសេសរបស់វៀតណាម ពិសេសគឺតម្លៃម្ហូបអាហារ និងផលិតផលពិសេស ត្រូវបានអង្គការកំណត់ត្រាឯតទគ្គកម្មវៀតណាម (VietKings) ផ្សព្វផ្សាយអនុវត្តតាំងពីឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ន។បណ្តាដំណើរការទទួលបានការចាប់អារម្មណ៍ និងឧទ្ទេសនាមពីបណ្តាមូលដ្ឋានជាមួយនឹងមុខម្ហូប និងផលិតផលពិសេសដ៏សម្បូរបែប នាំមកនូវរស់ជាតិពិសេសដោយឡែកនៃតំបន់និមួយៗ។ នោះគឺជាបុរេលក្ខណៈ ដើម្បី VietKings ពិនិត្យជាក់ស្តែង សំយោគ និងឧទ្ទេសនាម ដល់អង្គការកំណត់ត្រាឯតទគ្គកម្មអន្តរជាតិនៅម្ហូបអាហារ និងផលិតផលពិសេសរបស់វៀតណាមនាពេលកន្លង។
តាមការសន្និដ្ឋាន វិញ្ញាបនប័ត្រកំណត់ត្រាឯតទគ្គកម្មអាស៊ីនឹងបានកំណត់ត្រាឯតទគ្គកម្មអាស៊ីផ្តល់ជូនបណ្តាមូលដ្ឋាននៅក្នុងឱកាសជួបជុំម្ចាស់កំណត់ត្រាវៀតណាម ដែលប្រព្រឹត្តឡើងនៅក្នុងខែឧសភា ឆាំ្ន២០២៣ នេះ នៅទីក្រុងហូជីមិញ៕
ប្រែ៖ ណារីពៅ