សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិទិញបៀន- អានយ៉ាងឆាំ្ន ២០២៤ បានសន្និដ្ឋានថានឹងបើក នៅថ្ងៃទី ២៧ ឧសភា

ថ្ងៃបង្ហោះ 28/03/2024 |

នាថ្ងៃទី ២៦ មីនា គណៈកម្មាធិការប្រជាជនខេត្តបានផ្សព្វផ្សាយផែនការរៀបចំផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ ទិញបៀន - អានយ៉ាង ឆ្នាំ ២០២៤។

ផ្សារណាត់បានរៀបចំឡើងដើម្បីគាំទ្រដល់ធុរកិច្ច សហករណ៍ និងមូលដ្ឋានផលិតរបស់ខេត្ត អានយ៉ាង និងខេត្ត ក្រុងនានា ដើម្បីពង្រីកទីផ្សារ​ប្រើប្រាស់​ផលិត​ផល​ និងទំនិញនៅទីរួមខេត្តទិញបៀន ខេត្ត អានយ៉ាង ចូល​រួមទីផ្សារព្រះរាជាណាចក្រកម្ពុជា។ តាមរយៈនេះ គាំ​ទ្រអង្គភាព ធុរកិច្ចក្នុងការធ្វើឲ្យល្អឥតខ្ចោះ និង​អភិ​វឌ្ឍ​ន៍​ផលិតផលឲ្យមានការប្រកួតប្រជែងនៅក្នុងទី​ផ្សារ​នា​​ពេល​បច្ចុប្បន្ននេះ។ អភិវឌ្ឍន៍ដៃគូអាជីវកម្ម ពង្រីក​សា​ខា ដេរប៉ូ បណ្តាក់ទុនរួមគ្នា ការផ្លាស់ប្តូរ ស្វែងរក​ឱ​កាស​​ទំនាក់ទំនងពាណិជ្ជកម្ម និងសហប្រតិបត្តិការ​វិនិ​យោគ​។

រយៈពេលចាប់ផ្តើមផ្សារណាត់គឺចាប់ពីថ្ងៃទី ២៧ ខែ​ឧសភា ដល់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៤។ ទីតាំង​ប្រារព្ធ​ឡើងនៅ មណ្ឌលឧស្សាហកម្ម ស្វឺនតូ សង្កាត់​ទិញ​បៀន ទីរួមខេត្តទិញបៀន ខេត្តអានយ៉ាង។ 

ដោយមាន​ទ្រង់ទ្រាយ​ប្រមាណពី ៣០០ ទៅ ៣៥០ ស្តង់ ក្នុងនោះសន្និដ្ឋានថាស្តង់ទំនិញរបស់ធុរកិច្ច​ ​កម្ពុ​ជា​​​ចំនួន ៥%។ ផលិតផលដែលចូលរួមរួមមាន៖ កសិ​កម្ម​ ជលផល ទំនិញប្រើប្រាស់ (ផ្តោតលើម្ហូបអាហារ ប្រ​ដាប់​ប្រដាប្រើប្រាស់ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ) ការតាំងពិពណ៌ណែនាំផលិតផល ទំនិញឧស្សាហកម្ម និងសិប្បកម្ម ផលិតផល OCOP ទំនិញប្រចាំតំបន់ ផលិតផលគំរូ និងផ្សព្វផ្សាយទេសចរណ៍ ការអញ្ជើញ​វិនិ​យោគពីខេត្តនានា។

ការរៀបចំផ្សារណាត់នេះមានគោលបំណងបង្កើតលក្ខខណ្ឌសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិ​បត្តិ​ការ​សេដ្ឋកិច្ចរវាងវិស័យ និងមូលដ្ឋានក្នុងប្រទេស ការ​ផ្សារ​ភ្ជាប់សកម្មភាព និងការគាំទ្រសម្រាប់ការអភិវឌ្ឍន៍​ទៅ​វិញទៅមក រួមចំណែកលើកកម្ពស់សមត្ថភាពផលិ​តកម្ម អាជីវកម្ម និងការប្រកួតប្រជែងក្នុងនិន្នាការ​នៃ​ស​មា​ហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ តភ្ជាប់ទំនាក់​ទំនង​ពាណិជ្ជ​កម្ម ទេសចរណ៍ និងការជំរុញការវិនិយោគរវាង​ខេត្ត​ក្នុងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូង និងប្រ​ទេស​ជិត​ខាងកម្ពុជា ជំរុញ សកម្មភាពទមនាក់ទំនង​ពា​ណិ​ជ្ជ​កម្មរវាងធុរកិច្ចនានា ជាពិសេសធុរកិច្ចរបស់ព្រះ​រា​ជា​ណាចក្រកម្ពុជា៕

ប្រភព៖ ផែនការលេខ ៣១៤/KH-UBND ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤

 ប្រែ៖ ណារីពៅ

 


មាតិកា

79229ee8-ff24-4b2b-b761-2abab16fe0c0

Hội chợ Thương mại quốc tế Tịnh Biên - An Giang năm 2024 dự kiến khai mạc ngày 27-5

/wps/wcm/connect/5371103b-f31c-48f8-8634-1ff7f985479f/image008.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-5371103b-f31c-48f8-8634-1ff7f985479f-oXrvUHA